ស្វែងរកពួកយើង:

មេ vivo បញ្ជាក់ពីសមត្ថភាពសិនស័រ 200MP Telephoto នៅលើស្មាតហ្វូន vivo X300 Pro

ដោយ

Koun Jab Luffy

03 កញ្ញា 2025 08:48 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ពីមេធំរបស់ vivo ដែលបង្ហោះនៅលើបណ្តាញ Weibo បានអោយដឹងថា កំពូលស្មាតហ្វូនជំនាន់ថ្មី vivo X300 Pro នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាទំហំ 200MP Samsung HPB សម្រាប់ឡែន Telephoto។ បើតាមលោក Han Boxiao ដែលជា Product manager បានបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា ឡែនថ្មីដែលនឹងប្រើប្រាស់នៅកាមេរ៉ាស្មាតហ្វូននេះ គឺជា Zeiss T* coating និងដំណើរការនៅលើ Fluorite Glass Elements រួមជាមួយនិង APO Certification ដើម្បីកាត់បន្ថយទៅលើ Chromatic Aberration។ សិនស័រនេះ មានកម្រិត 1/1.4 អ៊ីង គាំទ្រដោយឡែន 85mm Focal Length ដែលនឹងជួយអោយការថត Portraits និង Long-Range មានគុណភាពខ្ពស់ជាងមុន។
លោក Han បានធ្វើកត់សម្គាល់ថា X300 Pro ប្រហែញជាមិនអាចប្រជែងបានជាមួយនិងកំពូលស្មាតហ្វូនp X200 Ultra នោះទេ ប៉ុន្តែម៉ូដែលថ្មីនេះ មានសមត្ថភាពខ្ពស់ទៅលើផ្នែកសំខាន់ៗចំនួន 4 រួមមានដូចជា stability, speed, clarity និង transparency។ ចំពោះ Telephoto lens ត្រូវបានគេរាយការណ៌ថា ក៏នឹងមានការគាំទ្រដោយ CIPA 5.5-level stabilization ដែលជាបច្ចេកវិទ្យាទំនើបជាងគេនៅក្នុងវិស័យថតរូបទៀតផង។
ស្មាតហ្វូននេះក៏មានការផ្តោតខ្លាំងទៅលើផ្នែកខាងក្នុងកាមេរ៉ា ដែលធានាទៅលើការផលិតរូបភាពបាន់កាន់តែខ្លាំងជាងមុនទៀតផង ជាពិសេសគឺទៅលើការថត Long-Distance Motion បានកាន់តែលឿន និងមានភាពជាក់លាក់តែម្តង។ ជាមួយគ្នានេះ vivo ក៏មាននូវបច្ចេកវិទ្យា “Blueprint” ដែលអភិវឌ្ឍឡើងដោយខ្លួនឯង មានសមត្ថភាពផលិតរូបភាពបានស្អាត ដោយមិនមានការគាំទ្រដោយបច្ចេកវិទ្យា AI នោះទេ។  បន្ថែមពីនេះ ក្រុមហ៊ុន vivo ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Zeiss coating និងកញ្ចក់ Advanced Optics ដែលក្រុមហ៊ុននិយាយថា មានភាពច្បាស់ជាងមុនទៀតផង។
Article image
Vivo X300 Pro ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9500 និងមានកាមេរ៉ាគោលដំណើរការដោសិនស័រ Sony LYT828 ទំហំ 50MP ទំហំ 1/1.3 អ៊ីង ដែលមានការពង្រឹងទៅលើ HDR performance ផងដែរ។ ជាមួយនិងវត្តមានស្មាតហ្វូននេះ Vivo ក៏នឹងមានការតម្លើងមកជាមួយនូវបន្ទះឈីប VS1 និង V3+ dual-core imaging system នៅលើ X300 series ទៀតផង។ ស្មាតហ្វូន X300 series ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនៅខែតុលាខាងមុខនេះហើយបន្ទាប់ពីក្រុមហ៊ុន MediaTek សម្ពោធនូវបន្ទះឈីប Dimensity 9500។