ស្វែងរកពួកយើង:

រថយន្តអគ្គិសនីថ្នាក់ប្រណិតប្រភេទ SUV ម៉ូដែល Aito M9 EREV បានចាប់ផ្តើមដឹកជញ្ជូនអោយអតិថិជននៅប្រទេសចិនហើយ

ដោយ

Koun Jab Luffy

28 កុម្ភៈ 2024 05:40 ល្ងាច

អាន 2 នាទី

Article image
យោងតាមរូបភាពថ្មីមួយបានបង្ហាញថា រថយន្តថ្នាក់ប្រណិត Aito M9 ជាច្រើនគ្រឿង ត្រូវបានរៀបចំយ៉ាងស្អាត ត្រៀមធ្វើការដឹកជញ្ជូនអោយអតិថិជនដែលបានបញ្ជាទិញកាលពីមុននេះហើយ។ Aito គឺជាម៉ាកយីហោរថយន្តថ្មីមួយ ដែលត្រូវបានគេបញ្ជាក់ថា គឺមានការចាប់ដៃគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Seresជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei។ រថយន្តនេះ គឺមានការដាក់អោយដំណើរការនូវប្រព័ន្ធ Harmony Intelligent Mobility Alliance (HIMA)។
សម្រាប់វត្តមានរបស់ម៉ាកយីហោរថយន្ត Aito នេះ គឺជាម៉ូដែលដំបូងគេបំផុតរបស់ក្រុមហ៊ុន Seres ដែលបានធ្វើការផលិតរួមគ្នាជាមួយនិង HIMA ហើតនិងមានការបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Huawei system ដែលផ្តល់នូវការប្រើប្រាស់រួមគ្នានូវ cockpit ecosystem ដែលមានទាំង Harmony OS ហើយនិងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិត។ ក្រុមហ៊ុន Huawei បានដាក់លក់នូវរថយន្តរបស់ Aito range នៅគ្រប់ហាងរបស់ខ្លួនថែមទៀតផង។
Article image
ការដឹកជញ្ជូននេះ ត្រូវបានគេបញ្ជាក់ថា នឹងផ្តល់អតិភាពជូនដល់អតិថិជនទាំងអស់ ដែលបានធ្វើការបញ្ជាទិញរថយន្តនេះ នៅមុនថ្ងៃទី 26 ធ្នូ កាលពីឆ្នាំមុននេះ នៅកំឡុងពេលនៃការប្រកាសចេញរថយន្តនេះជាលើកដំបូង។ សម្រាប់អតិថិជនបន្ទាប់ទៀត និងទទួលបាននូវរថយន្តនេះនៅខែមេសាខាងមុខ។ បើមើលទៅលើរូបភាពដែលក្រុមហ៊ុននេះរៀបចំនៅទីតាំង Seres Auto Industry Park បាបញ្ជាក់ថា រថយន្តនេះ គឺមានពណ៌ខៀវ និងមានដំបូលលើពណ៌ប្រផេះ ដូចអ្វីដែលបានបង្ហាញកន្លងមកអញ្ចឹងដែរ។
Article image
រថយន្តនេះ នឹងកា្លយជាគូរប្រជែងរបស់ក្រុមហ៊ុន Li Auto ម៉ូដែល L8 និង L9។ រថយន្តនេះ គឺមានវិមាត្រ 5230/1999/1800 mm និងមានប្រវែងគម្លាតកង់មុខក្រោយ 3110 mm ដែលទំហំនេះ គឺបញ្ជាក់ថា នេះ គឺជាម៉ូដែលមួយមានទំហំធំបំផុតសម្រាប់ម៉ូដែល SUV។ សម្រាប់តម្លៃផ្លូវការរបស់ Aito M9 range គឺមានចាប់ពី 469,800 យ៉ន់ 569,800 យ៉ន់។
Article image
អតិថិជនអាចមានជម្រើសម៉ូដែលអាគុយកម្លាំង 42 kWh ឬ 52 kWh។ អាគុយអគ្គិសនីទាំងពីរនេះ គឺមានការប្រើប្រាស់ NMC chemistry និងមានការផលិតចេញដោយ CATL។ សម្រាប់ការប្រើប្រាស់ Pure electric គឺរត់បានចាប់ពី 225 km និង 275 km តាមរយៈការប្រើប្រាស់នូវ CLTC។ ចំពោះការចាក់ប្រេងពេញ គឺរត់បាន 1362km និង 1402km។រថយន្តនេះ ក៏មានម៉ូដែលប្រើប្រាស់នូវថាមពលកម្លាំង 97kWh ផងដែរ ហើយម៉ូដែលនេះ ពិតជាល្អបំផុតសម្រាប់ចំងាយផ្លូវ 630 km។
រថយន្តអគ្គិសនីថ្នាក់ប្រណិតប្រភេទ SUV ម៉ូដែល Aito M9 EREV បានចាប់ផ្តើមដឹកជញ្ជូនអោយអតិថិជននៅប្រទេសចិនហើយ