ស្វែងរកពួកយើង:

ម៉ាស៊ីនបោកគក់ និងសម្ងួតឆ្លាតវៃ Samsung Bespoke AI Laundry Combo 2025 ដាក់លក់ជាផ្លូវការនៅកូរ៉េ

ដោយ

Koun Jab Luffy

17 មីនា 2025 12:05 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមលក់ទៅលើម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតដ៏ឆ្លាតវៃ 2025 Bespoke AI Laundry Combo នៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ។ សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung ប្រកាសចេញនូវម៉ាស៊ីនបោកគក់ និងសម្ងួត Bespoke AI Laundry Combo ដូចគ្នានេះផងដែរ។ ជាមួយការមកដល់នៃម៉ាស៊ីន Bespoke AI Laundry Combo នេះ គឺមានភាពខុសប្លែកគ្នាពីម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតឆ្លាតវៃនៅក្នុងទីផ្សារ ដោយសារតែមានការបំពាក់នូវមុខងារថ្មីៗជាច្រើន។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ទើបតែបញ្ចេញនូវ Refresh version របស់ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតនេះ ជាមួយនឹងសមត្ថភាពកាន់តែខ្លាំងក្លាជាងមុន។ ហើយពេលនេះ ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួនចាប់ផ្តើមលក់ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួត 2025 Bespoke AI Laundry Combo នៅក្នុងប្រទេសកូរ៉េជាមួយនឹងតម្លៃ KRW 3,899,000 ($2,686)។ ម៉ាស៊ីននេះ មាន 5 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Black Caviar, Grey, Dark Steel, Silver Steel និង White ដ៏ស្រស់ស្អាត។
សម្រាន់ម៉ាស៊ីនបោកគក់ Bespoke AI Laundry Combo ដែលចេញកាលពីឆ្នាំ 2024 កន្លងមក គឺមានសមត្ថភាពអាចបោកគក់បានទម្ងន់ 25Kg និងសម្ងួតបាន 15Kg ខណៈពេលដែលម៉ាស៊ីន  Bespoke AI Laundry Combo 2025 នេះ គឺអាចបោកគក់បានទម្ងន់ 25Kg និងសម្ងួតបាន 18Kg ដែលអាចសម្ងួតបានច្រើនជាងមុន 3Kg ។ ម៉ាស៊ីនបោកគក់ជំនាន់ថ្មីនេះ គឺមានផ្ទៃបង្កើនកំដៅបានច្រើនជាងមុនដល់ទៅ 8%។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ការសម្ងួតម៉ាស៊ីនថ្មីនេះ គឺចំណាយពេលត្រឹមតែ 20 នាទី។
Article image
លោក Moon Jong-seung ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Samsung Electronics បាននិយាយថា “យើងបានអភិវឌ្ឍទៅលើម៉ាស៊ីនបោកគក់ និងសម្តួតឆ្លាតវៃ Bespoke AI Combo 2025 នេះ អាចធ្វើការសម្ងួតបានច្រើនជាងមុន និងកាត់បន្ថយនូវពេលវេលាក្នុងការសម្ងួត និងបោកគក់ថែមទៀត។ យើងនឹងបន្តក្នុងការប្រកាសបង្ហាញនូវផលិតផលជាច្រើនដែលអាចផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់តាមរយៈបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតដែលបន្តអភិវឌ្ឍឥតឈប់ឈរនោះ៕”
ម៉ាស៊ីនបោកគក់ និងសម្ងួតឆ្លាតវៃ Samsung Bespoke AI Laundry Combo 2025 ដាក់លក់ជាផ្លូវការនៅកូរ៉េ