ស្វែងរកពួកយើង:

មានការបញ្ចេញរូបថតថ្មីៗថតដោយ OnePlus 15T និងមានបញ្ជាក់ពីកាមេរ៉ា 50MP Periscope Telephoto ទៀតផង

ដោយ

Koun Jab Luffy

01 មីនា 2026 05:24 ល្ងាច

អាន 2 នាទី

Article image
មុនការដាក់សម្ពោធជាផ្លូវការណ៌ នៅពេលនេះ OnePlus 15T បានក្លាយជាប្រធានបទរបស់បណ្តាញផ្សព្វផ្សាយធំៗជាច្រើន។ ថ្មីៗនេះ មានការចែកចាយរូបភាពថ្មីៗដែលថតដោយស្មាតហ្វូនថ្មីនេះ ជាច្រើនសន្លឹកនៅលើអនឡាញ ដែលបង្ហើបពីសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូនហើយ។ ស្មាតហ្វូននេះត្រូវបានគេចាត់ទុកថា គឺជាម៉ូដែល compact flagship ដែលនឹងមានការដាក់សម្ពោធនៅលើទីផ្សារប្រទេសចិិននាខែមីនាខាងមុខនេះហើយ។
សម្រាប់រូបភាពដែលគ្រប់គ្នាបានឃើញនាពេលនេះ គឺមានការចែកចាយដោយ Wang Meng Studio ដែលមានការបញ្ជាក់ពីសញ្ញាសំគាល់ 85mm watermark ហើយនឹងមានការបញ្ជាក់ថា ថតដោយកាមេរ៉ាទំហំ 50MP periscope telephoto ហ៊្សូមបាន 3.5x optical zoom របស់ស្មាតហ្វូនជំនាន់ថ្មី OnePlus 15T ថែមទៀតផង។ តាមរយលរូបភាពខាងលើនេះ គឺមានការបង្ហាញថា ស្មាតហ្វូននេះ គឺធ្វើបានល្អមែនទែនទៅលើការផលិតរូបភាពបែបធម្មជាតិ និងមានភាពច្បាស់មើលទៅដូចភ្នែកយើងអញ្ចឹង។
Article image
នៅក្នុងចំណោមរូបភាពទាំងនោះ គឺមានរូបភាព Portrait មួយ ដែលបង្ហាញពីកម្រិតស្មើរគ្នានៃ skin tones និងការបែងចែកទៅលើផ្ទៃខាងក្រោយនៃរូបភាពបានដាច់ល្អ តាមរយៈនៃការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី LUMO imaging system របស់ OPPO ដែលនឹងមានបំពាក់នៅលើស្មាតហ្វូននេះ។ សូមជំរាបថា LUMO imaging នេះ គឺមានការផ្តោតខ្លាំងទៅលើការផលិតរូបភាពបែប portraits ដែលមានគោលដៅផ្តល់នូវភាពច្បាស់នៃរូបខណៈដែលផ្ទៃខាងក្រោយមានភាពព្រាលៗ។ សម្រាប់រូបភាពផ្សេងៗ គឺមានការបញ្ជាក់ពីកម្រិត strong dynamic range និងភាព sharpness ដែលផលិតដោយឡែន 85mm focal length។
Article image
គួរបញ្ជាក់ផងដែរ មុននេះ DCS ធ្លាប់បាននិយាយថា OnePlus 15T នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP គំាទ្រដោយឡែន 85mm មាន Aperture f/2.8 periscope lens និងមានមុខងារ optical zoom ទៀតផង។ បន្ថែមពីនេះ គាត់ថែមទាំងនិយាយថា ស្មាតហ្វូននេះមានគែមអេក្រង់ស្តើង និងមានការពារដោយជំរាបទឹកបានល្អ មាន wireless charging និងថ្ម battery starting ចំនួន 7 ហើយនិងមានសិនស័រ ultrasonic fingerprint sensor ផងដែរ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះ ជាមួួយនិងបន្ទះឈីបថ្មី Snapdragon 8 Elite Gen 5 និងមានកម្លាំងសាក 100W wired charging រួមជាមួួយនិង wireless charging។
Article image
មានការបញ្ចេញរូបថតថ្មីៗថតដោយ OnePlus 15T និងមានបញ្ជាក់ពីកាមេរ៉ា 50MP Periscope Telephoto ទៀតផង