ស្វែងរកពួកយើង:

រថយន្តអគ្គិសនីស៊េរីថ្មី GAC Aion RT Sedan ចេញលក់ផ្លូវការណ៍ជាមួយជម្រើស 5 ម៉ូដែល

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2024 08:28 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត GAC ទើបតែបានប្រកាសចេញលក់រថយន្តអគ្គិសនី Sedan ស៊េរីថ្មីម៉ូដែល Aion RT នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $16,700 ឡើង និងមានជម្រើសរហូតដល់ទៅ 5 ស៊េរី សម្រាប់អតិថិជនធ្វើការជ្រើស។
GAC Aion RT ប្រើប្រាស់ភាសារចនា “Velociraptor” ដែលមានបណ្តោយ 4,865mm/ ទទឹង1,875mm/ កម្ពស់ 1,520mm និងមានគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,775mm។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើម៉ូដែល Aion RT 520 LiDAR និង 650 LiDAR Edition មានភ្ជាប់នូវសែនស័រចំនួន 27 គ្រាប់ ដែលរួមមាន 126-line variable-focus LiDAR ដែលគាំទ្រដោយបន្ទះឈីប NVIDIA Orin-X chip ដែលធ្វើឲ្យប្រព័ន្ធសុវត្ថិភាពរថយន្តអគ្គិសនី Sedan មួយនេះឡើងដល់កម្រិត L2++ driving assistant ដែលមានចង្កោមមុខងារសុវត្ថិភាពដូចជា map-free navigation, remote parking, memory parking, emergency lane keeping, blind spot monitoring, door opening warning, rear cross-traffic alert, rear collision warning, និងsteering wheel hands-off detection, to name a few… ជាដើម។
Article image
ចំពោះម៉ូដែល Aion RT 520 Zhihao និង 650 Zhihao Edition មានភ្ជាប់នូវប្រព័ន្ធចាប់សញ្ញាប្រភេទ millimeter-wave radar មួយគ្រាប់ ដែលដំណើរការជាមួយកាមេរ៉ាចំនួន 5 គ្រាប់សម្រាប់ដំណើរការនូវមុខងារសុវត្ថិភាពដូចជា ប្រព័ន្ធកំណត់ល្បៀន adaptive cruise system, ប្រព័ន្ធជំនួយការនៅពេលផ្លាស់ប្តូរគន្លងផ្លូវ lane change assist, forward collision warning, automatic emergency braking, traffic sign recognition, lane departure warning, និង lane departure prevention។
Article image
GAC Aion RT Series គាំទ្រដំណើរការដោយប្រព័ន្ធ AEP 3.0 Pure electric platform ដែលមានភ្ជាប់នូវបច្ចេកវិទ្យា 400V silicon carbide technology ជាមួយជម្រើសកំលាំងចំនួនពីរដោយក្នុងនោះម៉ូដែល GAC Aion RT 520 Zhixiang, 520 Zhihao, និង 520 LiDAR Edition ដំណើរការដោយម៉ូទ័រអគ្គិសនីមួយស្ថិតនៅខាងមុខមានកំលាំង 150kW និងកំលាំងរមូល 240Nm ហើយនិងមានកញ្ចប់ថ្មអគ្គិសនីទំហំ 55.1kWh ដែលអាចកាន់សម្រាប់ការបើកបរបានចម្ងាយផ្លូវ 520km ហើយអាចជាន់សន្ទុះល្បឿនពី 0 ឡើងទៅ 100km/h ប្រើពេលខ្ទង់ 7.5 វិនាទី។ សម្រាប់កម្រិតប្រើប្រាស់ថាមពលថ្មវិញ គឺ 11.7kWh/100km។
Article image
ដោយឡែកសម្រាប់ម៉ូដែល  Aion RT 650 Zhihao និង 650 LiDAR Edition ប្រើប្រាស់ម៉ូទ័រអគ្គិសនីខាងមុខមានកំលាំង 165kW និងកំលាំងរមូល 240Nm ជាមួយកញ្ចប់ថ្មទំហំ 68.1kWh អាចបើកបានចម្ងាយផ្លូវ 650km នៅពេលសាកភ្លើងពេញម្តង ហើយអាចជាន់ល្បឿនពី 0 ឡើងទៅ 100km/h ចាយពេល 7.7 វិនាទី។ សម្រាប់កម្រិតប្រើថាមពលថ្មវិញ គឺ 11.9kWh/100km។ Aion RT Series គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 3C fast charging ដែលអាចសាកភ្លើងពី 30% ឡើងទៅ 80% ប្រើពេលប្រមាណ 18 នាទីប៉ុណ្ណោះ។ ហើយសាក 10 នាទី អាចជិះបានចម្ងាយផ្លូវ 160km និង 200km ទៅតាមម៉ូដែលនីមួយៗ។
នៅផ្នែកខាងក្នុងមានការឌីស្សាញយ៉ាងប្រណិតទាន់សម័យជាមួយការបំពាក់នូវអេក្រង់កម្សាន្តទំហំ 14.6-inch និងអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch LCD Instrument Panel ព្រមទាំងមានកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែផងដែរ។ GAC Aion RT Series ដំណើរការដោយប្រតិបត្តិការ ADiGO ដែលមានរួមបញ្ចូលនូវមុខងារ AI ដូចជាប្រព័ន្ធបើកបរស្វ័យប្រវត្តិ autopilot system និង ADiGO IoT system, ADiGO SENSE AI large model, AI intelligent voice control, រួមនឹងគាំទ្រមុខងារ Apple CarPlay, Huawei HiCar4.0 និង Carlink ថែមទៀតផង ដែលធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងទំនើបទាន់សម័យ។
Article image
GAC Aion RT មានជម្រើសពណ៌ចំនួន 7 មានដូចជា ពណ៌ផ្កាឈូក, ពងមាន់, ខ្មៅ, ស, ទឹកប្រាក់, ប្រផេះ, និងក្រហម។ និងពណ៌ខាងក្នុងមានពណ៌លឿង លាយខ្មៅ, ពណ៌ត្នោតលាយខ្មៅ និងពណ៌ខ្មៅសុទ្ធ៕
រថយន្តអគ្គិសនីស៊េរីថ្មី GAC Aion RT Sedan ចេញលក់ផ្លូវការណ៍ជាមួយជម្រើស 5 ម៉ូដែល