ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មិនទាន់លក់ជាផ្លូវការផង Huawei P40 Pro មានការបញ្ជាទិញជាង 8 ម៉ឺនគ្រឿងហើយព្រមទាំងបង់លុយរួចហើយទៀតផង

ដោយ

Koun Jab Luffy

30 មីនា 2020 01:04 ល្ងាច

អាន 3 នាទី

Article image
នៅក្នុងរយៈពេល 2 ថ្ងៃកន្លងទៅនេះ យើងបានរាយការណ៍អំពីការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី P-40 series flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនដែលមានដូចជា Huawei P40, P40 Proនិង P40 Pro Plus ដែលពេលនេះដាក់អោយធ្វើការ Pre-order ហើយតាមរយៈ VMall, Tmall, JD.com និងក្រុមហ៊ុនជាច្រើនទៀតនៅក្នុងប្រទេសចិន។ ៥យើងបានរាយការណ៍ថា ការ Pre-order ទៅលើស្មាតហ្វូន Huawei P40 Proនៅក្នុងប្រទេសចិនគឺមានការកើនឡើង 2 ច្រើនជាង  ម៉ឺនគ្រឿងនៅលើ JD.com មុនពេលដែលក្រុមហ៊ុននេះបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូននេះនៅថ្ងៃទី ៨ ខែមេសាខាងមុខនេះ។
នៅពេលនេះ យើងក៏មានការអាប់ដេតសម្រាប់រឿងនេះផងដែរ។ ចំនួននៃការ Pre-order ជាមួយនឹងការបង់ប្រាក់ទុកមុនរបស់ស្មាតហ្វូន P40 Pro នេះគឺមាន្ច្រើនជាង 80,000 គ្រឿងនៅលើ JD.com ។ អតិថិជនជាច្រើនដែលធ្វើការ Pre-order ទៅលើស្មាតហ្វូននេះត្រូវធ្វើការកក់ស្មាតហ្វូននេះ 100 yuan សិន ដូចនេះចំនួននេះមិនមែនគ្រាន់តែជាការចុះឈ្មោះនោះទេ។ ស្មាតហ្វូន Huawei P40 Pro នេះគឺមានអេក្រង់ទំហំ 6.58-inch 19.8:9 aspect ratio display ជាមួយនឹងកម្រិតភាពច្បាស់ 2640 x 1200 pixels និងកម្រិត 441 PPI និង 90Hz refresh rate ថែមទៀត។ ស្មាតហ្វូននេះគឺមានអេក្រង់ភ្លោះ punch-hole ដែលមានកាមេរ៉ា 32MP AF និង IR camera សម្រាប់បច្ចេកវិទ្យា Face Unlock និង depth sensing ថែមទៀត។ ស្មាតហ្វូននេះគមានបន្ទះឈីប Kirin 990 5G processor ។ ឈីបនេះគឺមានភ្ជាប់ជាមួយនឹង NPU ថ្មីដែលមានការពង្រឹងសមត្ថភាពច្រើនជាងមុនដល់ទៅ 460% និង 290% ទៅលើប្រសិទ្ធិភាពការងារថែមទៀតផង។
Article image
ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើបណ្តាញ dual-mode SA/NSA 5G networks និងប្រព័ន្ធត្រជាក់ 4-layer VC Liquid Super Cooling system ដើម្បីធ្វើការធានាថាស្មាតហ្វូននេះគឺត្រជាក់ជានិច្ចក្នុងការប្រើប្រាស់ ឬការដំណើរការការងារណាដែលមានកម្លាំងធ្ងន់នោះ។ ស្មាតហ្វូន P40 Pro នេះគឺមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 40 MP f/1.8 Ultra-Wide Cine Lens, 50MP RYYB f/1.9 sensor ជាមួយនឹង OIS, 12 MP Periscope Telephoto និង ToF depth sensor ថែមទៀត។ ស្មាតហ្វូននេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា Wi-Fi 6 Plus ដែលមានល្បឿនក្នុងការផ្ទេរទិន្នន័យបានលឿនដល់ទៅ 2600Mbps ។ ស្មាតហ្វូននេះដំណើរការនូវ EMUI 10.1 និង Android 10 ថែមទៀត។ ស្មាតហ្វូននេះមិនមានសេវាកម្ម Google services នោះទេ ប៉ុន្តែវាមានសេវាកម្ម Huawei Mobile Services ជាមួយនឹងកម្មវិធី AppGallery App Store ។ ស្មាតហ្វូន Huawei P40 Pro នេះមានតម្លៃ €999 ($1095) សម្រាប់ទំហំ 8GB RAM និង 256GB storage ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ចិននៅខែក្រោយនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.