ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ

Koun Jab Luffy

11 មេសា 2024 04:39 ល្ងាច

អាន 2 នាទី

Article image
បន្ទាប់ពីការប្រគល់រថយន្តអគ្គិសនី Xiaomi SU7 ជូនដល់អតិថិជនរបស់ខ្លួនរួចមក នៅពេលនេះ ក្រុមហ៊ុន Xiaomi Auto បានរៀបចំនូវវេទិកាមួយទៀតគឺ “Q&A program” ដើម្បីឆ្លើយតបទៅនឹងសំណួរជាច្រើន ដែលសួរអំពីព័ត៌មាននានារបស់រថយន្តអគ្គិសនី Xiaomi SU7។ បើតាមការបង្ហាញនៅលើវេទិកានោះ បានអោយដឹងថា រថយន្ត SU7 នេះ គឺផ្តោតទៅលើការធ្វើដំនើរចម្ងាយឆ្ងាយ និងមានបំពាក់នូវ Super Power-Saving Mode ថែមទៀតផង។
ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា នៅពេលដែលលោកអ្នកធ្វើដំណើរក្រោម 50Km នោះ រថយន្តអគ្គិសនី Xiaomi SU7 នេះ នឹងអាចធ្វើការដំណើរការនូវ mode នេះ បានដើម្បីសន្សំថាមពលថ្ម។ សម្រាប់ការចុច Activation គឺអាចធ្វើជាលក្ខណៈ Manual បាន។ បច្ចេកវិទ្យា Super Power-Saving Mode នេះ គឺបានកាត់បន្ថយទៅលើការប្រើប្រាស់ថាមពល តាមរយៈការកំណត់ទៅលើមុខងារនេះ។ នៅក្នុងនោះ ក៏មានការបើកកំនត់នៅក្នុងល្បឿន 90km/h និងការកាត់បន្ថយទៅលើម៉ាស៊ីនត្រជាក់ថែមទៀតផង។
Article image
បន្ថែមពីនេះ រថយន្តអគ្គិសនី Xiaomi SU7 ក៏អាចបិទ (deactivated) ទៅលើមុខងារកំដៅកៅអីរថយន្ត (heated seats) ដៃចង្កូត (steering wheel) ភ្លើង ambient lighting និងកំដៅកញ្ចក់ (heated mirrors) បានផងដែរ។ ដើម្បីរក្សានូវថាមពលថ្មនៃរថយន្តនេះ សម្រាប់ mode នេះ អាចបិទទៅលើមុខងារ  intelligent driving assistance, parking functions, entertainment systems និងម៉ាស៊ីនត្រជាក់រថយន្តថែមទៀត។
Article image
សម្រាប់ Super Power-Saving Mode នៅលើ រថយន្តអគ្គិសនី Xiaomi SU7 គឺ អាចបិទដោយស្វ័យប្រវត្តិបាន ហើយអ្នកប្រើប្រាស់អាចធ្វើដំណើរបានចម្ងាយលើសពី 300km។ ជាមួយគ្នានេះ នៅលើរថយន្តអគ្គិសនី Xiaomi SU7 ក៏មានកាមេរ៉ាដែលស្ថិតនៅចន្លោះចង្កូតរថយន្ត និងអេក្រង់ម៉ូនីទ័រ នៅក្នុងរថយន្ត ដើម្បីមើលទៅលើសាររំលឹកផ្សេងៗផងដែរ៕