
យោងតាមការទម្លាយកន្លងមក បានបញ្ជាក់ហើយថា iQOO 15 Ultra គឺនឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននៅខែក្រោយនេះហើយ។ នៅពេលនេះ មានការបញ្ចេញនូវរូបភាពថ្មី ហើយនិងមានការបញ្ជាក់ពីជម្រើសពណ៌របស់ស្មាតហ្វូនថ្មីនេះថែមទៀតផង។ ក្រឡេកមើលទៅលើរូបភាពខាងលើនេះ គឺបានបង្ហាញថា iQOO 15 Ultra គឺនឹងមានការបំពាក់នូវប៊ូតុង Touch-Sensitive Shoulder Triggers នៅលើជ្រុងខាងស្តាំ ដែលប៊ូតុងនេះ គឺនឹងមានការទ្រទ្រង់នូវមុខងារ Haptic feedback។
ជាមួយនិងព័ត៌មាននេះ គឺត្រូវបានចែកចាយដោយប្រធានផ្នែកផលិតផលរបស់ iQOO នៅលើ Weibo។ លោកបានបញ្ជាក់ថា iQOO 15 Ultra នឹងមានការប្រើប្រាស់នូវ Touch-Sensitive Shoulder Triggers ដែលមានល្បឿនដល់ទៅ 600Hz sampling rate ហើយនិងមានការគាំទ្រដោយបន្ទះឈីបពីរដាច់ចេញពីគ្នាទៀតផង។ បន្ថែមពីនេះ Triggers នេះក៏នឹង នឹងមានការទប់ទល់នឹងកម្រិតញើសបានផងដែរ។ ក្រុមហ៊ុន iQOO មានការប្រើប្រាស់នូវ "anti-sweat" ដើម្បីជួយអោយការបញ្ជានៅលើប៊ូតុងនេះបានកាន់តែប្រសើរ។

សូមជំរាបថា iQOO 15 Ultra ត្រូវបានគេទម្លាយថា គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 រួមជាមួយនឹងបន្ទះឈីប Q3 gaming ហើយនឹងមានកាមេរ៉ា 3x telephoto រួមនិងថាមពលថ្មទំហំ 7,000mAh។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវអេក្រង់ Samsung 2K M14 OLED ទ្រទ្រង់ជាមួយនឹងកម្រិតពន្លឺ 2,600 nits brightness mode ហើយនិងខ្ពស់បំផុតដល់ទៅ 6,000 nits។ បន្ថែមពីនេះ នៅលើស្មាតហ្វូន iQOO 15 Ultra នេះបំពាក់នូវប្រព័ន្ធត្រជាក់ 8K vapor chamber system ទៀតផង។
