ស្វែងរកពួកយើង:

មេធំ Tesla បានបញ្ជាក់ថា គំរូថ្មីនៃ Tesla Roadster ដែលជា Hyper Up EV នឹងបង្ហាញវត្តមានផ្លូវការណ៍នៅចុងឆ្នាំនេះ

ដោយ

Koun Jab Luffy

19 មីនា 2024 11:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បី Tesla គឺមហាសេដ្ឋី Elon Musk បានចេញសារដើម្បីពញ្ញាក់អារម្មណ៍របស់អ្នកគាំទ្រយីហោរថយន្តរបស់ខ្លួនជាថ្មីម្តងទៀត ជាមួយការបង្ហើបពីពេលវេលានៃការមកដល់ផ្លូវការណ៍នៃកំពូលរថយន្ត Hyper EV ថ្មីរបស់ខ្លួន ដែលមាន Tesla Roadster។
សម្រាប់គម្រូនៃរថយន្តអគ្គិសនីប្រភេទ Hyper Car ម៉ូដែល Roaster របស់ Tesla ត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញចេញដំបូងកាលពីអំឡុងឆ្នាំ 2017 ប៉ុន្តែ ការបង្ហាញវត្តមានជាផ្លូវការណ៍របស់រថយន្តអគ្គិសនីបែបស្ព័រម៉ូដែលថ្មីនេះបានស្ថិតនៅជាអាថ៌កំបាំងរហូតមកទល់នឹងពេលបច្ចុប្បន្ន ប៉ុន្តែ ម្តងម្កាលយើងឃើញមានការចុះផ្សាយពីរថយន្ត Hyper Car របស់ Tesla មួយនេះផងដែរ។ ហើយនៅពេលនេះ អ្វីដែលកាន់តែជឿជាក់ខ្លាំងនោះ គឺមេធំរបស់ Tesla គឺមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក Elon Musk បានចេញមកបញ្ជាក់ថា សម្រាប់គម្រូថ្មីនៃរថយន្ត Tesla Roaster នឹងត្រូវដាក់បង្ហាញនៅចុងឆ្នាំនេះ ហើយសម្រាប់គោលដៅក្នុងការផលិតអាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2025។
Tesla Roadster គឺជាម៉ាកយីហោនៃរថយន្តអគ្គិសនីកំពូលល្បឿន ដែលកកើតឡើងដោយការសហការពិសេសរវាង Tesla និង SpaceX។ បើតាមលោក Musk បានលើកឡើងថា “សម្រាប់បច្ចេកវិទ្យាមួយចំនួនដែលនឹងប្រើនៅលើ Roadster គឺជាប្រព័ន្ធបច្ចេកវិទ្យារបស់រ៉ូក្កែត” ដែលនឹងជម្រុញសមត្ថភាពក្នុងការបង្កើនល្បឿនឥតព្រំដែន ដែលនឹងផ្តល់នូវសមត្ថភាពឲ្យ Tesla Roadster អាចជាន់សន្ទុះល្បឿនពី 0 ទៅ 60 មាយល៍ប្រើពេលត្រឹម 1 វិនាទីប៉ុណ្ណោះ ដែលនឹងធ្វើឲ្យរថយន្ត Hyper EV មួយនេះក្លាយជារថយន្តដែលមានសន្ទុះល្បឿនលឿនជាងគេបំផុតក្នុងលោកដែលមិនធ្លាប់មាន។
ទោះជាយ៉ាងណាលោក Elon Musk មិនបានបញ្ជាក់ពីបច្ចេកវិទ្យាថ្មីដែលកកើតឡើងពីការរួមបញ្ចូលគ្នារបស់ Tesla និង SpaceX សម្រាប់បំពាក់នៅលើរថយន្ត Roadster ដែលនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះនោះទេ។ Tesla Roadster នឹងក្លាយជាកំពូលរថយន្តអគ្គិសនីកំពូលល្បឿន និងបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបគ្មានពីរនៅលើលោក ដោយវាត្រូវបានគេរំពឹងខ្ពស់ថា នឹងមានការរួមបញ្ចូលគ្នានៅបច្ចេកវិទ្យារថយន្តអគ្គិសនីទំនើបរបស់ Tesla និងបច្ចេកវិទ្យាទំនើបនៃនាវាអវកាសរបស់ SpaceX ហើយសម្រាប់តម្លៃវិញ ក៏នឹងមិនធម្មតាដែរ នៅពេលដែលចេញលក់ផ្លូវការណ៍នៅលើទីផ្សារនាពេលខាងមុខនេះ៕
មេធំ Tesla បានបញ្ជាក់ថា គំរូថ្មីនៃ Tesla Roadster ដែលជា Hyper Up EV នឹងបង្ហាញវត្តមានផ្លូវការណ៍នៅចុងឆ្នាំនេះ