ស្វែងរកពួកយើង:

មេដឹកនាំ Huawei និយាយថា ក្រុមហ៊ុនអាចយកឈ្នះទៅលើការហាមប្រាមពីរដ្ឋអាមេរិក ដោយសារតែ AI Ecosystem

ដោយ

Koun Jab Luffy

01 កញ្ញា 2025 02:46 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ យោងតាមការលើកឡើងរបស់ លោក Tao Jingwen ដែលជាអគ្គនាយកផ្នែក Huawei Business Process & IT Management បានអះអាងថា នៅទីបំផុត ក្រុមហ៊ុន Huawei អាចយកឈ្នះទៅលើការហាមប្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពបច្ចេកវិទ្យាបានហើយ។ ការទទួលបាននូវភាពជោគជ័យនេះ គឺដោយសារតែប្រព័ន្ធ AI Technology Ecosystem ដែលមានការអភិវឌ្ឍដោយខ្លួនឯង។
សូមជំរាបថា កាលពីថ្ងៃទី 27 ខែសីហាកន្លងទៅនេះ លោក Tao Jingwen បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅក្នង Guiyang ដែលជារដ្ឋធានីមួយនៅភាគនិរតីនៃខេត្ត Guizhou។ នៅពេលថ្លែងសន្ទរកថានៅទីនោះ លោកអគ្គនាយករូបនេះ បានលើកឡើងអំពីរបកគំហើញនៃបច្ចេកវិទ្យាថ្មីៗជាច្រើនដែលក្រុមហ៊ុនសម្រេចបានដោយខ្លួនឯងនោះ។ លោក Tao Jingwen ថែមទាំងបានលើកឡើងថា ក្រុមហ៊ុន Huawei គ្រប់គ្រងបានយ៉ាងល្អទៅលើផ្នែក Computing Power និង AI Ecosystem ដែលជួយអោយក្រុមហ៊ុនអាចយកឈ្នះទៅលើការហាមប្រាមរបស់សហរដ្ឋអាមេរិក និងបញ្ហាប្រឈមជាច្រើនទៀត។
Article image
ក្រៅពីនេះ ក្រុមហ៊ុន Huawei ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបាននូវភាពជោគជ័យទៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើ semiconductors, cloud services, AI និង operating systems ។ អគ្គនាយករូបនេះ ក៏បាននិយាយពីអំពីប្រព័ន្ធ xDeepServe system សម្រាប់ LLMs ដែលជាស្ថាបត្យកម្ម Transformer-Free Architecture ថ្មីក្នុងការជ្រៀតចូលទៅកាន់ទីផ្សារ។ ក្រៅពីនេះ ក្រុមហ៊ុន Huawei ក៏ប្រកាសបង្ហាញនូវ 3 dynamic AI SSDs ដែលមានឈ្មោះហៅថា OceanDisk EX 560, OceanDisk SP 560, OceanDisk LC 560 សម្រាប់ជំនួសនូវ  HBM៕