ស្វែងរកពួកយើង:

មេ Huawei និយាយថា ការទម្លាយព័ត៌មានស្មាតហ្វូន ដែលមិនទាន់ចេញផ្សាយ នឹងទទួលការពិន័យជាប្រាក់!

ដោយ

Koun Jab Luffy

25 កញ្ញា 2024 11:40 ថ្ងៃត្រង់

អាន 2 នាទី

Article image
អគ្គនាយករបស់ក្រុមហ៊ុនHuawei Consumer Business Group លោក Yu Chengdong ថ្មីៗនេះ បាននិយាយថា គ្មានអ្នកណាម្នាក់ដែលនឹងអនុញ្ញាតអោយទម្លាយព័ត៌មាននៃឧបករណ៍ដែលមិនទាន់ប្រកាសនោះទេ បើមិនអញ្ចឹងទេ នឹងទទួលពិន័យជាប្រាក់។ នាយកប្រតិបត្តិនេះ បាននិយាយរឿងនេះ នៅក្នុងពេលនៃការថតរូបភាពជាមួយនឹងស្មាតហ្វូន Mate XT នៅលើយន្តហោះ។
កាលពីប៉ុន្មានថ្ងៃមុននេះ លោក Yu Chengdong បានចូលរួមកិច្ចសម្ភាសន៍ខ្លីមួយ នឹងបានននិយាយអំពីប្រធានបទមួយចំនួន ដែលមានដូចជា Mate XT innovation, hardware និង HarmonyOS software។ នាយកប្រតិបត្តិនេះ ក៏បានកាន់ស្មាតហ្វូនបត់បាន 3 តង់ Mate XT នេះ ដែរ។
លោកបាននិយាយថា ការទម្លាយព័ត៌មានអំពីស្មាតហ្វូន Huawei ដែលមិនទាន់បង្ហាញខ្លួននោះ នឹងត្រូវទទួលរងនូវទណ្ឌកម្មដ៏តឹងរឹង និងត្រូវពិន័យជាទឹកប្រាក់ថែមទៀតផហ។ អគ្គនាយកនេះ បាននិយាយថា ក្រុមហ៊ុន Huawei មិនអនុញ្ញាតអោយនាយកប្រតិបត្តិរបស់ខ្លួនទាំងអស់ ឬបុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុនទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូនដែលមិនទាន់ប្រកាសជាផ្លូវការដែលមានដូចជាការឌីស្សាញ រូបភាព ឬព័ត៌មានជាច្រើនទៀត។
Article image
លោក Yu Chengdong បាននិយាយទៀតថា “យើងមានសន្តិសុខព័ត៌មាន ហើយការបែកធ្លាយណាមួយនឹងត្រូវពិន័យ។ ខ្ញុំតែងតែប្រើប្រាស់នូវស្មាតហ្វូននៅលើយន្តហោះ ហើយខ្ញុំក៏ធ្លាប់ប្រើប្រាស់ស្មាតហ្វូន Mate XT ជាថេប្លេតជាច្រើនខែមុនពេលដែលដែលស្មាតហ្វូននេះ បានបង្ហាញខ្លួនផងដែរ។ ការប្រើប្រាស់ជាថេប្លេតនេះ មនុស្សជាច្រើនមិនចាប់អារម្មណ៍នោះទេ។” គួរបញ្ជាក់ផងដែរថា កាលពីពេលមុននេះ លោក Yu Chengdong ក៏ត្រូវគេថតជាប់ 2 លើកជាមួយនឹងស្មាតហ្វូនបត់បាន 3 តង់ Mate XT មុនពេលដែលស្មាតហ្វូននេះបង្ហាញខ្លួនជាផ្លូវការ៕
មេ Huawei និយាយថា ការទម្លាយព័ត៌មានស្មាតហ្វូន ដែលមិនទាន់ចេញផ្សាយ នឹងទទួលការពិន័យជាប្រាក់!