ស្វែងរកពួកយើង:

ម៉ូដែលពិសេសថ្មី OPPO Find X8 Mini នឹងមានកម្រាស់ស្តើងបំផុត

ដោយ

Koun Jab Luffy

22 កុម្ភៈ 2025 07:53 ព្រឹក

អាន 2 នាទី

Article image
OPPO Find X8 Mini ដែលជាម៉ូដែលពិសេសថ្មីមួយទៀតនៃត្រកូល OPPO Find X8 Series ត្រូវបានគេទម្លាយថា នឹងមានការបង្ហាញខ្លួនជាមួយនិងសិស្សច្បងរបស់ខ្លួន Find X8 Ultra នៅខែមីនា ឬខែមេសាខាងមុខនេះហើយ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូននេះ នឹងមានរូបរាងតូច ហើយនិងមានទម្ងន់ស្រាលត្រឹមតែ 180g ឬ 189g ប៉ុណ្ណោះ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកម្រាស់ស្តើងបំផុតថែមទៀតផង។
យោងតាមការទម្លាយងថ្មីមួយចេញពីប្រទេសចិនបាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានកម្រាស់ចាប់ផ្តើមពីលេខ 7mm និង 7.99mm។ កម្រ៉ាស់នេះ ប្រៀបធៀបជាមួយនិង Samsung Galaxy S25 គឺមានកម្រ៉ាស់ 7.2mm ហើយនឹងស្តើងជាង vivo X200 Pro mini ប្រហែល 1mm។ និយាយពីការថតរូបវិញ នៅលើស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/1.56" និងមានមុខងារ OIS ហើយនិងកាមេរ៉ាទីពីរមានទំហំ 50 MP ultrawide រួមនិងគ្រាប់ទីបីមានទំហំ 50MP periscope ហ៊្សូមបាន 3.5x optical zoom។
Article image
Find X8 Mini អាចនឹងមានអេក្រង់ទំហំ 6.3-អ៊ីង LTPO OLED ប្រភេទកញ្ចក់រាបស្មើរ បង្ហាញបានទំហំ 1,216x2,640 resolution និងមានល្បឿន 120Hz refresh rate ហើយថែមទាំងមានការប្រើសិនស័រស្កែនម្រាមដៃលើអេក្រង់ផងដែរ។ស្មាតហ្វូននេះដំណើរការនៅលើ MediaTek Dimensity 9400 SoC។
ម៉ូដែលពិសេសថ្មី OPPO Find X8 Mini នឹងមានកម្រាស់ស្តើងបំផុត