កាលពីខែមុននេះក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូន Motorola Edge 30 នៅលើទីផ្សារតំបន់អឺរ៉ុប ហើយនៅថ្ងៃនេះ មានដំណឹងថ្មីថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយ Lenovo មួយនេះ នឹងមានការបង្ហាញ ចេញស្មាត ហ្វូននេះជាលើកទីពីរនៅក្នុងសប្តាហ៍ទីពីរនេះនៅលើទីផ្សារប្រទេសឥណ្ឌាផងដែរ។

យោងតាមការបបញ្ជាក់ពីលោក Mukul Sharma បានអោយដឹងថា Motorola នឹងប្រកាសចេញនូវស្មាតហ្វូន Motorola Edge 30 នាថ្ងៃទី 12 ខែឧសភានេះ។ អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូននេះ នឹងមានរូបរាងស្តើង ហើយនិងមានបំពាក់នូវ 5G ថែម ទៀត។ លោកបានបន្ថែមថា Motorola Edge 30 នឹងក្លាយជាស្មាតហ្វូន ដំបូងគេបំផុតនៅឥណ្ឌា ដែលបំពាក់នូវ បន្ទះឈីប Snapdragon 778G+ phone។
ស្មាតហ្វូន Motorola Edge 30 បំពាក់នូវអេក្រង់ទំហំ 6.5 អ៊ីងប្រើកញ្ចក់ AMOLED និងមានសមត្ថភាពអាចបង្ហាញ ចេញបានក្នុងកម្រិត FHD+ និងអាចទ្រទ្រង់ជាមួយនិងល្បឿន 144Hz refresh rate ហើយថែមទាំងមានការគាំទ្រ ដោយមុខងារចាក់ពណ៌ 10-bit colors និងបច្ចេកវិទ្យា HDR10+ ថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉េមុខ ទំហំ 32-Megapixel ខណៈដែលកាមេរ៉ាក្រោយមានទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide camera និងគ្រាប់ទីបីមានទំហំ 2-Megapixel depth assist lens រួមនិង Dual-LED flash ផងដែរ។

ជាមួយនិងការប្រើឈីប Snapdragon 778G Plus នេះស្មាតហ្វូន Edge 30 គឺមានរ៉េមទំហំ 8GB និងមានមេម៉ូរី ទំហំ 128GB និង 256GB ព្រមទាំងរត់នៅលើប្រព័ន្ធ Android 12 OS ផ្អែកលើស្បែក MIUI 13។ ស្មាតហ្វូននេះ មានថ្មទំហំ 4020mAh គាំទ្រដោយកម្លាំងសាក 33W Charging និងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅ ចំហៀងតួ។ ស្មាតហ្វូននេះ ចេញលក់លើទីផ្សារអឺរ៉ុបតម្លៃខ្ទង់ 449 euros (Rs 36,120)។
