
អីចឹងនេះ គឺជាឡានអគ្គិសនី YangWang U9 Xtreme ដែលស្ថិតក្រោមដំបូលក្រុមហ៊ុន BYD ហើយទើបតែបានបង្កើតកំណត់ត្រាល្បឿនថ្មី គឺអាចរត់ដល់ល្បឿន Top Speed 496.22 KM/H ឯណោះ។ អាចនិយាយបានថា នេះគឺជាការបំបែកកំណត់ត្រាល្បឿនរបស់ឡាន Bugatti Chiron Super Sport 300+ កាលពីឆ្នាំ 2019 ដែលអាចរត់ដល់ល្បឿន Top Speed 490.48 KM/H។
គួរឲ្យដឹងដែរថា ឡាន YangWang U9 Xtreme បានបំពាក់ម៉ូទ័រអគ្គិសនីចំនួន 4 ដែលអាចបង្កើតកម្លាំងបានសរុប 2,978 HP ឯណោះ ហើយបំពាក់បច្ចេកវិទ្យា 1,200 Volt Platform និង កញ្ចប់អាគុយដែលមានដង់ស៊ីតេខ្ពស់ ជាងឡាន BYD ណាៗទាំងអស់។យ៉ាងណាមិញ ឡាន YangWang U9 Xtreme នេះ នឹងត្រូវផលិតត្រឹមតែ 30 គ្រឿងប៉ុណ្ណោះ ខណៈតម្លៃរបស់វាអាចនឹងខ្ទង់ $250,000 ក្នុងមួយគ្រឿង។

ក្រៅពីបានបំបែកកំណត់ត្រាល្បឿន ឡាន YangWang U9 Xtreme ក៏បានបំបែកកំណត់ត្រានៅលើទីលាន Nurburgring ដោយចំណាយពេលត្រឹមតែ 6:59 នាទីប៉ុណ្ណោះ ដណ្តើមកំណត់ត្រាពីឡានអគ្គិសនី Xiaomi SU7 Ultra ដែលប្រើពេល 7:04 នាទី។

