ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មានការបញ្ជាកច្បាស់ហើយថា Xiaomi MIX Fold 3 នឹងបង្ហាញខ្លូនក្នុងខែសីហាខាងមុខ!

ដោយ

Koun Jab Luffy

05 កក្កដា 2023 09:24 ព្រឹក

អាន 2 នាទី

Article image
Xiaomi MIX Fold 3 គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយ ដែលគេមើលឃើញថា បានបែកធ្លាយព័ត៌មានជាច្រើននារយៈពេលប៉ុន្មានសប្តាហ៌កន្លងមកនេះ។ ថ្មីៗនេះបើតាមការបង្ហោះនៅលើបណ្តាញ Weibo post របស់លោក Lu Weibing ដែលជាដៃគូរបស់អគ្គនាយកគ្រប់ Xiaomi Group បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានការបង្ហាញវត្តមានជាផ្លូវការនៅខែសីហាខាងមុខនេះហើយ។
លោកបានបន្តថា ម៉ូដែលថ្មីនេះ នឹងមានកម្រ៉ាស់ក្រាស់ជាង និងរឹងមាំជាងជំនាន់មុនម៉ូដែល MIX Fold 2។ លោក Lu Weibing បានបន្ថែមថា ក្រុមហ៊ុននេះ ក៏ទើបតែបង្ហាញនូវរោងចក្រឆ្លាតវៃរបស់ខ្លួននៅ Yizhuang នាទីក្រុង Beijing ផងដែរ ហើយ MIX Fold 3 ស្មាតហ្វូនថ្មីនេះ នឹងក្លាយម៉ូដែលដំបូងដែលនឹងផលិតនៅក្នុងរោងចក្រនេះ។
Article image
គួរបញ្ជាក់ថា យោងតាមរបាយការណ៌កន្លងមក គឺបានបញ្ជាក់ថា Xiaomi MIX Fold 3 នឹងមានអេក្រង់ខាងក្រៅទំហំ 6.56-អ៊ីង AMOLED បង្ហាញចេញបានកម្រិត FHD+ resolution និងមានល្បឿន 120Hz refresh rate។ សម្រាប់អេក្រង់ខាងក្នុងវិញ គឺមានទំហំ 8.02-អ៊ីង foldable AMOLED បង្ហាញចេញបានកម្រិត Quad HD+ ទំហំ 2160x1912pixels និងមានល្បឿន 120Hz refresh rate ដូចគ្នា។ អេក្រង់ខាងក្នុងនេះ ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ផងដែរ។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បាននេះ គឺនឹងមានការប្រើប្រាស់នូវគន្លឺះថ្មីស្ទីលដំណក់ទឹក ដែលផ្តល់នូវការបត់ចេញចូលបានរលូន និងរឹងមាំបំផុត។ ជាមួយគ្នានេះក៏មានរបាយការណ៌ផ្សេងទៀតបានបញ្ជាក់ទៀតថា ស្មាតហ្វូននេះក៏មានការតម្លើងនូវបច្ចេកវិទ្យាការពារទឹក IP rating ផងដែរ។ សម្រាប់កាថតរូបវិញ ស្មាតហ្វូននេះ មានកេមរ៉ាក្រោយដែលគាំទ្រដោយបច្ចេកវិទ្យា Leica ដោយកាមេរ៉ាគោលមានទំហំ 50-megapixel Sony IMX989 កម្រិត 1-អ៊ីង និងអមដោយ ultra-wide lens, telephoto ហ៊្សូមបាន 3.2x optical zoom  ហើយនិងមាន periscope zoom camera បាន 10x optical zoom។
Article image
ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,800mAh កម្លាំងសាក 67W wired charging និង 50W wireless charging ហើយនិងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 រ៉េម 16GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB UFS 4.0 storage។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

មានការបញ្ជាកច្បាស់ហើយថា Xiaomi MIX Fold 3 នឹងបង្ហាញខ្លូនក្នុងខែសីហាខាងមុខ!