ស្វែងរកពួកយើង:

រថយន្តអគ្គិសនីស៊េរីថ្មី Xiaomi SU7 សាកថ្មត្រឹមតែ 40 វិនាទីប៉ុណ្ណោះ អាចធ្វើដំណើរបានដល់ទៅ 10 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

11 មេសា 2024 09:09 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួនម៉ូដែល Xiaomi SU7 នៅលើទីផ្សារក្នុងប្រទេសចិន។ រថយន្តជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុននេះ បញ្ជាក់ថា គឺមានការបំពាក់នូវបច្ចេកវិទ្យាសាកបញ្ចូលថាមពលថ្មលឿនដ៏អស្ចារ្យបំផុត។ រថយន្តស៊េរីថ្មី Xiaomi SU7 បានធ្វើតេស្តជាមួយនឹងស្ថានីយ៍សាកថ្មលឿន (supercharging station) របស់ក្រុមហ៊ុន Huawei រួចហើយ គឺពិតជាខ្លាំងមែនទែន។  រថយន្តជំនាន់ថ្មីនេះមាន 3 ម៉ូដែលរួមមានដូចជា SU7, SU7 Pro និង SU7 Max។
ថ្មីៗនេះ មានអ្នកប្រើប្រាស់រថយន្ត Xiaomi SU7 Max មួយរូប បានធ្វើតេស្តទៅលើការសាកថ្មលឿននៅស្ថានីយ៍ Huawei Supercharging Station ហើយនិងចែករំលែកអំពីលទ្ធផលនេះ នៅលើអ៊ីនធឺណិតផងដែរ។ នៅក្នុងការតេស្តនេះ បានបង្ហាញថា ថាមពលថ្មនៅលើរថយន្តនេះប្រហែលជា 180kW។ ជាលទ្ធផលរថយន្តនេះ សាកថ្មត្រឹមតែ 30 វីនាទី ទៅ 40 វីនាទី គឺអាចធ្វើដំណើរបានដល់ទៅ 10 គីឡូម៉ែត្រ។ សម្រាប់ការធ្វើដំណើរចម្ងាយ 216 គីឡូម៉ែត្រ គឺត្រូវការការសាកថ្មចំនួន 26 នាទី។ បើថាមពលថ្ម 181kw កម្រិតនៃការសាកថ្ម (charging voltage) គឺ 753V ហើយរថយន្ត SU7 Max នេះគឺមានថាមពលអាចរត់បាន 1Km នៅក្នុងការសាកថ្ម 3 វីនាទី ទៅ 4 វីនាទី។
Article image
នៅក្នុងការតេស្តមួយទៀតនោះ ការប្រើប្រាស់ឆ្នាំងសាក  600kW អាចសាកថ្មរថយន្ត SU7 Max គឺទទួលបាននូវថាមពលថ្មចាប់ពី 0% ទៅ 99% ដោយប្រើប្រាស់ពេលត្រឹមតែ 47 នាទីប៉ុណ្ណោះ។ ទាក់ទងនឹងរឿងនេះ ក្រុមហ៊ុន Xiaomi ក៏បានចែករំលែកនូវទិន្នន័យផ្លូវការនៃការធ្វើតេស្តនេះផងដែរ។ ការសាកថ្ម 5 នាទីទៅលើរថយន្តស៊េរីថ្មី SU7 Max គឺអាចជិះបានចម្ងាយ 220 គីឡូម៉ែត្រ និងការសាកថ្មី15 នាទី គឺអាចអាចជិះបាននិង 510 គីឡូម៉ែត្រ។ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ជាផ្លូវការថា ពួកគេបានតេស្តទៅលើរថយន្ត  Xiaomi SU7 ច្រើនជាង 2000 វិធីសាស្រ្តផ្សេងគ្នា។ ក្រុមហ៊ុននេះ ក៏បានសហការជាមួយនឹងវិទ្យាសា្ថនភាគីទី 3 ដើម្បីធ្វើការតេស្តសាកល្បងទៅលើការសាកថ្មលឿននេះផងដែរ៕
រថយន្តអគ្គិសនីស៊េរីថ្មី Xiaomi SU7 សាកថ្មត្រឹមតែ 40 វិនាទីប៉ុណ្ណោះ អាចធ្វើដំណើរបានដល់ទៅ 10 គីឡូម៉ែត្រ