ស្វែងរកពួកយើង:

មានការទម្លាយថា Xiaomi 15 Ultra និង Xiaomi 15 Pro នឹងមានការបំពាក់នូវសិនស័រស្កែនលើអេក្រង់ Ultrasonic

ដោយ

Koun Jab Luffy

01 កុម្ភៈ 2024 12:36 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែវិច្ឆកាកន្លងទៅនេះ Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Xiaomi 14 និង 14 Pro នៅលើទីផ្សារប្រទេសចិន ហើយសម្រាប់ម៉ូដែល Xiaomi 14 Ultra ដែលជាសមាជិកថ្មីមួយទៀតនោះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននៅចុងខែនេះហើយ។ សូមជំរាបថា មកដល់ពេលនេះ ស្មាតហ្វូន Xiaomi 14 Series នៅមិនទាន់មានការប្រកាសនៅលើទីផ្សារសកលនៅឡើយទេ។
ស្របពេលជាមួយគ្នានេះ ក៏មានដំណឹងថ្មី បានចាប់ផ្តើមបង្ហើបពីព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 lineup ថែមទៀតហើយ។ បើតាមការបែកធ្លាយខាងលើនេះ បានបញ្ចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Xiaomi 15 series នេះហើយ ដោយមានទាំងការប្រើប្រាស់សិនស័រស្កែនម្រាមដៃផងដែរ។
Article image
យោងតាមការទម្លាយរបស់ប្រភពចេញពីប្រទេសចិន Smart Pikachu បាននិយាយថា Xiaomi 15 Pro និង Xiaomi 15 Ultra គឺនឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic in-display fingerprint scanner។ ប៉ុន្តែសម្រាប់ Xiaomi 15 នៅមិនទាន់មានដំណឹងច្បាស់នោះទេ ខណៈដែលការទម្លាយកន្លងមកបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ optical in-display fingerprint sensor។
សូមជំរាបថា ultrasonic គឺជាសិនស័រជំនាន់ថ្មី ដែលមានការបង្កើតឡើងប្រព័ន្ធ 3D map សម្រាប់ដំណើរការនៅលើការស្កែនម្រាមដៃ ដែលផ្តល់នូវភាពច្បាស់លាស់ ក្នុងការសំគាល់ ហើយនិងមានល្បឿនលឿនសម្រាប់ការប្រើប្រាស់ថែមទៀត។ បច្ចេកវិទ្យាថ្មីអាចប្រើប្រាស់បានគ្រប់ស្ថានភាព ដូចជា ម្រាមដៃសើម ម្រាមដៃប្រឡាក់ជាដើម។ សម្រាប់ optical sensors capture វិញ គឺប្រើប្រាស់នូវ 2D image សម្រាប់ស្កែនម្រាមដៃតាមរយៈពន្លឺ។
Article image
មកដល់ពេលនេះ មានស្មាតហ្វូនជាច្រើនដូចជា Galaxy S24 series, Find X7 Ultra និង iQOO 12 Pro គឺមានការប្រើប្រាស់នូវសិនស័រ ultrasonic in-screen fingerprint sensors រួចហើយ។ សម្រាប់ Xiaomi 14 series គឺប្រើប្រាស់ត្រឹមតែ optical version ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ថ្មីៗនេះ មានការទម្លាយថា Xiaomi 15 series នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ សម្រាប់ Xiaomi 15 នេះអាចនឹងមានការប្រើអេក្រង់ទំហំ 6.36-អ៊ីង OLED ល្បឿន 120Hz flat display និងមានការទ្រទរ្រង់្រនូវការបង្ហាញចេញបានកម្រិត 1.5K resolution។ សម្រាប់ Xiaomi 15 Pro វិញ អាចនឹងមានអេក្រង់គែមកោង និងមានសមត្ថភាពអាចបង្ហាញចេញបាន 2K resolution។ ស្មាតហ្វូននេះ នឹងផ្តើមមានសង្វាក់ផលិតកម្មនៅខែកញ្ញាខាងមុខនេះហើយអាចប្រកាសចេញនៅតុលាមួយខែបន្ទាប់។
មានការទម្លាយថា Xiaomi 15 Ultra និង Xiaomi 15 Pro នឹងមានការបំពាក់នូវសិនស័រស្កែនលើអេក្រង់ Ultrasonic