ស្វែងរកពួកយើង:

មានការបង្ហើបជាថ្មីបន្ទះឈីប និងប្រព័ន្ធផ្កាយរណបនៅលើ Huawei P70 រួមនិងស្តុករបស់ Mate 70 ក៏ដូចជាស្មាតហ្វូនបត់បាន 3 តង់

ដោយ

Koun Jab Luffy

19 កុម្ភៈ 2024 07:59 ព្រឹក

អាន 3 នាទី

Article image
នៅសប្តាហ៍នេះមានការសង្ខេបឡើងវិទៅលើព័ត៌មានបន្ទះឈីប និងប្រព័ន្ធផ្កាយរណប satellite នៃស្មាតហ្វូន Huawei P70 series រួមជាមួយស្តុករបស់ស្មាតហ្វូន Mate 70 ហើយនិងស្មាតហ្វូនបត់បាន Pocket S2 ក៏ដូចជាការអាប់ដេតបន្ថែមទៅលើព័ត៌មានស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Huawei ថែមទៀតហើយ។
ស្មាតហ្វូន Huawei P70
យោងតាមរបាយការណ៍ថ្មីមួយរបស់ស្មាតហ្វូន Huawei P70 series បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានកម្រិតហ្វ្រេកង់ផ្សេងគ្នា ដោយម៉ូដែលនីមួយៗមានកម្រិតស្តង់ដារជាមួយនឹង version កម្រិតខ្ពស់ ដែលបង្កើនទៅលើសមត្ថភាពនៃបន្ទះឈីបកាន់តែអស្ចារ្យ។ ស្មាតហ្វូនថ្មីនេះ មាន 3 ប្រភេទ ហើយនឹងមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណប satellite networking ថែមទៀតផង។ សម្រាប់ប្រព័ន្ធនេះ អាចនឹងមាន satellite SMS ឬ satellite calling នៅក្នុងស្មាតហ្វូនប្រភេទស្តង់ដារ និង Pro version។
ស្មាតហ្វូនបត់បាន Foldable
ថ្មីៗនេះនៅក្នុងរូបភាព CAD ថ្មីមួយ ដែលចែកចាយនៅលើអនឡាញ ដោយពីភាគីទី 3 នោះ បានបង្ហាញនូវភាពខុសគ្នានៃពណ៌របស់ស្មាតហ្វូន Huawei Pocket S2 នេះ ដោយមានពណ៌ Dark Purple និង Rococo White។ ស្មាតហ្វូនបត់បានថ្មីនេះ ក៏នឹងមានមុខងារ satellite SMS ក្នុងការផ្ញើរ និងទទួលនូវសារ SMS តាមរយៈប្រព័ន្ធ Biedu satellite របស់ចិនផងដែរ។ ប្រភពខាងលើនេះ ទម្លាយថា ក្រុមហ៊ុន Huawei អាចនឹងបង្កើនទៅលើភាពធន់នៃស្មាតហ្វូន Pocket S2 បើធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូននេះ ក៏នឹងមានការពង្រឹងទៅលើកាមេរ៉ារបស់ស្មាតហ្វូន Pocket S2 ដែលមានសមត្ថភាពនៃការ zoom កាន់តែល្អទៅលើ telephoto ថែមទៀតផង។
ស្មាតហ្វូនបត់បាន 3 បត់ (Triple foldable)
ជាមួយគ្នាស្មាតហ្វូនបត់បាន 3 បត់ (Triple foldable) នេះវិញក៏បន្តចែកចាយនៅក្នុងព័ត៌មានជាច្រើនខណៈពេលដែលក្រុមហ៊ុន Samsung ក៏បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Tri-foldable របស់ខ្លួននៅក្នុងត្រីមាសទី 2 នៅក្នុងឆ្នាំនេះដូចគ្នា ប៉ុន្តែដំណឹងនេះមិនទាន់ជាផ្លូវការនៅឡើយទេ។ បើប្រៀបធៀបទៅនឹងរឿងនេះ ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Huawei នេះ អាចនឹងមានអេក្រង់ទំហំ 10-អ៊ីង ដែលមានការឌីស្សាញទម្រង់ដូចទៅនឹងថេប្លេតអញ្ចឹង។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំនេះ ប៉ុន្តែនៅមិនទាន់មានការប្រកាសចេញពីក្រុមហ៊ុន Huawei នៅឡើយទេ។
ស្មាតហ្វូន Mate 70
Mate Series គឺជាម៉ូដែលថ្មីមួយ ដែលបានជួយអោយ Huawei ត្រឡប់មកកាន់ទីផ្សារវិញ ជាមួយនិងភាពជោគជ័យខ្លាំងមែនទែន។ ក្រឡេកមកការរីកចម្រើននៅក្នុងស្មាតហ្វូន Huawei Mate 60 នាពេលថ្មីៗនេះ គឹបានបង្កើនទៅលើតួរលេខនៃការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះ ក៏បានរកឃើញថា ខ្លួនពិតជាមានភាពពិបាកក្នុងការរក្សានូវការផលិតរបស់ខ្លួនផងដែរ។ ឆាប់ៗនេះ ស្មាតហ្វូន Huawei Mate 70 series ដែលជាជំនាន់ថ្មីនៃត្រកូលនេះ ក៏នឹងបង្ហាញខ្លួនដូចគ្នា។ ស្មាតហ្វូននេះ នឹងក្លាយជាម៉ូដែលមួយ ដែលនឹងប្រជែងទីផ្សារខ្លាំងជាមួយដៃគូធំៗជាច្រើន ហើយស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បាននិយាយជាមួយនឹងអ្នកផ្គត់ផ្គង់ជាច្រើនក្នុងការធានាទៅលើការផលិតអោយបានគ្រប់គ្រាន់ផងដែរ។
ប្រព័ន្ធកាមេរ៉ា
កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា Leica ហើយបន្ទាប់មក ក៏ងាកមកបង្ហាញនូវ XMAGE របស់ខ្លួនសម្រាប់ស្មាតហ្វូន flagship វិញ។ អ្នកទម្លាយ DigitalChatStation បាននិយាយថា និន្នាការនេះ នឹងតាមពីក្រោយដោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិនក្នុងការនាំយកនូវបច្ចេកវិទ្យាដ៏អស្ចារ្យនេះសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន៕
មានការបង្ហើបជាថ្មីបន្ទះឈីប និងប្រព័ន្ធផ្កាយរណបនៅលើ Huawei P70 រួមនិងស្តុករបស់ Mate 70 ក៏ដូចជាស្មាតហ្វូនបត់បាន 3 តង់