ស្វែងរកពួកយើង:

មានបែកធ្លាយកាមេរ៉ា Huawei Mate XT ខណៈដែលការសម្ពោធអាចនឹងមកដល់ថ្ងៃស្អែកហើយ!

ដោយ

Koun Jab Luffy

09 កញ្ញា 2024 06:39 ព្រលប់

អាន 2 នាទី

Article image
បន្ទាប់ពីការបញ្ចេញនូវព័ត៌មានពីការកក់មុនបានដល់ទៅជាង 2 ម៉ឺនគ្រឿង នៅថ្ងៃនេះ មានការបែកធ្លាយនូវប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT ហើយ។ បើតាមប្រភពខាងលើនេះ បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP ហើយនិងកាមេរ៉ាផ្សេងទៀតក៏មានសមត្ថភាពខ្ពស់នៅក្នុងការផលិតរូបភាពផងដែរ។
បើតាមការទម្លាយចេញពី UncleKanshan បាននិយាយថា Huawei Mate XT ទំនងជានឹងមានកាមេរ៉ាក្រោយ 3គ្រាប់ដែលកាមេរ៉េមេ នឹងមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 13MP ultra-wide angle lens ខណៈដែលគ្រាប់ទីបីមានជាប្រភេទ Periscope ដែលមានតួនាទីសម្រាប់ផលិតរូបភាព crisp macro shots។ និយាយពិពីកាមេរ៉ាមុខវិញ នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ ទំនងជានឹងមានការបំពាក់នូវកាមេរ៉ាមុខទំហំ 8MP ហើយឡែននេះ អាចនឹងមានមុខងារ Dynamic Shooting Modes សម្រាប់ Efficient images ផងដែរ។
Article image
សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់ Mate X5 ដែលបង្ហាញវត្តមានកន្លងមក គឺមានកាមេរ៉ា 50MP+13MP+12MP ហើយក៏មានការទ្រទ្រង់ជាមួយនិង PDAF, OIS, auto-focus, laser AF, Panorama និង HDR សម្រាប់ការផលិតរូបភាព High Quality Pictures ថែមទៀតផង។ នៅពេលនេះ មិនទាន់មានការទម្លាយពីកាមេរ៉ាថ្មីនៅលើ Mate XT នៅឡើយទេ។ មានការរំពឹងថា មួយគ្រាប់ថ្មីនោះ ក៏អាចនឹងប្រើប្រាស់នូវសិនស័រទំហំ 12MP periscope snapper ដែលមាននៅលើ Mate X5 អញ្ចឹងដែរ។។
Article image
ទាក់ទងជាមួយនិងរឿងនេះ មានការទម្លាយថ ក្រុមហ៊ុន Huawei ក៏ទំនងជានឹងមានការតម្លើងនូវបច្ចេកវិទ្យា AI ក៏ដូចជាសិនស័រកាមេរ៉ាដែលមានសមត្ថភាពខ្លាំងជាច្រើននៅលើស្មាតហ្វូនថ្មីនេះផងដែរ ដោយសារតែនេះ គឺជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ដំបូងគេ។ ហើយបើមើលទៅលើរូបភាពផ្លូវការណ៌របស់ Mate XT Ultimate Design phone គឺមានការបញ្ជាក់យ៉ាងច្បាស់ពីម៉ូឌុលកាមេរ៉ាខាងក្រោយដែលមានសិនស័រ 3 គ្រាប់ រួមជាមួយនិងការតម្លើង LED Flash ហើយនិងមានការបង្ហាញពីការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យា XMAGE នៅចំកណ្តាលថែមទៀតផង។