ស្វែងរកពួកយើង:

មានសេចក្តីរាយការណ៍ថា Infinix កំពុងធ្វើការលើសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួនហើយ

ដោយ

Koun Jab Luffy

05 មេសា 2024 03:52 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Infinix ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានតម្លៃធូរថ្លៃ និងកំពុងកើនប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយប្រជាប្រិយភាពដែលកំពុងមានការកើនឡើងដូចនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមពង្រីកស្លាកយីហោរបស់ខ្លួនបន្ថែមទៀត ដែលតាមដំណឹង Infinix នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Infinix ZERO Flip នាពេលឆាប់ៗខាងមុខនេះ។
ដោយថ្មីនេះស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Infinix ត្រូវបានគេប្រទះឃើញតាមរយះបណ្តាញ Android Headlines ជាមួយលេខកូដសំគាល់ X6962 ដែលគេជឿជាក់ថា គឺជាម៉ូដែល Infinix ZERO Flip។ យ៉ាងណាមិញប្រភពមិនបានបញ្ជាក់ពីគុណសម្បត្តិលម្អិតណាមួយរបស់ ZERO Flip នោះទេ ប៉ុន្តែ បើតាមការសន្និដ្ឋានបានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុននេះ គឺនឹងរក្សាតម្លៃទាបដូចគ្នានឹងស្រឡាយស្មាតហ្វូនផ្សេងៗទៀតរបស់ក្រុមហ៊ុនដដែល។
Article image
មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយពីការមកដល់សម្រាប់ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Infinix នោះទេ ប៉ុន្តែ គេគ្រាន់តែសន្និដ្ឋានថា Infinix ZERO Flip គឺជាស្មាតហ្វូនបត់ដែលមានតម្លៃធូរថ្លៃជាងស្មាតហ្វូនអេក្រង់បត់បែប Flip របស់ក្រុមហ៊ុនផ្សេងៗទៀតដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន៕