ស្វែងរកពួកយើង:

រថយន្តក្រុងរបស់ BYD ដែលបំពាក់កញ្ចប់អាគុយទំហំ 532kWh គឺជារថយន្តក្រុង Red Bus បន្ទាប់សម្រាប់ទីក្រុងឡុងដ៏

ដោយ

Koun Jab Luffy

23 ឧសភា 2024 09:11 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បាននឹងកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការប្រគូតប្រជែងដើម្បីក្លាយខ្លួនជាអ្នកជំនួសរថយន្តក្រុង New Routemaster នៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស។ ហើយនៅថ្ងៃនេះរថយន្តក្រុងថ្មីរបស់ BYD ម៉ូដែល BD11 ត្រូវបានដាក់បង្ហាញនៅខាងមុខសារមន្ទី London Bus Museum។
ជាមួយកម្ពស់ពីរជាន់ និងរំលេចសម្រស់ជាមួយពណ៌ក្រហមដ៏ស្រស់ឆើតឆាយ រថយន្តកុ្រងថ្មីរបស់ BYD ត្រូវបានបំពាក់កញ្ចប់ថាមពលអាគុយខ្លាំងទំហំដល់ 532kWh ជាប្រភេទ Blade Battery ដែលសមល្មមសម្រាប់ការបើកបរបានដល់ចម្ងាយផ្លូវ 640 គីឡូម៉ែត្រនៅពេលសាកភ្លើងមួយពេញម្តង។ ដូចនេះ គឺអាចហើយរថយន្តក្រុងនេះ អាចធ្វើការដឹកជញ្ចូនអ្នកដំណើរក្នុងទីក្រុងឡុងបានចន្លោះពី 100 ទៅ 200 ម៉ាយល៍ក្នុងមួយថ្ងៃ។ សម្រាប់ការចំនាយថាមពលវិញ គឺ 0.9 ម៉ាយល៍ក្នុង 1kWh ជាមួយសមត្ថភាពផ្ទុកថាមពលរបស់កញ្ចប់អាគុយប្រមាណ 457kWh។ សម្រាប់កញ្ចប់អាគុយដែលបំពាក់នៅលើរថយន្តក្រុងរបស់ BYD នេះ ត្រូវបានរចនាឡើងថាមរចនាសម្ព័ន្ធ CTB ដែលមានកាត់បន្ថយទំងន់ស្រាលជាងមុនប្រមាណ 8% បង្កើនរថយន្តពេលធ្វើដំណើរបានឆ្ងាយជាងមុន ហើយក៏ផ្តល់នូវកន្លែងសម្រាប់អ្នកដំណើរបានទូលាយជាងមុនផងដែរ។
Article image
Go-Ahead Group ដែលជាក្រុមហ៊ុនប្រតិបត្តិការរថយន្តក្រុងសម្រាប់ទីក្រុងឡុងដ៍ (TfL) បានគេនិយាយថា ក្រុមហ៊ុនមានគម្រោងនឹងធ្វើការរបញ្ជាទិញរថយន្តក្រុងចំនួន 100 គ្រឿងបន្ថែមទៀតពី BYD។ បើយោងតាមកាសែត The Sunday Times តម្លៃនៃរថយន្តក្នុងមួយគ្រឿងរបស់ BYD គឺ £400,000 ឬប្រហែល $ 508,800 ដែលជាតម្លៃថោកជាងគូប្រជែងរបស់ចក្រភពអង់គ្លេសប្រហែល 100,000 ផោន ។ សម្រាប់រថយន្តក្រុងថ្មីរបស់ BYD នឹងត្រូវបានផលិតនៅរោងចក្រក្នុងប្រទេសចិន។ BYD ធ្លាប់បានចាប់ដៃគូជាមួយផលិតករចក្រភពអង់គ្លេសឈ្មោះថា Alexander Dennis ហើយកាលពីឆ្នាំមុន ដោយបានប្រារព្ធពិធីប្រគល់រថយន្តក្រុងទី 1,500 របស់ខ្លួននៅក្នុងចក្រភពអង់គ្លេស ក៏ប៉ុន្តែ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរត្រូវបានបែកបាក់គ្នា ចាប់តាំងពីដៃគូទាំងពីរបានធ្វើការការចែកចាយរថយន្តក្រុងច្រើនជាង 1,800 គ្រឿង។ ទោះយ៉ាងណា BYD សង្កត់ធ្ងន់ថា 34% នៃសមាសធាតុដែលប្រើក្នុង BD11 មានប្រភពមកពីអឺរ៉ុប។
BYD BD11 ជារថយន្តក្រុងដែលមានប្រវែង 10.9m, ទទឹង 2.55mm, កម្ពស់ពីរជាន់ស្មើរនឹង 4.3m ជាមួយគម្លាតកង់មុខទៅកង់ក្រោយប្រមាណ 5.44m និងអាចដឹកអ្នកដំណើរបានចំនួន 90 នាក់។ រថយន្តក្រុងនេះ បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំង 150kW ចំនួនពីរ និងគាំទ្រកំលាំងសាកភ្លើង 500kW pantograph charger ដែលអាចសាកថាមពលឲ្យថ្មពី 0 ទៅ 100% ប្រើពេលប្រមាណ 2 ម៉ោង។ សម្រាប់រថយន្តក្រុង New Routemaster ម៉ូដែល Boris Bus ដែលបានប្រកាសចេញក្នុងឆ្នាំ 2011 គឺជារថយន្តក្រោយកម្ពស់ពីរជាន់ដំណើរការដោយម៉ាស៊ីន Diesel Hybrid។ TfL គ្រោងនឹងបញ្ឈប់ការប្រើប្រាស់រថយន្តក្រុងដំណើរការដោយម៉ាស៊ីនចំហេះក្នុងនៅរយះពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ដើម្បីឈានដល់គោលដៅក្នុងការដំណើរការរថយន្តក្រុងប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ 2030។ ដូចនេះ BYD នឹងក្លាយជាក្រុមហ៊ុនស្នូលក្នុងការផ្គត់់ផ្គង់រថយន្ត Electric Bus ដល់ TfL៕
រថយន្តក្រុងរបស់ BYD ដែលបំពាក់កញ្ចប់អាគុយទំហំ 532kWh គឺជារថយន្តក្រុង Red Bus បន្ទាប់សម្រាប់ទីក្រុងឡុងដ៏