ស្វែងរកពួកយើង:

រថយន្តប្រណិត BYD Denza Z9 GT ផ្តើមលក់នៅទីផ្សារអឺរ៉ុបជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

22 សីហា 2024 10:47 ព្រឹក

អាន 3 នាទី

Article image
Denza Z9 GT គឺជារថយន្តអគ្គិសនីប្រភេទ Crossover ដែលមានការឌីស្សាញបែបស្ព័រដ៏ប្រណិតមួយរបស់ក្រុមហ៊ុន BYD។ រថយន្តអគ្គិសនីប្រណិតមួយនេះ ត្រូវបាន Denza ដែលជា Sub-brand របស់ BYD បានបើកទទួលការបញ្ជាទិញកាលពីពេលថ្មីៗនេះ នៅទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ $47,600។
Denza Z9 GT មានជម្រើសពីរ Option គឺប្រភេទ PHEV (Plug-in-Hybrid) និងប្រើអាគុយអគ្គិសនីសុទ្ធ (BEV) ជាមួយសមត្ថភាពកំលាំងខ្លាំងដល់ជិត 1,000 សេះ។ ហើយនៅពេលនេះ Denza Z9 GT ក៏នឹងហោះទៅដល់ទីផ្សារអឺរ៉ុបផងដែរ ដើម្បីធ្វើការប្រគូតប្រជែងទីផ្សាររថយន្តអគ្គិសនីក្នុងតំបន់។
Article image
Denza គឺជាម៉ាកយីហោរថយន្តថ្មីមួយដែលជាការរួមសហការគ្នា 50/50 រវាងក្រុមហ៊ុន BYD និង Mercedes-Benz ដោយក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់អាឡឺម៉ង់មួយនេះបានចាប់ផ្តើមចូលរួមសហការនៅអំឡុងឆ្នាំ 2021។ ហើយក្នុងពេលបច្ចុប្បន្ន BYD បានកាន់កាប់ភាគហ៊ុនប្រមាណ 90% សម្រាប់ម៉ាកយីហោរថយន្តប្រណិត Denza របស់ពិភពលោកមួយនេះ។ បច្ចុប្បន្នម៉ាកយីហោរថយន្ត Denza គឺមានចំនួនបីស៊េរីរួចហើយ គឺ Denza D9 minivan, Denza N7 និង N8 ដែលជារថយន្ត Crossover ហើយសម្រាប់ Denza Z9 GT គឺជាម៉ូដែលថ្មីចុងក្រោយបំផុតនៃម៉ាកយីហោរថយន្តប្រណិតមួយនេះ។
ការឌីស្សាញរបស់ BYD Denza Z9 GT គឺមានភាបប្រណិតមិនចាញ់រថយន្តម៉ូដែល Porsche Panamera នោះទេ។ រថយន្តអគ្គិសនី Crossover-hatchback មួយនេះមានបណ្តោយខ្លួនប្រវែង 5,180mm/ ទទឹង 1,990mm/ កម្ពស់ 1,480 mm និងគម្លាតចន្លោះរវាងកង់មុខក្រោយ គឺ 3,125mm។
ប៉ុន្តែ សម្រាប់ម៉ូដែល Denza Z9 GT-PHEV វិញ គឺមានប្រវែងបណ្តោយខ្លួនវែងបន្តិចដល់ 5,195mm។ ផ្នែកខាងក្រៅរបស់ Denza Z9 GT មានជម្រើសពណ៌ខ្មៅ ស ទឹកប្រាក់ និងប្រផេះ។ រថយន្តនេះប្រើយ៉ាន់កង់ទំហំ R21 ជាមួយសម្បកកង់បែបស្ព័រខ្នាត 255/40 សម្រាប់កង់មុខ និង 275/40 សម្រាប់កង់ក្រោយ។ ចំនែកកញ្ចក់ទ្វារវិញត្រូវបានរចនាស្រឡះគ្មានគែម ឬហៅថា Frameless door។
Article image
ចូលមកផ្នែកខាងក្នុងមានការបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ (Dual-zone refrigerator) សម្រាប់កៅអីខាងមុខ និងអ្នករួមដំណើរការកៅអីក្រោយ។ ហើយអ្វីដែលទំនើបនៅលើ Denza Z9 GT គឺការបំពាក់ប្រព័ន្ធកាមេរ៉ាសម្រាប់ការបើកក្រោយជំនួសឲ្យកញ្ចក់ ជាមួយការបំពាក់នូវអេក្រង់ចំនួនពីរនៅលើទ្វារឆ្វេងស្តាំ ហើយនៅកណ្តាលមានអេក្រង់ចំនួនបីបន្ថែមទៀត រួមមានអេក្រង់ ឌីជីថលសម្រាប់បង្ហាញព័ត៌មានរថយន្តស្ថិតនៅក្រោយដៃចង្កូត អេក្រង់កម្សាន្តធំនៅចំកណ្តាល Dashboard និងអេក្រង់ខាងមុខអ្នករួមដំណើរកៅអីមុខផងដែរ។
Article image
បន្ថែមពីនេះនៅផ្នែកកណ្តាល Z9 GT មានការប្រើប្រាស់នៅ Carbon fiber ដែលមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកំលាំង 50W Wireless Charging pad ចំនួនពីរ ចង្កឹះលេខ ប៊ូតុងសម្រាប់បញ្ជាមុខងារមួយចំនួន និងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។ លើសពីនេះទៅទៀតវាក៏មានកូនទូទឹកកកដែលអាចផ្ទុកចំនុះបាន 4 លីត្រផងដែរជាមួយកម្រិតនៃភាពត្រជាក់ខ្លាំងដល់ 6 អង្សា និងកម្តៅដល់ 50 អង្សា។ រថយន្តប្រណិតនេះមានការឌីស្សាញដៃចង្កូតរាងអក្ស D ហៅថា “four spokes D-shaped”។ នៅខាងមុខកៅអីខាងក្រោយក៏មានទូទឹកកមួយទៀតផងដែរដោយអាចផ្ទុកចំណុះបាន 10 លីត្រ។
សម្រាប់ម៉ូដែល Denza Z9 GT Plug-in-hybrid ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធដំណើរការ  e3 platform ជាមួយ 5-gen DM system ដោយមានបំពាក់នូវម៉ាស៊ីនសាំងចំនុះ 2-liter turbocharged អាចផលិតកំលាំងបាន 203 សេះ ដំណើរការរួមគ្នាដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដោយមួយនៅខាងមុខ និងពីរទៀតនៅខាងក្រោយ ដែលសរុបកំលាំងថាមពលម៉ូទ័រទាំងបីចូលគ្នាគឺ 858 សេះ។ សម្រាប់សមត្ថភាពក្នុងការបើកបររបស់ម៉ូដែល PHEV គឺបានដល់ចម្ងាយផ្លូវ 1,100km។
Article image
សម្រាប់ម៉ូដែល Denza Z9 GT BEV វិញ គឺផលិតឡើងដោយដំណើរការនៅលើប្រព័ន្ធ  e-Platform 3.0 Evo platform ដោយមានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 3 អាចផលិតថាមពលកំលាំងសរុបបានដល់ 952 សេះ ហើយអាចបើកបរបានចម្ងាយផ្លូវដល់ 630km និងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.4 វិនាទីប៉ុណ្ណោះ។ Denza Z9 GT មានជម្រើសចំនួន 5-Trim levels ជាមួយតម្លៃចាប់ពីខ្ទង់ $47,600 ដល់ $58,850៕
រថយន្តប្រណិត BYD Denza Z9 GT ផ្តើមលក់នៅទីផ្សារអឺរ៉ុបជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ