ស្វែងរកពួកយើង:

រថយន្តប្រណិត Hongqi H5 PHEV បើកទទួលការកក់មុននៅលើប្រទេសចិននៅមុនការប្រកាសចេញផ្លូវការណ៍

ដោយ

Koun Jab Luffy

19 មីនា 2025 03:51 រសៀល

អាន 2 នាទី

Article image
របាយការណ៍ចេញពីប្រទេសចិនបាននិយាយថា ក្រុមហ៊ុនរថយន្ត Hongqi បានបើកការកក់មុនសម្រាប់រថយន្ត Plug-in-hybrid ស៊េរីថ្មីម៉ូដែល Hongqi H5 PHEV ស្របពេលដែលម៉ូដែលនេះត្រៀមប្រកាសចេញលក់នៅលើទីផ្សារផ្លូវការណ៍នៅខែក្រោយនេះ។ Hongqi H5 គឺជារថយន្តដំបូងរបស់ក្រុមហ៊ុនដែលផលិតឡើងដោយឈនៅលើគ្រោងឆ្អឹង HMP Modular Platform។
Hongqi H5 PHEV ប្រើប្រាស់នូវម៉ាស៊ីនសាំង Hybrid ទំហំ 1.5-liter petrol engine កំលាំង 150 សេះ។ បើតាមការធ្វើតេស្តពីស្ថាប័ន CLTC បញ្ជាក់ថា Hongqi H5 PHEV អាចបើកបរបានចម្ងាយផ្លូវ 170km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងអាចជិះបានដល់ 1,600km នៅពេលសាកអាគុយ និងចាក់សាំងមួយពេញម្តង។ ទៅលើការសាកភ្លើងចូលវិញ Hongqi H5 PHEV គាំទ្រនូវបច្ចេកសាកភ្លើងល្បឿនលឿន DC Fast Charging កំលាំង 60kW។ ទោះបីជា Hongqi H5 PHEV ផលិតឡើងដោយប្រើគ្រោងឆ្អឹងថ្មី HMP Platform ក៏ដោយ ប៉ុន្តែ ការរចនារូបរាង គឺដូចគ្នានឹងនឹងបងប្អូនរបស់វាដែលប្រើម៉ាស៊ីនសាំងសុទ្ធដដែល។
Article image
រថយន្ត Plug-in-hybrid sedan ស៊េរីថ្មីនេះ មានបណ្តោយ 4,988mm/ ទទឹង 1,875mm/ កំពស់ 1,500mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,920mm។ ទំហំវិមាត្ររបស់ Hongqi H5 Plug-in-hybrid គឺប្រហាក់ប្រហែលគ្នានឹងម៉ូដែល Honda Accord និង Toyota Camry ដែរ។ សម្រាប់តម្លៃរបស់ Hongqi H5 PHEV ក្រុមហ៊ុនមិនទាន់បានប្រកាសឲ្យដឹងនៅឡើយទេ។ ទោះជាយ៉ាងណា មានការរំពឹងថា Hongqi អាចនឹងបង្ហើបតម្លៃរបស់របស់ Plug-in-hybrid ស៊េរីថ្មីរបស់ខ្លួននៅជិតថ្ងៃនៃការប្រកាសចេញមកដល់នៅខែក្រោយនេះ៕
Article image
រថយន្តប្រណិត Hongqi H5 PHEV បើកទទួលការកក់មុននៅលើប្រទេសចិននៅមុនការប្រកាសចេញផ្លូវការណ៍