ស្វែងរកពួកយើង:

រថយន្តប្រណិត GAC Hyptec HL បានបង្ហាញរូបរាងផ្លូវការណ៍មុនព្រឹត្តិការណ៍ Guangzhou Auto Show

ដោយ

Koun Jab Luffy

13 វិច្ឆិកា 2024 11:10 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត GAC បានបង្ហាញរូបរាងផ្លូវការណ៍នៅរថយន្ត SUV ប្រវែង 5.1 ម៉ែត្រស៊េរីថ្មីម៉ូដែល Hyptech HL នៅមុនថ្ងៃដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2024 ដែលនឹងធ្វើឡើងនៅថ្ងៃទី 15 ខែតុលា ខាងមុខនេះ។ បើតាមរូបភាពបង្ហាញថា Hyptec HL មានការរចនាផ្នែកខាងមុខរំលេចនូវផ្ទាំងភ្លើង LED light panel ស្ថិតនៅលើផ្ទាំងប៉ាណាជាមួយចង្កៀងដែលមានអំពូល LED រចនាឡើងយ៉ាងប្រណិតបង្ហាញពីភាពទំនើបទាន់សម័យ។
រថយន្ត SUV ប្រណិតស៊េរីថ្មីនេះ ត្រូវបានគេដឹងថា ប្រើប្រាស់ប្រព័ន្ធបើកបរ Four-Wheel-Drive System ឬ 4WD ជាមួយការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 2។ Hyptec គឺជាម៉ាកយីហោរថយន្តអគ្គិសនីប្រណិតមួយរបស់សម្ព័ន្ធក្រុមហ៊ុន GAC Group ដែលបានប្រកាសចេញផ្លូវការណ៍ក្នុងឆ្នាំ 2023។
Article image
បច្ចុប្បន្នរថយន្តស្ថិតក្នុងស្លាកឈ្មោះ Hyptec គឺមានចំនួន 3 ម៉ូដែលក្នុងនោះរួមមាន GT Sedan, HT Fatback SUV និង SSR Sport Car។ GAC មានគម្រោងក្នុងការដាក់តាំងបង្ហាញរថយន្តចំនួន 4 ម៉ូដែលនៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show 2024 ដែលធ្វើឡើងនៅថ្ងៃទី 15 ក្នុងខែវិច្ឆិកា នេះ។ សម្រាប់ម៉ូដែល Hyptec HL ដែលជារថយន្ត Flagship Crossover ត្រូវបានគេស្គាល់កន្លងមកថាជាម៉ូដែល AH8។
Article image
រថយន្ត Crossover SUV ស៊េរីថ្មីប្រណិតរបស់ GAC មួយនេះ ធ្លាប់ត្រូវបានគេប្រទះឃើញធ្វើការតេស្តបើកបរនៅលើដងវិថីរួចហើយកាលពីពេលថ្មីៗនេះ ហើយពេលនេះ ក្រុមហ៊ុនក៏បានបង្ហាញរូបរាងជាផ្លូវការណ៍។ Hyptec HL មានការឌីស្សាញរូបរាងឡើងយ៉ាងប្រណិតទាន់សម័យជាមួយដំបូងរចនាបែប Flat-roof ឬ Aerodynamic ជាមួយការបំពាក់នូវសែនស័រ LiDAR នៅលើដំបូលខាងមុខ, នៅផ្នែកចំហៀងឃើញមានការរចនាដៃទ្វារលាក់ចូលក្នុង ឬ retractable-door-handle ជាមួយយ៉ានកង់រចនាបែបកាំញឹក Multi-spoke rim ទំហំ 21-inch។ នៅផ្នែកខាងក្រោយរំលេចដោយស្តុបរចនាជាឆ្នូតបញ្ឍរចុះក្រោមម្ខាងបី និងចង្កៀង LED ក្រហមមួយខែ្សតូចស្លីមវាត់ពីឆ្វេងទៅស្តាំនៃគូទរថយន្ត។
Hyptec HL ជារថយន្ត SUV ដែលមានប្រវែងបណ្តោយតួររថយន្ត 5,126mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 3,088mm។ រថយន្តស៊េរីថ្មីនេះ មានបំពាក់ជាមួយកៅអីចំនួន 6 រៀបជាស្តង់ដារ 2+2+2។ រថយន្តនេះ គាំទ្រនូវប្រព័ន្ធសាកភ្លើង 800V high-voltage platform ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនកម្រិត 5C Fast Charging។
Article image
Hyptec HL នឹងមានជម្រើសប្រើប្រព័ន្ធ 4WD ដែលដំណើរការដោយម៉ូទ័រអគ្គិសនី 2 ប៉ុន្តែមិនទាន់មានព័ត៌មានបញ្ជាក់ពីសមត្ថ ភាពកំលាំងរបស់ម៉ូទ័រទាំងពីរនៅឡើយទេ។ សម្រាប់ប្រព័ន្ធសំខាន់ៗមួយចំនួនទៀតដែលនឹងមាននៅលើ Hyptech HL គឺមានដូចជា មុខងារ air suspension និង AI-powered ADIGO 6.0 driving assistance system ជាដើម ខណៈតម្លៃមិនទាន់ដឹងនៅឡើយទេក្នុងពេលនេះ៕
រថយន្តប្រណិត GAC Hyptec HL បានបង្ហាញរូបរាងផ្លូវការណ៍មុនព្រឹត្តិការណ៍ Guangzhou Auto Show