ស្វែងរកពួកយើង:

រថយន្តប្រណិត Nio ET9 តម្លៃជាង 1 លានដុល្លារ ចាប់ផ្តើមដាក់អោយតេស្តសាកល្បងហើយ!

ដោយ

Koun Jab Luffy

21 មីនា 2025 09:22 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Nio បានប្រកាសពីការចាប់ផ្តើមដាក់អោយមានការបើកបរតេស្តសាកល្បងសម្រាប់រថយន្ត ET9 ស៊េរីទំនើបរបស់ខ្លួន។ យោងតាមការប្រភពខាងលើនេះ បានអោយដឹងទៀតថា ការដឹកជញ្ជូនរថយន្តនេះ ទៅកាន់អតិថិជនទូទាំងប្រទេសចិន គឺគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 29 ខែមីនាខាងមុខនេះ។ សូមជំរាបថា ET9 គឺជារថយន្តថ្នាក់ប្រណិត ដែលដាក់លក់នៅលើទីផ្សារមានមានតម្លៃចាប់ពី 788,000 យន់  ដែលប្រហែលជា 109,445 ដុល្លារ។
វត្តមានរបស់ Nio ET9 នេះ គឺមានគោលដៅប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្ពស់ៗរបស់អាល្លឺម៉ង់ ដូចជារថយន្ត Maybach របស់ក្រុមហ៊ុន Mercedes-Benz, Audi និងរថយន្តរបស់ BMW ជាដើម។ ហើយសម្រាបគូប្រជែងក្នុងប្រទេសចិនវិញក៏ដែរ នោះមានម៉ាកយីហោ Aito របស់ក្រុមហ៊ុន Huawei ហើយនិងរថយន្ត Maextro S800។ ជាមួយនិងការដាក់លក់នេះ Nio ក៏មានការផ្តល់នូវកាដូកញ្ចប់អត្ថប្រយោជន៍ថ្មីសម្រាប់អ្នកទិញ ET9 ផងដែរ។
Article image
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio បានដាក់ពាក្យស្នើរសុំសិទ្ធិក្នុងការលក់រថយន្ត Flagship Sedan ស៊េរីថ្មីម៉ូដែល ET9 ទៅកាន់ស្ថាប័ន MIIT។ រថយន្តស៊េរីថ្មីដ៏ប្រណិតកម្រិត Luxury របស់ Nio មួយនេះ បំពាក់នូវកៅអីចំនួន 4, មានបណ្តោយ 5.3 ម៉ែត្រ, ទម្ងន់សរុប 2,700 គីឡូក្រាម និងបំពាក់ម៉ូទ័រអគ្គិសនីចំនួន 2 ដែលអាចផលិតកំលាំងសរុបបានដល់ 700 សេះ។
រថយន្ត Sedan ប្រណិតដែលមានតម្លៃថ្លៃរបស់ Nio មួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីអំឡុងខែធ្នូ ឆ្នាំ 2023 ជាមួយការបើកទទួលការកក់មុនជាមួយតម្លៃចាប់ពីខ្ទង់ $112,000 នៅទីផ្សារប្រទេសចិន។ សម្រាប់ការនាំចេញត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅត្រីមាសដំបូងក្នុងឆ្នាំ 2025 ខាងមុខនេះ។ បើតាមឯកសាររបស់ស្ថាប័ន MIIT រថយន្ត ET9 គឺត្រូវបានផលិតឡើងនៅក្នុងរោងចក្រ Hefei plant របស់ Noi  ស្ថិតក្នុងឧឡាន NeoPark ដែលពេលខ្លះត្រូវបានគេហៅថា F2។
Article image
Nio ET9 មានប្រវែងបណ្តោយ 5,325mm/ ទទឹង 2,017mm/ កម្ពស់ 1,621mm និងគម្លាតរវាងកង់មុខក្រោយ 3,250mm។ រថយន្តនេះប្រើប្រាស់សម្បកកង់ខ្នាត HL255/45R22 និងHL265/40R23។ សម្រាប់ប្រព័ន្ធម៉ូទ័រខាងមុខរបស់ Nio ET9 ជាស៊េរី YS198S002 មានកំលាំង 180kW និងម៉ូទ័រខាងក្រោយជាប្រភេទ TZ198Y001 មានកំលាំង 340kW ដែលសរុបកំលាំងម៉ូទ័រទាំងពីរចូលគ្នា គឺអាចផលិតបានដល់ 520kW ឬស្មើរនឹង 697 សេះ និងអាចជាន់ល្បឿនលឿន Top Speed បានដល់ 220km/h។ ម៉ូទ័រទាំងពីរដែលបំពាក់នៅលើ ET9 ត្រូវបានផលិតដោយក្រុមហ៊ុន Nio Power Technology និងផលិតនៅក្នុងរោចចក្រក្នុងខែ Hefei ផ្ទាល់តែម្តង។
មិនខុសពីរថយន្ត Nio ផ្សេងទៀតនោះទេ ដោយ ET9 គឺអាចធ្វើការដោះដូរកញ្ចប់ថ្មបាន ដែលថ្មរបស់វាត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL។ ដែលកញ្ចប់អាគុយរបស់វា គឺមានកម្រិតថាមពល 46105 cylindrical battery cells ដែលត្រូវបានសហការផលិតដោយក្រុមហ៊ុន Nio ផ្ទាល់។ តាមការបង្ហាញរបស់ Nio កាលពីមួយឆ្នាំមុនបានបញ្ជាក់ថា កញ្ចប់អាគុយថ្មីនេះ គឺមានកំលាំងថាមពលដល់ 120kW និងមានកម្រិតវិមាត្រថាមពល 292Wh/kg។ បន្ថែមពីនេះវា ក៏អាចជាកញ្ចប់អាគុយប្រភេទ semi-solid state battery pack ដែលមានកំលាំងផ្ទុកថាមពល 150kW។
Article image
រថយន្តអគ្គិសនី Flagship Sedan របស់ Nio មួយនេះគាំទ្រជាមួយប្រព័ន្ធវិស្វកម្មកំលាំងសាកភ្លើង 925V architecture ដែលគាំត្រការសាកភ្លើងល្បឿនលឿនកម្រិត 5C Fast Charging ដែលសាកថាមពលតែ 5 នាទីកាន់សម្រាប់ការបើកបរបានដល់ 220km នេះបើតាមការធ្វើតេស្តបញ្ជាក់ពីស្ថាប័ន CLTC។ បន្ថែមពីនេះ Nio ET9 ក៏គាំទ្រកំលាំងសាកភ្លើងខ្លាំងដល់ 600kW ដូចជាពិតជាសាកសមបំផុតសម្រាប់ការគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងចុងក្រោយរបស់ Nio ដែលមានកំលាំង 640kW ផងដែរ៕