ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Zeekr 009 ដែលជាប្រភេទ MPV ជំនាន់ថ្មីលក់បានជាង 4 ពាន់គ្រឿងនៅក្នុងក្នុងខែវិច្ឆិកានេះ

ដោយ

Koun Jab Luffy

15 ធ្នូ 2024 11:35 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Zeekr បានប្រកាសថា ខ្លួនលក់រថយន្តអគ្គិសនីសុទ្ធប្រភេទ MPV ឬ Minivan ស៊េរីថ្មីឆ្នាំ 2024 ម៉ូដែល Zeekr 009 បានចំនួន 4,201 គ្រឿងនៅក្នុងខែវិច្ឆិកាកន្លងទៅ។ ដែលតួរលេខនេះបានបង្ហាញពីកំណើនជាប្រវតិ្តសាស្ត្រនៃការលក់រថយន្ត MPV ថ្នាក់ប្រណិតរបស់ខ្លួន។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា Zeekr 009 គឺបានឈរនៅលំដាប់កំពូលនៃការលក់រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត MPV ដែលមានតម្លៃខ្ពស់ជាង $55,000។
Zeekr 009 គឺជាប្រភេទរថយន្ត Mult-purpose vehicle ឬ minivan ស៊េរីថ្មីថ្នាក់ប្រណិតបំផុតមួយរបស់ Zeekr។ រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធមួយនេះមានជម្រើសបី Option គឺប្រភេទ 6-កៅអី, 7-កៅអី និង 4-កៅអី ដែលជា Ultra-luxury Zeekr Grand 009។ Zeekr 009 ស៊េរីឆ្នាំ 2024 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅលើទីផ្សារចិនដីគោក និងហុងកុង កាលពីអំឡុងខែកក្តដា ឆ្នាំ 2024។ ហើយថ្មីៗនេះ រថយន្ត Pure-electric MPV ប្រណិតមួយនេះ ក៏ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។
Article image
រថយន្ត MPV ស៊េរីឆ្នាំ 2024 នេះ បានប្រវែងបណ្តោយខ្លួន  5,217mm/ ទទឹង 2,024mm/ កម្ពស់ 1,812mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,205mm។ សម្រាប់ម៉ូដែលថ្មីហៅថា Zeekr 009 Facelift ត្រូវបានធ្វើការ Upgrade មកជាមួយនឹងប្រព័ន្ធបំពងសំឡេងម៉ាក Yamaha ចំនួន 30 គ្រាប់, ប្រព័ន្ធសែនស័រចាប់សញ្ញាប្រភេទ LiDAR, ប្រព័ន្ធ dual-chamber air suspension និងមានបង្កើនកំលាំងឡើងដល់ 778 សេះ ព្រមទាំងបំពាក់កញ្ចប់ថ្មដែលសាកពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 900គីឡូម៉ែត្រ។
Article image
ក្នុងឆមាសទីមួយ (ខែមករា ដល់ខែ មិថុនា) ឆ្នាំ 2024, រថយន្ត Zeekr 009 MPV លក់បានតែចំនួន 2,907 គ្រឿងតែប៉ុណ្ណោះ។ យ៉ាងណាមិញ ជាមួយម៉ូដែលថ្មីឆ្នាំ 2024 បានជម្រុញការលក់កើនឡើងដល់ 16,701 គ្រឿងនៅមុនដំណាច់ឆ្នាំ 2024 នេះ។ ជាមួយគ្នានេះ Zeekr ក៏បានធ្វើការបញ្ចុះតម្លៃប្រមាណ $8,400 ទៅលើម៉ូដែល Zeekr 009 FWD ប្រភេទ 7-កៅអីផងដែរ ដើម្បីទាញការចាប់អារម្មពីអតិថិជន ក៏ដូចជាការបង្កើនការលក់ថែមទៀងផង។
Article image
Zeekr 009 MPV ស៊េរីឆ្នាំ 2024 ចែកចេញជាបួនម៉ូដែល មានដូចជា៖
-Zeekr 009 7-Seat Aisle Edition (FWD)មានតម្លៃខ្ទង់ $60,400
-Zeekr 009 7-Seat Aisle Edition (4WD)មានតម្លៃខ្ទង់ $63,100
-Zeekr 009 6-Seat Executive Edition (4WD)មានតម្លៃខ្ទង់ $ 64,500
-Zeekr 009 4-Seat Grand Edition (4WD)មានតម្លៃខ្ទង់ $108,500៕