ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Hyundai Ioniq 5 N ឆ្នាំ 2025 រចនាបថ EV Track Star បានប្រកាសចេញលក់ជាមួយតម្លៃ $67,475

ដោយ

Koun Jab Luffy

13 មីនា 2024 11:33 ថ្ងៃត្រង់

អាន 3 នាទី

Article image
Hyundai Ioniq 5 N ស៊េរីឆ្នាំ 2025 គឺជាសមាជិកថ្មីមួយទៀតស្ថិតក្នុងគ្រួសាររថយន្តអគ្គិសនី Ioniq 5 Series របស់ Hyundai។ Ioniq N Series 2025 ត្រូវបានក្រុមហធ្វើការឌីស្សាញឡើងបែបស្ទាយថ្មីប្លែកពីរថយន្តអគ្គិសនីដទៃដែលក្រុមហ៊ុនហៅថា EV Track Star។ រថយន្តអគ្គិសនីស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធបង្វិលកង់ទាំងបួន ឬ All-Wheel-Drive System ជាមួយកំលាំងខ្លាំងដល់ទៅ 641-hp ដែលធ្វើឲ្យ Ioniq 5 N-2025 ក្លាយជារថយន្តអគ្គិសនីសំបូងក្នុងគ្រួសារនៃម៉ាក N-Series របស់ Hyundai ដែលមានកំលាំងខ្លាំងជាងគេ និងមានតម្លៃថ្លៃជាងគេជាមួយតម្លៃចាប់ពីខ្ទង់ $67,475។
សម្រាប់តម្លៃរបស់រថយន្តអគ្គិសនីម៉ូដែល Ioniq N ស៊េរីឆ្នាំ 2025 នេះ គឺថ្លៃជាង 24K ធៀបនឹងតម្លៃនៃម៉ូដែល Ioniq 5 ដែលប្រើប្រាស់ប្រព័ន្ធបង្វិលកង់ក្រោយ ឬ Rear-Wheel-Drive និងថ្លៃជាង 9K ធៀបនឹងតម្លៃម៉ូដែលស្តង់ដារដែលដំណើរការដោយប្រព័ន្ធ All-Wheel-Drive ដែលមានកំលាំង 320-hp។ សម្រាប់សមត្ថភាពដ៏ខ្លាំងក្លាកំលាំងដល់ 641-hp របស់ Ioniq 5 N ក៏មានជំនួយបន្ថែមពីប្រព័ន្ធបង្កើនសមត្ថភាពដែលក្រុមហ៊ុនហៅថា N Grin Boost។ បន្ថែមពីនេះ Ioniq 5 N នៅមានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីទំហំ 84.0kWh, បង្កើនគុណភាពកាន់តែខ្លាំងទៅលើប្រព័ន្ធហ្វ្រាំង Brembo Brakes ជាមួសំបកកង់ផលិតពីជ័រពិសេសជាមួយបន្ទាលកង់ធំជាប្រភេទ Pirelli P Zero three-season tires ដែលរចនាឡើងបែបកង់ស័្ពរដែលមានកម្រាស់ប្រមាណ 0.8 inch ពីដីដែលផ្តល់ឲ្យការបើកបរមានសុវត្ថិភាពខ្ពស់ មិនរលាក់។
Article image
សម្បកកង់របស់ Ioniq 5 N-2025 មានបន្ទាលធំជាង 2.0-inch និងវែងជាង 3.2-inch បើធៀបនឹងសំបកកង់របស់ម៉ូដែល Ioniq 5 ធម្មតា។ សម្រាប់ការឌីស្សាញដៃចង្កូតវិញ Hyundia Ioniq 5 N-2025 ត្រូវបានបំពាក់មកជាមួយប្រព័ន្ធបង្កើនលេខដើម្បីឲ្យរថយន្តដំណើរការខ្លាំងសម្រាប់ការ Drift ដែលប្រព័ន្ធនេះ Hyundai ហៅថា Torque Drift Kick system ដែលមានការឌីស្សាញស្រដៀងគ្នានឹងដៃវាយភ្លឺសុំផ្លូវ clutch dump អីចឹងដែរ។ Ioniq N-2025 បំពាក់នូវប្រព័ន្ធបញ្ចូលលេខអេឡិចត្រូនិចហៅថា N e-Shift 8 វគ្គស្វ័យប្រវត្តិ ឬ eight-speed dual-clutch transmission ជាមួយមុខងារ N Active Sound+ exists ដែលអាចបញ្ចេញសំឡេងហៅថា Fake-gas Engine noises ដូចគ្នាទៅនឹងរថយន្តប្រើប្រេងឥន្ធនៈបានថែមទៀតផង។
Article image
យ៉ាងណាមិញ Ioniq 5 N-2025 មិនមែនជារថយន្តអគ្គិសនីខ្លាំងដែលត្រូវបានលក់ដោយសម្ព័ន្ធក្រុមហុន Hyundai Motor Group នោះទេ ខណៈរថយន្តស្ថិតក្នុងគ្រួសារក្រុមហ៊ុន Hyundai ក្នុងនោះក៏មានម៉ាក Kia និង Genesis ក៏មានតម្លៃថ្លៃៗផងដែរ។ ដូចជាម៉ូដែល Kia EV6 GT ដែលមានកំលាំង 576-hp មានតម្លៃខ្ទង់ចាប់ពី $62,975 ហើយសម្រាប់រថយន្តអគ្គិសនីប្រណិតម៉ាក Genesis GV60 ដែលមានកំលាំង 483-hp មានតម្លៃថ្លៃដល់ទៅ $70,900។ សម្រាប់រថយន្ត Hyundai Ioniq 5 N-2025 នឹងមានលក់នៅទីផ្សារសហរដ្ឋអាមេរិកនៅថ្ងៃណាមួយក្នុងខែនេះ ព្រោះក្រុមហ៊ុន Hyundai US មិនទាន់បានបញ្ជាក់កាលបរិច្ឆេទសម្រាប់ការចេញលក់នៅឡើយទេក្នុងពេលនេះ៕