ស្វែងរកពួកយើង:

មានការបង្ហាញរូបភាព OPPO Reno 13 Series ខណៈដែលការប្រកាសនឹងធ្វើឡើងនៅថ្ងៃទី 25 នេះហើយ

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 02:16 រសៀល

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ជាក់ថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍នៃការសម្ពោធផលិតផលថ្មីមួយរបស់ខ្លួននៅក្នុងប្រទេស ចិននាថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះហើយ។ ស្មាតហ្វូន Reno 13 Series គឺជាជំនាន់ថ្មីរប់សស្មាតហ្វូន Reno 12 ដែលបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែឧសភាកន្លងទៅនេះ។ ទាក់ទងនឹងព័ត៍មាននេះដែរ គេក៏ឃើញ ស្មាតហ្វូន Reno 13 Pro បានបង្ហាញខ្លួននៅលើ Geekbench ជាមួយនិងទម្លាយព័ត៌មានបន្ទះឈីប រួមនិងលក្ខណៈសម្បត្តិជាច្រើនទៀតផង។
សូមជំរាបថា ព្រឹត្តិការណ៍នៃការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO នេះ ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញចេញនូវផលិតផលជាច្រើនម៉ូឌែលនោះ គឺថេប្លេត Pad 3 ហើយនិងកាសស្តាប់ Enco R3 Pro TWS ផងដែរ។ ខណៈពេលនេះក្រុមហ៊ុននេះ មានការទម្លាយចេញនូវការឌីស្សាញ ពណ៌ និងលក្ខណៈសម្បត្តិរបស់ថេប្លេត Pad 3 ប៉ុណ្ណោះសម្រាប់ ព័ត៌មានច្រើនទៀតអំពីស្មាតហ្វូន Reno 13 នៅមិនទាន់មានការបង្ហាញចេញនៅឡើយទេ។
Article image
ប៉ុន្តែស្មាតហ្វូន OPPO Reno 13 Series បានចាប់ផ្តើមធ្វើការ Blind Pre-Orders តាមរយៈ Online Channels ជាច្រើននៅក្នុងប្រទេសចិនហើយ។ បើតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor 300 series និង Vivo S20 ក៏នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅចុងខែនេះដូចគ្នា។ ដូច្នេះជាមួយនិងវត្តមានរបស់ Reno 13 Series នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង។
Article image
ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO នេះ បានបង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយនិងលេខកូដ PKK110។ ដោយម៉ូដែលនេះ ត្រូវបានគេជឿជាក់ថា គឺជាម៉ូដែល Reno 13 Pro សម្រាប់ទីផ្សារប្រទេសចិន។ ចំពោះ Global Version របស់ស្មាតហ្វូន  Reno 13 Pro វិញ គឺមានលេខកូដ CPH2697។ ទាក់ទងនឹងព័ត៌មាននេះ មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូន Reno 13 Pro នឹងក្លាយជាម៉ូដែលដំបូងបំផុតដែលមានបន្ទះឈីប Dimensity 8350 ផងដែរ។ យ៉ាងណាមិញ សម្រាប់ GPU និង CPU នៅលើបញ្ជីនៃ Geekbench នោះ បង្ហាញថា ស្មាតហ្វូន Reno 13 Pro អាចនឹងបំពាក់នូវបន្ទះឈីប Dimensity 8300។ ស្មាតហ្វូននេះអាចនឹងមានបន្ទះឈីប Dimensity 8300 ឬ  Dimensity 8350។
Article image
នៅក្នុងបញ្ជីនៃ Geekbench ដដែលនេះ បានបន្តទម្លាយថា ស្មាតហ្វូន Reno 13 Pro ថ្មីនេះ នឹងមានរ៉េមទំហំ 16GB និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 15។ របាយការណ៍ថ្មីនេះ បាននិយាយថាទៀតថា ម៉ូដែល Pro គឺមានអេក្រង់ទំហំ 6.83-អ៊ីង OLED panel គាំទ្រជាមួយនឹងការឌីស្សាញគែមកោង កាមេរ៉ាខាងមុខទំហំ 50-Megapixel និងកាមេរ៉ាខាងក្រោយទំហំ 50-Megapixel (main) + 8-Megapixel + 50-Megapixel (telephoto) រ៉េមទំហំ 16GB ម៉េមូរីទំហំ 1TB ថាមពលថ្មទំហំ 5,900mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W ឬ 100W Charging ការទ្រទ្រង់ទៅលើ wireless charging គែមធ្វើពីលោហធាតុ ការទ្រទ្រង់ទៅលើ eSim និង IP68/69 ផងដែរ៕