ស្វែងរកពួកយើង:

មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OPPO នឹងប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន 80W Fast Charging

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2021 10:47 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មី OPPO Flagship ជាច្រើន នឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្ម 125W Charging Technology ដែលមានការទម្លាយដោយក្រុមហ៊ុនម៉ាកយីហោនេះផងដែរ។ យ៉ាងណាមិញ មានការបែកធ្លាយជាច្រើននៅលើអ៊ីនធឺណិតផងដែរ។
នៅថ្ងៃនេះ អ្នកទម្លាយព័ត៌មាន Digital Chat Station បានបង្ហោះនៅលើ Weibo ថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OPPO នឹងមានបច្ចេកវិទ្យាសាកថ្ម លឿន 80W Fast Charging ខណៈពេលដែលការព្យាករណ៍កាលពីពេលមុននេះ មានការទម្លាយថាស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 125W។ បច្ចេកវិទ្យាសាកថ្ម 80W Fast Charging នឹងប្រើប្រាស់នៅលើស្មាតហ្វូន OPPO Find Series នោះគឺ Find X4 Pro។
Article image
នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ចេញពី Digital Chat Station បានអះអាងថា ស្មាតហ្វូន OPPO Find X4 Pro នេះនឹងមានអេក្រង់ទំហំ 6.7 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 3216x1440px និងមានកម្រិតអេក្រង់ 120Hz Refresh Rate នៅលើស្មាតហ្វូន Find X3 និង Find X3 Pro។ បន្ថែមពីនេះទៀតនោះ Digital Chat Station បានទម្លាយថា ស្មាតហ្វូន Find X4 នេះនឹងមានកាមេរ៉ាគោលទំហំ 50MP Sony IMX766, 13MP telephoto2x optical zoom និង 3MP Microscopic។
Article image
យើងរំពឹងថា ស្មាតហ្វូន Flagship របស់ OPPO នេះ នឹងមានបន្ទះឈីប Qualcomm Snapdragon 898 Chipset ដែលអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2021 នេះ។ ស្មាតហ្វូន OPPO Find X4 Series នេះនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2022 នេះជាមួយនឹងស្មាតហ្វូន  Samsung Galaxy S22 និង  Xiaomi 12៕