ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

រថយន្តអគ្គិសនីជំនាន់ថ្មី GAC Aion RT ផ្តើម Pre-Sales ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

28 កញ្ញា 2024 03:02 យប់ជ្រៅ

អាន 3 នាទី

Article image
ក្រោយពីការប្រកាសចេញបានរយៈពេលខ្លី នៅពេលនេះ GAC Aion’s RT ដែលជារថយន្តអគ្គិសនីសុទ្ធជំនាន់ថ្មី នេះ ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែបោះជំហ៊ានចូលទៅក្នុងទីផ្សាររថយន្តលឿនបំផុត។ រថយន្តនេះ ត្រូវបានគេបញ្ជាក់ថា បានឆ្លងកាត់ការត្រួតពិនិត្យពីស្ថាប័ន MIIT កាលពីដើមខែនេះរួចហើយ ដោយថែមទាំងមានការបញ្ចេញនូវរូបភាពផ្លូវការណ៌មកជាមួយថែមទៀតផង។ រថយន្ត រថយន្ត GAC Aion RT នេះ នឹងមានការផ្តើម Pre-Sales នៅថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ។
បើតាមការបញ្ជាក់ពីប្រភពខាងលើនេះបានអោយដឹងថា រថយន្ត GAC Aion RT មាន 4 ជម្រើស និងមានតម្លៃចាប់ពី 119,800 យ៉ន់រហូតដល់ទៅ 169,800 យ៉ន់ ដែលប្រហែលជា 17,100 ដុល្លារ ដល់ 24,200 ដុល្លារ។ ជាមួយនិងវត្តមានរថយន្តអគ្គីសនីជំនាន់ថ្មី GAC Aion RT នេះ ត្រូវបានគេជឿជាក់ថា នឹងក្លាយជាគូរប្រជែងដ៏ធំបំផុតសម្រាប់ Xpeng Mona M03។
Article image
GAC Aion RT គឺជាម៉ូដែលមួយស្ថិតនៅក្នុងត្រកូលរថយន្ត medium-size sedan ដែលមានការប្រើប្រាស់នូវប្រព័ណ្ធ AEP 3.0 pure electric platform និងមានទំហំខ្លួន 4865/1875/1520 mm និងមានកម្លាតកង់មុខក្រោយប្រវែង a 2775mm។ សម្រាប់ការឌីស្សាញរូបរាងខាងក្រៅរបស់រថយន្តថ្មីនេះ គឺស្របតាមស្តង់ដាររថយន្ត sedan ជំនាន់ថ្មី ដែលផលិតឡើងសម្រាប់ទីផ្សារចិន ដែលមានផ្នែកខាងមុខ closed front face និង sharp headlights ហើយនិងមានដៃទ្វាលិចចូលក្នុង រួមជាមួយនិង through-type taillights ផងដែរ។
Article image
នៅលើរថយន្ត Aion RT នេះ គឺមានការបំពាក់នូវប្រព័ន្ធ Variable-Focus Lidar ចំនួន 126-Line និងប្រព័ន្ធ Radars កម្រិត 3 Millimeter-Wave ហើយនិងកាមេរ៉ាចំនួន 11 គ្រាប់ រួមជាមួយនិងការគាំទ្រដោយបន្ទះឈីប NVIDIA Orin X intelligent driving ថែមទៀតផង។ នៅក្នុងរថយន្តនេះ គឺមានការបំពាក់នូវអេក្រង់ Instrument Panel ទំហំ 8.8-អ៊ីងអេក្រង់មួយទៀតមានទំហំ 14.6-អ៊ីង សម្រាប់បញ្ជានៅចំកណ្តាល ដែលមានការទ្រទ្រង់នូវប្រព័ន្ធ ADiGO 5.0 ក៏ដូចជា ឧបាល័រចំនួន 11 គ្រាប់។
Article image
Aion RT មាន 2 ជម្រើស ដោយទីមួយ មានកម្លាំង 150kW (201 សេះ) និងទីពីរមានកម្លាំង 165 kW (221 សេះ) ប្រើប្រាស់ម៉ូទ័រខាងមុខ។ ជាមួយគ្នាននេះ នៅលើរថយន្តនេះ ក៏មានការប្រើប្រាស់អាគុយ lithium iron phosphate battery ដែលមានការផ្គត់ផ្គង់ដោយ CATL-GAC ថែមទៀតផង។ អាគុយនេះ មានកម្លាំងផ្ទុកបានចាប់ពី 55.1 kWh និង 68.1 kWh ដែលអាចបើកបរបានចម្ងាយចាប់ពី 520km ទៅ 650km តាមស្តង់ដារ CLTC range។ សម្រាប់ការសាកថ្មនៅលើរថយន្តនេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំង 400V silicon carbide 3C fast charging technology។ សាក 10 នាទីរត់បាន 200km និងសាក 18 នាទីបាន 50%។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

រថយន្តអគ្គិសនីជំនាន់ថ្មី GAC Aion RT ផ្តើម Pre-Sales ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ