ស្វែងរកពួកយើង:

រថយន្តអគ្គិសនីស៊េរីថ្មី Dongfeng Forthing Xinghai S7 នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសចិនឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

20 មីនា 2024 10:02 ព្រឹក

អាន 3 នាទី

Article image
Xinghai S7 គឺជារថយន្តអគ្គិសនីស៊េរីថ្មី All-Electric Sedan របស់ក្រុមហ៊ុន Dongfeng Forthing។ រថយន្តអគ្គិសនីស៊េរីថ្មីចុងក្រោយដ៏ប្រណិតរបស់ក្រុមហ៊ុនចិនមួយនេះ ត្រូវបានគេរំពឹងថា នឹងមានចេញលក់នៅទីផ្សារឯនាយសមុទ្ទ បន្ទាប់ពីការបង្ហាញខ្លួន និងការចេញលក់នៅក្នុងទីផ្សារប្រទេសចិនរួច។ Dongfeng Forthing គឺជាម៉ាកយីហោរថយន្តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនផលិតរថយន្ត Dongfeng Liuzhou Automobile Co., Ltd ហើយនៅក្នុងឆ្នាំ 1981 ក្រុមហ៊ុននេះបានចូលរួមនៅក្នុងសម្ព័ន្ធក្រុមហ៊ុន Dongfeng Motor Group។
ក្នុងឆ្នាំ 2022 ក្រុមហ៊ុន Dongfeng Forthing បានប្រកាសពីគម្រោងក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធនៅរយះពេលបីឆ្នាំខាងមុខទៀត ហើយនឹងបញ្ឈប់ទាំងស្រុងនូវការផលិតរថយន្តដំណើរការដោយម៉ាស៊ីន ឬ (ICE) នៅរយះពេល 5 ឆ្នាំទៀតផងដែរ។ ហើយសម្រាប់ Dongfeng Forthing Xinghai S7 គឺនឹងត្រូវផលិតឡើងដោយប្រើនៅទម្រង់ S2-E Platform របស់ Dongfeng ផ្ទាល់តែម្តង ដែលនឹងធ្វើឲ្យរថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីមួយនេះក្លាយជាប្រភេទរថយន្ត Medium-to-large sedan។ បើតាមការបញ្ជាក់ពីស្ថាប័ន Chinese MIIT បានបញ្ជាក់ថា Xinghai S7 ជាប្រភេទរថយន្ត Electric Sedan ដែលមានបណ្តោយខ្លួនប្រវែង 4,935mm x ទទឹង 1,915mm x កម្ពស់ 1,495mm និងមានគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,915mm។
រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានទំងន់សរុបជ 1,730 គីឡូក្រាម។ សម្រាប់ថាមពលក្នុងការបើកបរវិញ Xinghai S7 នឹងបំពាក់ម៉ូទ័រអគ្គិសនីប្រភេទ TZ200XS3F0 ដែលអាចផលិតថាមពលបាន 160kW និងប្រើកញ្ចប់អាគុយអគ្គិសនីប្រភេទ Lithium iron phosphate battery ប៉ុន្តែ មិនទាន់បង្ហាញពីទំហំរបស់អាគុយនោះទេក្នុងពេលនេះ។ ហើយបើតាមការបញ្ជាក់ពីស្ថាប័ន CLTC បានបញ្ជាក់ថា Xinghai S7 អាចជាន់ល្បឿនបានដល់ 160km/h ហើយអាចបើកបានចំងាយផ្លូវដល់ 500km នៅពេលសាកភ្លើងមួយពេញម្តង។
បើតាមគម្រូរូបភាពដែលបានទម្លាយចេញមកនេះបានបង្ហាញឲ្យឃើញថា Dongfeng Forthing Xinghai S7 គឺមានការរចនាបែប Fastback Shape ជាមួយដៃទ្វារបង្កប់ចូលក្នុង ឬហៅថា Pop-out door handles និងមានការឌីស្សាញទ្វារទាំងបួនបែបស្លីម Frameless door ជាមួយដែស៊ុមទ្វារប្រភេទដែកក្រូម ហើយនិងមានការរចនាយ៉ាន់កង់មានកាំប្រាំ។ រថយន្តអគ្គិសនីស៊េរីទំនើបរបស់ Dongfeng Forthing នេះ ក៏នឹងមានបំពាក់នូវប្រព័ន្ធរ៉ាដានៅផ្នែកខាងមុខ ផ្នែកចំហៀង រួមនឹងប្រព័ន្ធកាមេរ៉ា windshield camera នៅខាងមុខ ដែលបង្ហាញថា រថយន្តនេះនឹងមានបំពាក់នូវប្រព័ន្ធជំនួយក្នុងការបើកបរកម្រិតខ្ពស់។
Article image
នៅផ្នែកខាងមុខរបស់ Xinghai S7 មានការឌីស្សាញជាមួយអំពូលចង្កៀងប្រភេទ LED ច្បាស់រចនាបែបស្លីមរាងជាលេខ “7”។ ហើយសម្រាប់ការឌីស្សាញរថយន្តអគ្គិសនីស៊េរីថ្មីនេះត្រូវបានដឹកនាំដោយ Xu Dengtao ដែលជាប្រធានផ្នែករចនារថយន្តនៅស្ថាប័ន IM Motors។ សូមបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ 2024 ក្រុមហ៊ុន Dongfeng Forthing លក់រថយន្តរបស់ខ្លួនបានចំនួនប្រមាណត្រឹមតែ 5,088 គ្រឿងតែប៉ុណ្ណោះ គឺធ្លាក់ចុះប្រមាណ 25.2% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ និងធ្លាក់ចុះប្រមាណ 40.1% បើធៀបនឹងការលក់ពីមួយខែទៅមួយខែ៕
រថយន្តអគ្គិសនីស៊េរីថ្មី Dongfeng Forthing Xinghai S7 នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសចិនឆាប់ៗនេះហើយ