ស្វែងរកពួកយើង:

មានការបញ្ជាក់ជាថ្មីពីប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើ OPPO Find X8 និង X8 Pro

ដោយ

Koun Jab Luffy

25 មិថុនា 2024 09:52 ព្រឹក

អាន 2 នាទី

នៅពេលនេះ អ្នកទម្លាយ Digital Chat Station បានបង្ហាញចេញព័ត៌មានថ្មីៗស្តីពីប្រព័ន្ធកាមេរ៉ា ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Series ថែមទៀតហើយ។ នៅក្នុងការបែកធ្លាយនេះ ក៏មានការបញ្ជាក់ច្បាស់ពីប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ Find X8 និងម៉ូដែល Find X8 Pro ផងដែរ។
Article image
នៅលើស្មាតហ្វូន Find X8 ត្រូវបានគេអ្នកទម្លាយនេះ និយាយថា គឺមានការប្រើប្រាស់ឈ្មោះថា “medium cup” នឹងមានកាមេរ៉ា 3 គ្រាប់ ក្នុងនោះមានមួយគ្រាប់ជា Periscope telephoto lens។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/1.4-អ៊ីង ខណៈដែល 2 គ្រាប់ទៀតមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ។
ក្រឡេកមកម៉ូដែល Find X8 Pro គឺមានឈ្មោះថា “big cup” នឹងមានការប្រើប្រាស់នូវកាមេរ៉ា 4 គ្រាប់ ក្នុងនោះ មានកាមេរ៉ា 2 គ្រាប់ជា Periscope telephoto lenses។ ដូចគ្នាជាមួយនិងម៉ូដែលស្តង់ដារដែរ នៅលើ Find X8 Pro ក៏មានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP ដែលគំាទ្រដោយសិនស័រ 1/1.4-អ៊ីង ដូចគ្នា។ របាយការណ៍ខាងលើនេះ និយាយថា សិនស័រនេះ គឺដូចគ្នាជាមួយ Sony LYT-808 sensor ដែលប្រើប្រាស់នៅលើ Find X7 អញ្ចឹង។ បន្ថែមពីនេះ ក្នុងការបែកធ្លាយនេះ ក៏មានការបញ្ជាក់ពីឡែនថ្មី periscope ដែលគាំទ្រដោយសិនស័រ Sony IMX882 ទំហំ 1/1.953 អ៊ីងផងដែរ។
Article image
និយាយពីលក្ខណៈសម្បត្តិផ្សេងៗ នៅលើ OPPO Find X8 នឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប Dimensity 9400 និងមានអេក្រង់រាបស្មើរ បង្ហាញចេញបានកម្រិត 1.5K resolution។ ស្មាតហ្វូននេះ អាចនឹងមានថ្មទំហំចន្លោះពី 5100mAh ទៅ 5500mAh។ ចំពោះម៉ូដែល Pro គឺមានអេក្រង់កម្រិត 2.7D គែមកោង។ស្មាតហ្វូន Find X8 និង Find X8 Pro ត្រូវបានគេបញ្ជាក់ថា មានខ្នងក្រោយឌីស្សាញចេញពីកញ្ចក់ដូចគ្នា ហើយអាចនឹងមានការប្រកាសចេញនៅខែតុលាខាងមុខនេះហើយ។ សូមជំរាប កន្លងមក ក្រុមហ៊ុន OPPO ធ្លាប់បានបង្ហាញចេញនូវម៉ូដែល Ultra ទៅលើស្មាតហ្វូន Find X7 line ដូច្នេះផ្អែកតាមអ្វីដែលបានលើកឡើងនេះ ស្មាតហ្វូន Find X8 Ultra ក៏មាចនឹងមានវត្តមានដូចគ្នា។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយអាចនឹងមានវត្តមាននៅឆ្នាំក្រោយ។
មានការបញ្ជាក់ជាថ្មីពីប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើ OPPO Find X8 និង X8 Pro