
BYD បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវកំពូលរថយន្តស្ព័ររបស់ខ្លួនម៉ូដែល YangWang U9 ដែលជាប្រភេទរថយន្ត supercar ដំណើរការដោយថាមពលអគ្គិសនីនៅថ្ងៃ 25 ខែកុម្ភៈនេះហើយ។ រថយន្តនេះមានសមត្ថភាពអាចបង្កើតល្បឿនពី 0 ទៅ 100km/h ប្រើពេលត្រឹមតែ 2.0 វិនាទីប៉ុណ្ណោះ ហើយអ្វីដែលកាន់តែពិសេសនិះ គឺរថយន្តនេះបានបំពាក់នូវកម្លាំងស្របតាមស្តង់ដារនៃឧស្សាហកម្មរថយន្តនេះតែម្តង។
YangWang U9 ត្រូវបានក្រមហ៊ុន BYD រចនាឡើងដោយភាពប្រពណិតសម្រាប់ម៉ាកយីហោ Premium electric brand។ ម៉ូដែល YangWang គឺបានបន្តយកគំរូតាមម៉ូដែលមុន YangWang U8 ដែលជាប្រភេទរថយន្ត SUV កម្រិតខ្ពស់ ដែលបានបង្ហាញខ្លួនកាលពីខែមករាឆ្នាំ 2023 កន្លងទៅ។ ម៉ូដែល U8 នេះ មានការគាំទ្រខ្លាំងមែនទែនសម្រាប់ទីផ្សារប្រទេសចិន។ ជាមួយនិងវត្តមានរបស់ U9 ក្រុមហ៊ុន BYD មានគោលដៅនាំមុខគេនៅក្នុងទីផ្សាររថយន្តអគ្គិសនី តាមរយៈនៃការនាំមកនូវបច្ចេកវិទ្យាថ្មី ទំនើប និងប្រណិតជាមួយអនុភាពខ្លាំងមិនធ្លាប់មាន។

YangWang U9 ដំណើរការដោយម៉ូទ័រ 4 ដែលមានកម្លាំងសរុប 960kW ស្មើរនឹង 1,287 សេះ។ ជាមួយនិងកម្លាំងខាងលើនេះ YangWang អាចរត់បានល្បឿនលឿននដល់ទៅ 300km/h ដែលផ្តល់នូវភាពជឿជាក់បំផុតសម្រាប់ការបើកបរនៅលើដងផ្លូវ។ រថយន្តអគ្គិសនីរបស់ BYD មួយនេះ គឺមានការប្រើប្រាស់នូវអាគុយផ្ទុកថាមពលប្រភេទ Blade battery ដែលមានការគាំទ្រដោយ LFP chemistry ផ្តល់នូវសុវត្ថិភាពនិងមានការសន្សំសំចៃថាមពលបានកាន់តែល្អថែមទៀផង។ ជាមួយនិងការឌីស្សាញបែប e4 platform ជំនាន់ថ្មី រថយន្ត U9 គឺមានទ្វាពីរ និងមានរូបរាបបែបប្រណិត និងមានប្រវែងប្រហាក់ប្រហែលគ្នាជាមួយនិងរថយន្តប្រណិតៗដូចជា Audi A4 និង BMW 5 Series ជាដើម។ អ្វីដែលរឹតតែអស្ចារ្យនោះ គឺទ្វាខាងក្រោយរួមស៊ុម គឺត្រូវបានរចនាឡើងពីកាបូន carbon fiber ដែលបង្ហាញនូវភាពប្រណិតបំផុតសម្រាប់ U9។
ក្រឡេកមកមើលផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី YangWang U9 វិញ គឺពិតជាផ្តល់នូវបទពិសោធន៍ខ្ពស់សម្រាប់អ្នកបើកបរ ពីព្រោះថា ផ្ទៃខាងក្នុងរថយន្តនេះ គឺមានទំហំធំទូលាយ និងមានឌីស្សាញឡើងពី carbon fiber រួមនិងការបង្គុំគ្នាដោយស្បែក ដែលមានគុណភាពខ្ពស់។ សម្រាប់កៅអីទាំងពីរនេះ គឺត្រូវបានធ្វើការរចនាចេញយ៉ាងល្អឥតខ្ចោះសម្រាប់អ្នកបើកបរ និងអ្នកអង្គុយក្បែរ។ នៅផ្នែកខាងក្នុងរថយន្តនេះ គឺមានអេក្រង់ពីរសម្រាប់ផ្តល់នូវការកម្សាន្តទាំងអ្នកបើកបរ និងរួមអ្នកដំណើរជាមួយ។
