ES9 គឺជារថយន្តអគ្គិសនីខ្នាតធំស៊េរីថ្មី ឬ Large-size Electronic SUV របស់ក្រុមហ៊ុន Nio បានបើកទទួលការបញ្ជាទិញមុន ឬ Pre-sale ជាផ្លូវការណ៍ក្នុងទីផ្សារប្រទេសចិនដោយមានតម្លៃខ្ទង់ $61,440 ដល់ $80,450 ជាមួយសេវាកម្មផ្លាស់ប្តូរកញ្ចប់ថ្ម ឬ BaaS Battery rental Service។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានតួរខ្លួនប្រវែងដល់ 5,365mm ភ្ជាប់នូវប្រព័ន្ធដៃចង្កូតថ្មី Steer-by-wire technology, មុខងារម៉ាស្សាបាតជើង, Speaker 47 គ្រាប់ និងបំពាក់ម៉ូទ័រអគ្គិសនីដែលមានកម្លាំងសរុបដល់ 520kW ឬ 697hp។

Nio ES9 មានភ្ជាប់មកជាមួយនៅប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយបង្អស់របស់ Nio ដែលក្នុងរួមមានដូចជាប្រព័ន្ធដៃចង្កូតទំនើប steer-by-wire technology, ប្រព័ន្ធប៊ូម full active air suspension system និងប្រព័ន្ធបត់កង់ក្រោយតាមដៃចង្កូត ឬ rear-wheel steering ជាដើម។ បន្ថែមពីនេះ ES9 នៅមានភ្ជាប់មកជាមួយប្រព័ន្ធសែនស័រ LiDAR ចំនួន 3 គ្រាប់, បន្ទះឈីប Shenji NX9031 chip ដែលអភិវឌ្ឍន៍ផលិតដោយ Nio ផ្ទាល់ រួមនឹងប្រព័ន្ធសែនស័រ Aquilla super-sensing system។ ឡាន Electric SUV ស៊េរីថ្មីនេះ គាំទ្រប្រព័ន្ធបច្ចេកវិទ្យាភ្លើងតង់ស្យុងខ្ពស់កម្លាំង 900V high-voltage system និងប្រព័ន្ធសាក់ស៊ីឆ្លាតវៃ  “adaptive chassis” មានសមត្ថភាពអាចសេរេកំពស់ដោយស្វ័យប្រវត្តិតម្រូវតាមស្ថានភាពផ្លូវបើកបរ។


 Nio ES9 ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ “dual-motor all-wheel-drive system” ដោយម៉ូទ័រមុខមានកម្លាំង 180kW ខណៈម៉ូទ័រក្រោយមានកម្លាំង 340kW ដែលអាចបង្កើតកម្លាំងសរុបបាន 520kW និងកម្លាំងរមួល 700Nm ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយខ្ទង់ 4.3 វិនាទី ហើយអាចជាន់ល្បឿន Top Speed បានដល់ 220km/h។ ES9 មានកញ្ចប់ថ្មទំហំ 102kWh ternary NMC របស់ CATL  សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 620km តាមស្តង់ដារ CLTC-range។ ឡានអគ្គិសនីខ្នាតធំនេះ គាំទ្រការសាកភ្លើងល្បឿនលឿន fast DC charging និងបច្ចេកវិទ្យាដោះដូរកញ្ចប់ battery swap technologies។ 

Nio ES9 គឺជា Flagship SUV ខ្នាតធំដែលមានតួរខ្លួនប្រវែង 5,365mm/ទទឹង 2,029mm/ កំពស់ 1,870mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,250mm ជាមួយប្រព័ន្ធប៊ូមដែលអាចលើកកម្ពស់បានដល់ 60mm ធៀបនឹងផ្ទៃដីមកផ្ទៃបាតរថយន្ត។ ផ្នែកខាងក្នុងត្រូវបានរៀបចំរចនាប្រកបដោយភាពប្រណីតទំនើបនិយម ផ្តល់នូវផាសុខភាពក្នុងការបើកប ក្នុងនោះមានការបំពាក់កៅអីស្បែកគុណផាពខ្ពស់ Nappa leather និងរំលេចសោភ័ណ្ឌភាពដោយឈើប្រណីត maple wood។ ឡាន Luxury SUV ថ្មីនេះ មាន 6-កៅអី រៀបជាបីជួរ (2x2x2) ដែលកៅអីជួរទីពីរអាចសេរេការបើប្រាស់ដោយប្រើអេឡិចត្រូនិចបាន 26 របៀប ហើយកៅអីខាងស្តាំអាចសេរេងាកចេញបាន 150 ដឺក្រេ, កៅអីអ្នកបើកមានមុខងារម៉ាស្សា 24 ចំនុច ជាមួយការម៉ាស្សាជើង 20 ចំនុច ខណៈកៅអីជួរទីបីអាចសេរេបានដោយប្រើនូវប្រព័ន្ធអេឡិចត្រូនិច និងមានមុខងារកំដៅថែមទៀតផង។


Nio ES9 ឆ្នាំ 2026 មានបំពាក់អេក្រង់កម្សាន្តនៅកណ្តាលតាប់ឡូទំហំ 15.6-inch, អេក្រង់ភ្ជាប់ពិដានដំបូលទំហំ 48-inch, អេក្រង់សម្រាប់អ្នកអង្គុយកៅអីជួរទីពីរទំហំ 16-inch ចំនួនពីរ, ប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូល (HUD) ជាមួយប្រព័ន្ធ Projector diameter ទំហំ 130-inch នៅរយះចម្ងាយ 130 ម៉ែត្រ រួមនឹង Speaker ចំនួន 47 គ្រាប់ កម្លាំងសរុប 3,020W និងមានទូរទឹកកក រួមនឹងមុនខងារ និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗដ៏សម្បូរបែបជាច្រើនទៀត៕