ស្វែងរកពួកយើង:

រថយន្តអគ្គិសនី BYD Atto 2 នឹងដាក់លក់នៅបារាំងជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

26 កុម្ភៈ 2025 09:18 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ មានការបញ្ជាក់ថា BYD Atto 2 ដែលជារថយន្តអគ្គិសនីម៉ូដែលថ្មី នឹងមានដាក់លក់នៅលើទីផ្សារប្រទេសបារាំង ជាមួយតម្លៃចាប់ពី 28,990 យូរ៉ូ ប្រហាក់ប្រហែល 30,450 ដុល្លារ។ តាមដំនឹងចុងក្រោយនិយាយថា រថយន្តថ្មីនេះ នឹងក្លាយជាគូប្រជែងជាមួយនិង Kia, Opel និង Peugeot ហើយនឹងមានលក់ឆាប់ៗនេះហើយ។ Atto 2 ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារប្រទេសចិនជាមួយនិងឈ្មោះថា Yuan Up។
BYD Yuan Up ត្រូវបានគេស្គាល់ថា គឺជាម៉ូដែល crossover ដែលបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន កាលពីខែមីនាឆ្នាំ 2024 កន្លងទៅ នឹងមានដាក់លក់ជាមួយតម្លៃចាប់ពី 96,800 យ៉ន់ និង 119,800 យ៉ន់ ដែលប្រហែលជាង 13,350 ដុល្លារ ទៅ 16,530 ដុល្លារ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានលក់រថយន្តនេះ បានចំនួន 134,839 គ្រឿង ហើយសម្រាប់ឆ្នាំនេះ BYD នឹងមានការប្រកាសចេញនូវរថយន្ត Yuan Up នៅលើទីផ្សារអឺរ៉ុបជាមួយនិងឈ្មោះថា Atto 2។ នៅពលនេះមានបញ្ចេញនូវរថយន្តនេះសម្រាប់ទីផ្សារបារាំងហើយ គឺជាមួយតម្លៃចាប់ពី 28,990 យូរ៉ូ ប្រហាក់ប្រហែល 30,450 ដុល្លារ។
Article image
BYD Atto 2 ត្រូវបានផលិតឡើងដោយឈរនៅប្រព័ន្ធសាកស៊ី e-Platfrom 3.0 modular architecture ដែលធ្វើឲ្យរថយន្ត mid-size SUV មួយនេះមានភាពប្រណិត និងទាក់ទាញ។ រថយន្តមួយនេះមានជម្រើសខាងក្រៅបួនពណ៌ គឺបៃតង, ប្រផេះ, ស និងខ្មៅ។ BYD Atto 2 មានបណ្តោយ 4,310mm/ ទទឹង 1,830/ កំពស់ 1,675mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,620mm។ ផ្នែកខាងក្នុងរបស់ BYD Atto 2 មានបំពាក់នូវអេក្រង់កម្សាន្តទំហំ 12.8-inch និងអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch LCD Instrument Cluster។ ចំពោះកៅអីវិញ ត្រូវបានស្រោបដោយស្បែកទន់ល្មើយប្រភេទ vegan leather ដែលផ្តល់នូវផាសុខភាពក្នុងការជិះផ្លូវជិតផ្លូវឆ្ងាយ ហើយកៅអីខាងមុខមានមុខងារអាចសេរេតម្រូវតាមទម្លាប់នៃការជិះ និងមុខងារកំដៅកៅអីផងដែរ។
Article image
ជាពិសេស Atto 2 មានដំបូងបើកទំហំធំ large panoramic sunroof ផងដែរ។ រីនៅឃ្លប់ខាងក្រោយរបស់ Atto 2 អាចផ្ទុកទំងន់បាន 400 លីត្រ និងបានដល់ 1,340 លីត្រនៅពេលបត់កៅអីជួរទីពីរចុះ។ BYD Atto 2 បំពាក់ដោយកញ្ចប់ថ្មទំហំ 45.12kWh ជាប្រភេទ LFP battery package និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast charging កំលាំង 65kW និងការសាកភ្លើងប្រភេទ AC Charging កំលាំង 11kW។
Article image
សម្រាប់ការសាកភ្លើងពី 30% ទៅ 80% ចាយពេលប្រមាណ 28 នាទី និងសាកពី 10% ទៅ 80% ប្រើពេលប្រមាណ 37 នាទីប៉ុណ្ណោះ។ ម៉ូដែលបំពាក់ថ្ម 45.12kWh នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកំលាំង 130kW ឬ 174 សេះ និងកំលាំងរមូល 290Nm ដែលអនុញ្ញាតិឲ្យ Atto 2 អាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 7.9 វិនាទី ជាមួយល្បឿន Top Speed ជាន់បានដល់ 160km/h។ ចំពោះការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 312km តាមស្តង់ដារធ្វើតេស្តពី WLTP។
សម្រាប់ម៉ូដែល BYD Atto 2 ដែលចេញលក់ក្នុងទីផ្សារអឺរ៉ុប គឺមានជម្រើសចំនួនពីរម៉ូដែល គឺ Atto 2 Active និង Atto 2 Boost។ ដោយម៉ូដែល Active ប្រើប្រាស់យ៉ាន់កង់ទំហំ R17, កៅអីស្បែក, មានអេក្រង់ថាច់ស្រ្គីនទំហំ 11.1-inch, ប្រព័ន្ធកាមេរ៉ាមើលក្រោយ rear-view camera, ប្រព័ន្ធជំនួយការចូលចំណោត rear-packing radars, ប្រព័ន្ធបំពងសំឡេង 6 គ្រាប់ និងពោងសុវត្ថិភាព 6 គ្រាប់ផងដែរ។
Article image
ចំនែកម៉ូដែល Atto 2 Boost វិញ មានបំពាក់នូវប្រព័ន្ធកញ្ចក់មើលក្រោយក្តោបស្វ័យប្រវត្តិ, មុខងារកម្តៅដៃចង្កូត, ក្បាលកៅអី, ប្រព័ន្ធភ្លើងតាមកាប៊ីន Ambient lighting, boost parcel shelf, អេក្រង់ថាច់ស្រ្តីនទំហំ 12.8-inch និងមាន Speaker សំឡេងចំនួន 8 គ្រាប់។ ម៉ូដែលនេះ ក៏មានបញ្ចូលនូវមុខងារជំនួយការចតផ្នែកខាងមុខ front packing radars និងប្រព័ន្ធកាមេរ៉ាមើលមួយជុំរថយន្ត surround-view camera system ថែមទៀតផង។ ទោះជាយ៉ាងណា BYD មិនទាន់បានបង្ហើបតម្លៃរបស់ Atto 2 ទាំងពីរម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុបនៅឡើយទេ៕
រថយន្តអគ្គិសនី BYD Atto 2 នឹងដាក់លក់នៅបារាំងជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ