ស្វែងរកពួកយើង:

Loading Ad...

រថយន្តអគ្គិសនីស៊េរីថ្មី Aistaland GT7 ម៉ូដែល Shooting Brake មានការបញ្ជាទិញមុនជាង 10,000 គ្រឿង នៅក្នុងរយះពេលតែ 5 ម៉ោងប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

30 ឧសភា 2026 11:30 ថ្ងៃត្រង់

អាន 3 នាទី


Article image
Aistaland ឬ នៅប្រទេសចិនហៅថា Qijing គឺជាម៉ាករថយន្តដំណើរការដោយថាមពលថ្មីកម្រិត Premium Intelligent ដែលបង្កើតឡើងក្រោមកិច្ចសហការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន GAC Group និង Huawei។ ហើយសមត្ថិផលដំបូងចេញពីកិច្ចសហការនេះ គឺជាម៉ូដែល GT7 Shooting Brake ដែលត្រូវបានក្រុមហ៊ុនដាក់ឲ្យធ្វើការបញ្ជាទិញមុននៅថ្ងៃទី 29 ខែឧសភា ម្សិលមិញនេះ។ បើតាមរបាយការណ៍ពីក្រុមហ៊ុនបានបង្ហាញថា ការបញ្ជាទិញ Aistaland GT7 Shooting Brake គឺមានចំនួនច្រើនជាង 10,000 គ្រឿង ក្នុងរយះពេលតែ 5 ម៉ោងបន្ទាប់ពីការប្រកាសដាក់ Pre-order។

Aistaland GT7 មានជម្រើស 4 ម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ $32,300 ដល់ $45,600។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ នឹងត្រូវធ្វើការនាំចេញផ្លូវការណ៍នៅក្នុងខែមិថុនា ខាងមុខនេះ។ Aistaland GT7 Shooting Brake គាំទ្រនូវបច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំង 800V high-voltage ជាមួយប្រព័ន្ធជើងក្រោមគាំទ្រដំណើរការដោយប្រព័ន្ធ closed-loop dual-chamber air suspension និង continuously adjustable damping ជួយឲ្យការបើកបរប្រកបដោយសុវត្ថិភាព និងផាសុខភាពបានគ្រប់ស្ថានភាព។ នៅលើម៉ូដែលកំពូលជាងគេ គឺ GT7 Ultra គាំទ្រដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 3 គ្រាប់ ឬ three-motor all-wheel-drive ដែលអាចផលិតកម្លាំងសរុបបានដល់ 768 សេះ ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.98 វិនាទីប៉ុណ្ណោះ។

ចំនែកនៅលើម៉ូដែលស្តង់ដារ ឬ Entry-level មានបំពាក់នូវម៉ូទ័រអគ្គិសនីមួយគ្រាប់ ឬ single-motor rear-wheel-drive system អាចផលិតកម្លាំងបាន 340 សេះ ជានស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 5.9 វិនាទី។ Aistaland GT7 មានជម្រើសកញ្ចប់ថ្មពីរប្រភេទ និងពីរទំហំផ្សេងគ្នា ក្នុងនោះមានកញ្ចប់ថ្មផ្គត់ផ្គង់ដោយ CATL មានទំហំ 86.111kWh និង  Qilin battery ទំហំ 102.768kWh ហើយនិងគាំទ្របច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកម្រិត 6C Fast Charging ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវដល់ 900km តាមស្តង់ដារ CLTC។

Aistaland GT7 មានតួរខ្លួនប្រវែង 5,050mm/ ទទឹង 1,980/ កំពស់ 1,470mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ ឡានអគ្គិសនីនេះ មានឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 647kg និងដល់ 1,606kg នៅពេលបត់កៅអីជួរក្រោយចុះ ហើយនៅក្រោមឃ្លប់ខាងមុខអាចផ្ទុកទំងន់បាន 215kg។ ទៅលើប្រព័ន្ធដំណើរការ Aistaland GT7 គឺគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ Huawei Qiankun ADS 5.0 intelligent driving system រួមនឹងប្រព័ន្ធសបើកបរស្វ័យប្រវត្តិកម្រិត L3 autonomous driving ថែមទៀតផង។

នៅលើម៉ូដែល GT7 Ultra មានបំពាក់សែនស័រកម្រិតខ្ពស់ជំនាន់ចុងក្រោយរបស់ Huawei គឺ 896-line dual-path imaging LiDAR និង D-TOF solid-state LiDAR ដែលសរុបមានសែនស័រចំនួន 36 គ្រាប់។ ផ្នែកកាប៊ីនរបស់ Aistaland GT7 គាំទ្រដោយប្រព័ន្ធ HarmonySpace 6 system ភ្ជាប់ដំណើរការនៅលើអេក្រង់ទំហំ 15.6-inch, មានប្រព័ន្ធ AR-HUD ទំហំ 88-inch និងអេក្រង់ព័ត៌មានទំហំ 8.88-inch។ ជាពិសេសនៅខាងក្នុងរបស់ GT7 នៅមានបំពាក់ប្រព័ន្ធ Speaker រហូតដល់ទៅ 21 គ្រាប់ គាំទ្រនូវប្រព័ន្ធសំឡេងកម្រិត 7.1.4 Huawei Sound system និងបច្ចេកវិទ្យាសំឡេងឆ្លាតវៃ AI-driven voice ថែមទៀតផង៕

Article image
Article image
Article image