ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មិនគួរអោយជឿនៅក្នុងចំណោមក្រុមហ៊ុនជាច្រើន គឺមានតែស្មាតហ្វូន Xiaomi មួយប៉ុណ្ណោះដែលលក់កើនឡើងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ

ដោយ

Koun Jab Luffy

03 មិថុនា 2020 01:51 យប់ជ្រៅ

អាន 2 នាទី

ដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសនោះ ទីផ្សារស្មាតហ្វូនរបស់ពិភពលោក គឺមានការធ្លាក់ចុះដល់ទៅ 20.2% នៃការលក់សរុប។ ខណៈពេលដែលក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនជាច្រើន ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះនៅទូទាំងពិភពលោកនោះ ក្រុមហ៊ុន Xiaomi របស់ចិន គឺជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ ដែលមានការកើនឡើងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ។
Article image
នៅក្នុងរបាយការណ៍ថ្មីមួយរបស់ Gartner បានបញ្ជាក់ថា ការលក់ស្មាតហ្វូនពិភពលោកគឺមានការធ្លាក់ចុះចំនួន 20.2% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះ។ ហេតុផលសំខាន់បំផុតនោះគឺដោយសារតែការផ្ទុះឡើងនៃមេរោគ COVID-19 ដែលធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យានាំមុខជាច្រើនរបស់ចិន និងApple មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែការបិទនូវរោងចក្រជាច្រើនរបស់ពួកគេនៅក្នុងប្រទេសចិន និងការកាត់បន្ថយទៅលើការចំណាយថែមទៀត។
នៅក្នុងបញ្ជីនៃម៉ាកយីហោស្មាតហ្វូនកំពូលទាំង 5 នៅក្នុងពិភពលោកនេះ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនតែមួយគត់ដែលគេចផុតពីការធ្លាក់ចុះនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺមានការកើនឡើងចំនួន 1.4% បើធៀបទៅនឹងឆ្នាំ 2019 នេះ សម្រាប់ត្រីមាសទី 1 ឆ្នាំ 2020។ ក្រុមហ៊ុនផលិតជាច្រើនទៀតដូចជាក្រុមហ៊ុន Samsung គឺមានការធ្លាក់ចុះចំនួន  22.7% ហើយក្រុមហ៊ុន Huawei គឺមានការធ្លាក់ចុះ 27.3%។ ក្រុមហ៊ុន Apple គឺមានការធ្លាក់ចុះចំនួន 8.2% ហើយក្រុមហ៊ុន Oppo គឺមានការធ្លាក់ចុះចំនួន 24.2% នៅក្នុងត្រីមាសទី 1 នេះ។
Article image
ទោះបីជាមេរោគកូរ៉ូណាវីរុស គឺជាហេតុផលដ៏សំខាន់សម្រាប់ការរងប៉ះពាល់នៃទីផ្សារនេះ ក្រុមហ៊ុនម៉ាកយីហោជាច្រើនទៀតក៏មានបញ្ហាផ្សេងគ្នាផងដែរ។ ក្រុមហ៊ុន Huawei ដែលផ្តោតទៅលើទីផ្សារក្នុងស្រុកនោះ គឺមានការពង្រឹងទៅលើសេវាកម្ម HMS ្Services របស់ខ្លួនសម្រាប់ទីផ្សារបរទេស ខណៈពេលក្រុមហ៊ុន Xiaomi ផ្តោតយ៉ាងខ្លាំងទៅលើទីផ្សាររបស់ពិភពលោក។ ក្រុមហ៊ុន Samsung និង Apple គឺមានការជាប់គាំង និងការរំខានទៅលើផ្នែកផ្គត់ផ្គង់របស់ខ្លួនផងដែរ ប៉ុន្តែផ្នែកផលិតកម្មរបស់ក្រុមហ៊ុននេះ គឺមានការកើនឡើង។ សម្រាប់ត្រីមាសទី 1 នេះ នៅមិនទាន់មានដំណើរការល្អនៅឡើយទេ ប៉ុន្តែវានឹងមានការពង្រឹងឡើងវិញនៅឆ្នាំក្រោយនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

មិនគួរអោយជឿនៅក្នុងចំណោមក្រុមហ៊ុនជាច្រើន គឺមានតែស្មាតហ្វូន Xiaomi មួយប៉ុណ្ណោះដែលលក់កើនឡើងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ