ស្វែងរកពួកយើង:

រថយន្តស៊េរីថ្មី Chery Jetour Shanhai T2 បានចេញលក់ជាផ្លូវការណ៍នៅលើទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ $24,800

ដោយ

Koun Jab Luffy

23 មេសា 2024 10:53 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីម៉ូដែល Jetour Shanhai T2 ដែលជាប្រភេទរថយន្ត Off-road ជាផ្លូវការណ៍ក្នុងតម្លៃចាប់ពីខ្ទង់ $24,800 ទៅ $29,000។ Chery Jetour Shanhai T2 ប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ដំណើរការដោយប្រព័ន្ធ 2-wheel-drive ទាំងអស់។ ចំនែកម៉ូដែល All-Wheel-drive នឹងត្រូវប្រកាសចេញលក់នៅឆមាសទីពីរក្នុងឆ្នាំ 2024។
Chery Jetour Shanhai T2 មានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងម៉ូដែល Jetour Traveller ដោយមានការឌីស្សាញរាងជ្រុងជាមួយផ្នែកខាងមុខរំលេចដោយចង្កៀងគុជរចនាបែបជ្រុង និងមានការឌីស្សាញផ្ទាំងប៉ាណាពណ៌ខ្មៅរំលេចជាមួយនិមិត្តសញ្ញា JETOUR។ ចំនែកប្រព័ន្ធសាកភ្លើងល្បឿនលឿនស្ថិតនៅផ្នែកខាងស្តាំ និងគាំទ្រមុខងារ 6.6 kW external discharge function ផងដែរ។ រថយន្ត off-road Compact SUV ស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,785mm X ទទឹង 2,006mm និងកម្ពស់ 1,875 mm ជាមួយគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,800mm។ Jetour Shanhai T2 ម៉ូដែលធម្មតាបំពាក់ម៉ាស៊ីន 1.5T plug-in hybrid system ជាប្រភេទម៉ាស៊ីន ACTECO 1.5TGDI hybrid engine ជំនាន់ទី 5 រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយប្រភេទ  Permanent magnet synchronous motor ដែលដំណើរការដោយប្រព័ន្ធ 3-speed DHT។
Article image
សម្រាប់ប្រព័ន្ធម៉ាស៊ីនរថយន្ត off-road នេះ អាចផលិតកំលាំងបានជាអតិបរិមាដល់ 280kW ជាមួយប្រព័ន្ធរមូល 610Nm។ Jetour Shanhai T2 មានកញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate ទំហំ 26.7kWh ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CALB-Tech។
Article image
ហើយកញ្ចប់អាគុយនេះសាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 129km ដោយប្រើថាមពលអាគុយសុទ្ធ នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។ ចំនែក Jetour Shanhai T2 ម៉ូដែលកំពូលវិញ បានប្រើកញ្ចប់អាគុយ lithium iron phosphate ទំហំ 43.24kWh ផ្គត់ផ្គង់ដោយ CALT ដោយការសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 204km។ ចំនែកការបើកបរដោយប្រើប្រាស់ឆ្លាតរវាងថាមពលអាគុយ និងម៉ាស៊ីន Hybrid អាចឲ្យ Shanhai T2 អាចបើកបានចំងាយផ្លូវដល់ 1,300km។ សម្រាប់ការសាកភ្លើងវិញ គឺលឿនរហ័សដោយការសាកត្រឹម 30 នាទីអាចបញ្ចូលថាមពលបានពី 30% ទៅ 80%។
Article image
សម្រាប់ការរៀបចំផ្នែកខាងក្នុងវិញ គឺមានភាពប្រណិតនិយមដោយក្នុងនោះរួមមានដៃចង្កូតរចនាប្លែកជាប្រភេទ Four-spoke flat-bottom steering wheel, អេក្រង់ Digital Instrument Full-LCD Display ទំហំ 10.25-inch, អេក្រង់កម្សាន្តនៅចំកណ្តាលប្រភេទ Touchscreen ទំហំ 15.6-inch និងដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155
Article image
រថយន្តស៊េរីថ្មី Chery Jetour Shanhai T2 បានចេញលក់ជាផ្លូវការណ៍នៅលើទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ $24,800