ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មានការបង្ហើបថាអេក្រង់ខាងក្នុងរបស់ iPhone Fold នឹងប្រើប្រាស់ UI ដូចគ្នាជាមួយនិង iPad អញ្ចឹង

ដោយ

Penglin Chom

13 មីនា 2026 02:27 យប់ជ្រៅ

អាន 3 នាទី


យោងតាមការពាក្យចចាមអារ៉ាមថ្មីៗនេះ បានបង្ហើបថា iPhone Fold ស្មាតហ្វូនអេក្រង់បត់បានដំបូងគេរបស់ Apple ដែលគ្រោងនឹងប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំនេះ គឺនឹងមានការប្រើប្រាស់នូវអេក្រង់ខាងក្នុងមានទម្រង់ផ្តេកមានភាពទូលាយ ហើយនិងបង្ហាញចេញនៅលើខ្នាត 4:3 aspect ratio ទៀតផង។ នៅថ្ងៃនេះ ផ្អែកតាមព័ត៌មានថ្មីពីលោក Mark Gurman ដែលជាអ្នកវិភាគប្រចាំនៅ Bloomberg បានទម្លាយនូវព័ត៌មានថ្មីស្តីពី software experience ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ Apple នេះហើយ។ 
Article image
មានការបង្ហើបថាអេក្រង់ខាងក្នុង iPhone Fold នឹងប្រើប្រាស់ UI ដូច iPad អញ្ចឹង យោងតាមការពាក្យចចាមអារ៉ាមថ្មីៗនេះ បានបង្ហើបថា iPhone Fold ស្មាតហ្វូនអេក្រង់បត់បានដំបូងគេរបស់ Apple ដែលគ្រោងនឹងប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំនេះ គឺនឹងមានការប្រើប្រាស់នូវអេក្រង់ខាងក្នុងមានទម្រង់ផ្តេកមានភាពទូលាយ ហើយនិងបង្ហាញចេញនៅលើខ្នាត 4:3 aspect ratio ទៀតផង។ នៅថ្ងៃនេះ ផ្អែកតាមព័ត៌មានថ្មីពីលោក Mark Gurman ដែលជាអ្នកវិភាគប្រចាំនៅ Bloomberg បានទម្លាយនូវព័ត៌មានថ្មីស្តីពី software experience ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ Apple នេះហើយ។
យោងតាមការបញ្ជាក់ពីលោក Gurman បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មី iPhone Fold គឺនឹងមានកានាំមកនូវកម្មវិធី iOS ដែលមានអភិវឌ្ឍថ្មី ដែលមានរួមបញ្ចូលទាំងមុខងារប្រើប្រាស់ច្រើនសំបូរបែប ដែលច្នៃប្រឌិតចេញ iPadOS ទៀតផង។ តាមការបញ្ជាក់របស់លោក បានអោយដឹងទៀតថា អេក្រង់ខាងក្នុងរបស់ស្មាតហ្វូនបត់បានថ្មីនេះ គឺនឹងមានការទ្រទ្រង់នូវ ‘iPad-like layouts’ និង side-by-side apps ផងដែរ។

របាយការណ៌ខាងលើនេះបានបន្ថែមថា នៅលើអក្រង់ក្នុងរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានការបង្ហាញចេញទំហំដូចគ្នាជាមួយនិង iPad mini ហើយនឹងមានការប្រើប្រាស់នូវ iOS App ដែលមានការអភិវឌ្ឍមុខងារថ្មីៗ ហើយនិងមាន navigation elements ដូចជា iPad-style sidebars ជាដើម។ ប៉ុន្តែនៅលើស្មាតហ្វូនថ្មីនេះ គឺមិនមានការទ្រទ្រង់នូវ windowed multitasking ដូច iPad នោះទេ តែនឹងអាចដំណើរការនៅលើ iPad apps បាន។

Article image
ក្រៅពីអេក្រង់ធំ ហើយនិងប្រើប្រាស់បានជាមួយ Tablet-Style Interface បាននោះ នៅលើអេក្រង់បត់បានថ្មីនេះ គឺនឹងរត់នៅលើ iOS។ ជាមួយគ្នានេះលោក Gurman ក៏បានធ្វើការកត់សម្គាល់ថា អេក្រង់ស្មាតហ្វូនថ្មីនេះ នឹងធ្វើការបានល្អជាងអេក្រង់ Full Desktop ដែលយើងធ្លាប់ឃើញនៅលើ iPadOS 26។ យោតាមរបាតយការណ៌ថ្មីនេះ បានបន្ថែមថា iPhone Fold ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី ដែលកាត់បន្ថយស្នាមផ្នត់ ហើយនិងមានភាពធន់ខ្លាំងទៀតផង។ ជាមួយគ្នានេះ នោលើស្មាតហ្វូននេះ ក៏នឹងមានរន្ធអេក្រង់ hole-punch នៅលើអេក្រង់ខាងក្រៅផងដែរ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

មានការបង្ហើបថាអេក្រង់ខាងក្នុងរបស់ iPhone Fold នឹងប្រើប្រាស់ UI ដូចគ្នាជាមួយនិង iPad អញ្ចឹង