
Find X8 Series គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ OPPO ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញខ្លួននៅថ្ងៃទី 24 ខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូនម៉ូដែលថ្មី នឹងមានការបំពាក់នូវមុខងារថ្មីៗជាច្រើនផងដែរ ហើយជាពិសេសនោះ គឺនៅលើស្មាតហ្វូន Find X8 Pro ក៏នឹងមានការបង្ហាញខ្លួនជាមួយនឹងប៊ូតុងគ្រប់គ្រងកាមេរ៉ាថែមទៀតផង។ ប៊ូតុងថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានមុខងារស្រដៀងគ្នាទៅនឹងប៊ូទុង Capture Button ដែលមាននៅលើស្មាតហ្វូន iPhone 16 series អញ្ចឹងដែរ ។ នៅពេលនេះ មានការបង្ហាញពីមុខងារជាច្រើនដែលមាននៅលើប៊ូតុងថ្មីនេះហើយ។
យោងតាមការចុះផ្សាយថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន OPPO ទើបតែទម្លាយជាផ្លូវការណ៌ទៅលើមុខងារដែលមាននៅលើប៊ូតុងនេះផងដែរ ក្រុមហ៊ុនបញ្ជាក់ថា វានឹងនាំមកនូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ជាមួយនឹងប៊ូតុងនេះ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិនៃប៊ូតុងគ្រប់គ្រងកាមេរ៉ារបស់ស្មាតហ្វូន Find X8 Pro៖

ការចូលទៅកាន់កាមេរ៉ាបានលឿន (Quick camera launch)
ជាមួយនឹងការចុច Double-tap នៅលើប៊ូតុងនេះ អ្នកប្រើប្រាស់អាចចូលទៅកាន់កម្មវិធីកាមេរ៉ាបានយ៉ាងលឿន។ បើទោះ បីជាស្មាតហ្វូន Android ជាច្រើន មាន shortcut ទៅកាន់កាមេរ៉ានៅពេលដែល lock screen នេះយ៉ាងណាក៏ដោយ សម្រាប់ការប្រើប្រាស់នូវប៊ូតុងថ្មីនេះ គឺអាចចូលទៅកាន់កាមេរ៉ាបានលឿនជាងមុន។
ការគ្រប់គ្រងទៅលើការ Zoom (Zoom Control)
ការប៉ះទៅលើប៊ូតុងនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើន អាចកែប្រែទោលើកម្រិតនៃការ Zoom បានលឿនជាងមុន។ មុខងារនេះ គឺពិតជាមានសារៈសំខាន់ណាស់ដែលពិតជាមានប្រយោជន៍សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់កាមេរ៉ានៅក្នុងដៃម្ខាង ហើយវាក៏អាចធ្វើការ Zoom in / zoom out បានច្រើន ជាពិសេសនៅពេលដែលស្មាតហ្វូននេះកាន់នៅក្នុង Landscape Mode ។
ការប្រើប្រាស់នូវកាមេរ៉ាក្រោមទឹក
សម្រាប់គុណប្រយោជន៍មួយទៀតនៃប៊ូតុងគ្រប់គ្រងកាមេរ៉ានេះគឺការថតរូបភាពនៅក្រោមទឹកបាន។ ស្មាតហ្វូន Find X8 Pro គឺជាស្មាតហ្វូន Flagship នៅក្នុងឆ្នាំ 2024 ហើយក៏មានការតម្លើងនូវមុខងារ IP69 សម្រាប់ការពារធូលី និងទឹក ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាព វីដេអូនៅក្រោមទឹកបានយ៉ាងល្អ។ យ៉ាងណាមិញ ការគ្រប់គ្រងទៅលើ Touch ប្រហែលជាមិនដំណើរការល្អនោះទេនៅពេលដែលសើម ប៉ុន្តែប៊ូតុងនេះនៅតែអាចអោយអ្នកប្រើប្រាស់បញ្ជាទៅលើកាមេរ៉ាបានសូម្បីនៅពេលដែលនៅក្រោមទឹក។

ស្មាតហ្វូន OPPO Find X8 Series ថ្មីនេះ ត្រូវបានគេទម្លាយថា នឹងមាន 3 ម៉ូដែល រួមមានដូចជា Find X8, Find X8 Pro និង Find X8 Ultra។ សម្រាប់ស្មាតហ្វូន 2 ម៉ូដែលដំបូង ដែលគ្រោងនឹងនឹងបង្ហាញខ្លួននៅក្នុងខែនេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400 ហើយនិងដំណើការនូវប្រព័ន្ធ Android 15 ផ្អែកនៅលើ ColorOS 15។ ទន្ទឹមនឹងនេះសម្រាប់ស្មាតហ្វូន Find X8 Ultra ត្រូវបានគេរាយការណ៌ាថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 ហើយម៉ូដែលនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite chip៕
