
កាលពីថ្ងៃទី 20 ខែកុម្ភៈនេះ រថយន្តអគ្គិសនី Deepal SL03 EV 2024 ត្រូវបានក្រុមហ៊ុនប្រកាសបង្ហាញចេញនៅលើទីផ្សារប្រទេសចិនហើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានបញ្ជាក់ថា រថយន្តនេះ គឺមានតម្លៃថោកម៉ូដែលឆ្នាំ 2023។ ការបង្ហាញវត្តមាននៅពេលនេះ គឺមាន 3 ជម្រើសផ្សេងគ្នា ដោយមានតម្លៃចាប់ពី 156,900 យ៉ន់ (21,800 ដុល្លារ) សម្រាប់ម៉ូដែល 530 Plus និងម៉ូដែល 530 Max មានតម្លៃ 163,900 យ៉ន់ (22,800 ដុល្លារ) ខណៈដែលម៉ូដែលខ្ពស់ជាងគេ 610 Max គឺមានតម្លៃ 173,900 យ៉ន់ ស្មើរនឹង 24,200 ដុល្លារ។
ប្រភពខាងលើនេះបន្តថា រថយន្តម៉ុដែល 530 និង 610 មានការប្រើប្រាស់នូវថាមពលរបស់ CLTC ដែលមានសមត្ថភាពអាចរត់បាន 515km និង 705km។ កាលពីមុននេះ Deepal ត្រូវបានគេប្រើប្រាស់ឈ្មោះជាភាសារអង់គ្លេសថា Shenlan។ ម៉ាកយីហោនេះ គឺមានកគ្រប់គ្រងដោយក្រុមហ៊ុន Chang’an ដែលទើបតែប្រកាសលក់រថយន្តដើរដោយថាមពលនេះ នៅលើទីផ្សារប្រទេសចិន និងប្រទេសថៃផងដែរ។ សម្រាប់ម៉ូដែលដំបូងគេ គឺ SL03 បង្ហាញខ្លួននៅឆ្នាំ 2022។

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា សម្រាប់ម៉ូដែល 530 versions គឺមានការប្រើប្រាស់នូវម៉ូទ័រ 160 kW ខណៈដែលម៉ូដែល 610 ប្រើប្រាស់នូវម៉ទ័រកម្លាំង 190 kW។ រថយន្តទាំងពីរម៉ូដែលនេះ មានសមត្ថភាពអាចបង្កើតនូវកម្លាំងរមួលបាន 320 Nm ដោយម៉ូដែល 610 មានការបង្កើនល្បឿន 6.2 វីនាទី ប្រៀបធៀបជាមួយនិង 530 គឺធ្វើបាន 6.9 វិនាទី។ សម្រាប់តម្លៃរបស់រថយន្តថ្មីនេះ នឹងមានការចាប់អារម្មណ៌ខ្លាំងនៅលើទីផ្សារប្រទេសចិន។ រថយន្តថ្មីនេះមានវិមាត្រទំហំ 4820/1890/1480mm និងមានប្រវែងគម្លាតកង់ 2900mm។

សម្រាប់ការឌីស្សាញផ្នែកខាងក្នុងវិញ គឺមានស្ទីលដូចជំនាន់មុនៗនោះទេ ដោយនៅក្នុងរថយន្តនេះ មានអេក្រង់ LCD និងមានការរចនាផ្ទៃខាងក្នុងរថយន្តមានចំនួន 2 ពណ៌។ សម្រាប់អេក្រង់នៅចំកណ្តាលនេះ គឺមានទំហំ 14.6-អ៊ីង។ នៅលើរថយន្តទាំងអស់នេះ គឺមានតម្លើងមកជាមួយនិងកាមេរ៉ា dashcam គ្រប់ម៉ូដែលតែម្តង។ បន្ថែមពីនេះក៏នូវមានមុខងារសាកថ្មស្មាតហ្វូន 40W wireless charging, Bluetooth NFC key ហើយនិងមានអំពូលខាងក្នុងអាចប្តូរពណ៌បានដល់ទៅ 64 color ambient lighting រួមនិង anti-glare mirrors ថែមទៀតផង។

