ស្វែងរកពួកយើង:

រថយន្តស៊េរីថ្មី BYD Xia PHEV MPV ប្រកាសដាក់លក់មុននៅចិនជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

23 កញ្ញា 2024 04:24 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ រថយន្ត minivan ជំនាន់ថ្មីម៉ូដែល BYD Xia ដែលដំណើរការលើប្រព័ន្ធ plug-in hybrid ត្រូវបានក្រុមហ៊ុនប្រកាស ដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ ដោយមានតម្លៃចាប់ពី 289,800 យ៉ន់ ដែលប្រហែកជា 41,100 ដុល្លារអាមេរិក។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន BYD បានអោយដឹងថា រថយន្តស៊េរីថ្មី BYD Xia PHEV MPV នេះ នឹងមានការប្រកាសដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារនាចុងឆ្នាំនេះ។
សូមជំរាបថា ក្រុមហ៊ុន BYD បានបង្ហាញវត្តមានរថយន្ត Xia minivan នេះជាលើកដំបូងនៅក្នុងព្រឹតិ្តការណ៌  Chengdu Auto Show កាលពីថ្ងៃទី 30 ខែសីហាកន្លងទៅ។ កន្លងមក ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា រថយន្តនេះ មានឈ្មោះមួយទៀតហៅថា Tang Max ឬ Zhou ផងដែរ។ សម្រាប់ឈ្មោះថ្មី Xia MPV នេះ គឺឈ្មោះរបស់រជវង្សនៃស្តេចចិន ដែលមានន័យថាភាពធ្លោ។ នៅពេលនេះអ្នកចែកចាយរបស់ BYD នៅទីក្រុង Zhuhai នៃខេត្ត Guangdong បានប្រកាសដាក់អោយមានការបញ្ជាទិញមុនទៅលើ BYD Xia ហើយ។ បើតាមការប្រកាសខាងលើនេះ គឺបញ្ជាក់ថា ការកក់មុននេះ អតិថិជនត្រូវកក់លុយមុនចំនួន 2,000 យ៉ន់ ដែលប្រហែល 285 ដុល្លារ។
Article image
ជាមួយគ្នានេះ អ្នកចែកចាយរបស់ BYD ខាងលើនេះ ក៏បានបញ្ចេញនូវតម្លៃរបស់រថយន្ត minivan ជំនាន់ថ្មីនេះផងដែរ។ BYD Xia PHEV MPV ម៉ូដែលស្តង់ដារ គឺមានតម្លៃចាប់ពី 289,800 យ៉ន់ (41,100 ដុល្លារ) ខណៈដែលម៉ូដែលខ្ពស់ជាងគេ គឺមានតម្លៃដល់ទៅ 350,000 យ៉ន់ (49,665 ដុល្លារ)។
Article image
ប្រៀបធៀបជាមួយនិង Denza D9 ដែលជាម៉ូដែល minivan ដែរនោះ គឺមានតម្លៃចាប់ពី 339,800 យ៉ន់ទៅ 600,600 យ៉ន់ ដែលស្មើរនឹង 48,200 ដុល្លារទៅ 85,250 ដុល្លារ។ ដូច្នេះ BYD Xia PHEV MPV នេះ គឺមានតម្លៃធូជាង។