ស្វែងរកពួកយើង:

រថយន្ត Aito M9 ស៊េរីថ្មី នឹងមានជម្រើស EREV និង BEV ហើយនឹងបំពាក់នូវប្រព័ន្ធសិនស័រ LiDAR 4 គ្រាប់

ដោយ

Koun Jab Luffy

20 កុម្ភៈ 2025 01:11 រសៀល

អាន 3 នាទី

Article image
កាលពីថ្ងៃម្សិលមិញនេះរថយន្ត SUV ស៊េរីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Seres ម៉ូដែល Aito M9 ត្រូវបានប្រកាសផ្លូវការណ៍ដោយស្ថាប័ន MIIT របស់ចិន ដោយមានជម្រើសពីរម៉ូដែល គឺ EREV និង BEV ឬ EV។ Aito M9 SUV ស៊េរីថ្មីនេះ មានបណ្តោយ 5,230mm / ទទឹង 1,999mm/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,110mm។ រថយន្តនេះ មានជម្រើសសម្បកកង់ខ្នាត 265/45R21, 285/45R21, 265/40R22, និង 285/40R22។
Aito M9 ស៊េរីថ្មីនេះ នៅបន្តប្រើរចនាបថដូចគ្នានឹង Aito M9 ជំនាន់មុនដដែល ជាមួយការដំឡើងមកជាមួយនៅប្រព័ន្ធសែនស័រ LiDAR ចំនួន 4 គ្រាប់ ដែលស្ថិតនៅលើដំបូលខាងមុខមួយគ្រាប់ ខាងក្រោយមួយគ្រាប់ និងពីរគ្រាប់ទៀតស្ថិតនៅចំហៀងសងខាងនៃរថយន្ត។ ប្រព័ន្ធសែនស័រកម្រិតខ្ពស់នេះ ត្រូវបានភ្ជាប់ដំណើរការជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា Qiankun ADS 4.0 advanced driving system របស់ Huawei សម្រាប់ប្រព័ន្ធមុខងារជំនួយការសុវត្ថិភាពបើកបរ។ សម្រាប់ម៉ូដែល Aito M9 បច្ចុប្បន្ន មានភ្ជាប់នូវប្រព័ន្ធសែនស័រ 192-line LiDAR និងភ្ជាប់ដំណើរការដោយបច្ចេកវិទ្យា Qiankun ADS 3.0 របស់ Huawei។
Article image
រថយន្ត Aito M9 ស៊េរីថ្មីម៉ូដែល EV មានទំងន់សរុប 2610 kg, 2655 kg, និង 2680 kg ទៅតាមជម្រើសទំហំថ្ម ហើយនឹងមានសមត្ថភាពផ្ទុកទំងន់បាន 1,500kg។ ម៉ូដែល EV នេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលជាម៉ូទ័រផលិតដោយ Huawei។ ក្នុងនោះម៉ូទ័រខាងមុខស៊េរី YS210XYA03 មានកំលាំង 160kW ឬ 215 សេះ និងម៉ូទ័រខាងក្រោយស៊េរី TZ210XYA03 មានកំលាំង 230kW ឬ 308 សេះ  ហើយនិងប្រើប្រាស់កញ្ចប់អាគុយស៊េរី ternary lithium battery packs របស់ក្រុមហ៊ុន CATL ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីទំហំនោះទេ។
សម្រាប់ម៉ូដែល Aito M9 ម៉ូដែល EREV វិញ មានជម្រើសទំងន់រថយន្តសរុប 2650kg, 2690kg ដល់ 2715kg ទៅតាមជម្រើសម៉ូដែលរៀងគ្នា ហើយនិងអាចផ្ទុកទំងន់បាន 1,500kg ដូចគ្នានឹងម៉ូដែល EV ដែរ។ Aito M9 EREV មានបំពាក់នូវម៉ាស៊ីនស៊េរី HG15T-Engine មានកំលាំង 154 សេះ សម្រាប់ជំនួយដល់មុខងារបើកបរបានចំងាយឆ្ងាយ ឬ range-extender ភ្ជាប់ដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ដោយម៉ូទ័រខាងមុខមានកំលាំង 221 សេះ និងម៉ូទ័រខាងក្រោយមានកំលាំង 268 សេះ។ ម៉ូដែលនេះក៏ប្រើកញ្ចប់ថ្មប្រភេទ ternary lithium battery packs របស់ CATL ដូចគ្នា (មិនទាន់បញ្ជាក់ពីទំហំថ្ម)។ បើតាមការបញ្ជាក់ពីស្តង់ដារ WLTC ម៉ាស៊ីនរបស់ Aito M9 EREV មានជម្រើសកម្រិតស៊ីសាំងពីរផ្សេងគ្នា គឺ 0.62L/100km និង 0.64L/100km។
Article image
សូមបញ្ជាក់ថា ម៉ាករថយន្ត Aito ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Seres និងក្រុមហ៊ុនបច្ចេកវិទ្យា Huawei។ ហើយរថយន្ត Aito M9 មានក្លាយជារថយន្ត SUV ប្រណិតដែលមានតម្លៃជាង $68,600 ឈរនៅលំដាប់ជូរមុខគេសម្រាប់ការលក់នៅក្នុងប្រទេសចិនរយះពេល 10 ខែជាប់ៗគ្នា។ ដោយនៅខែមករា ឆ្នាំ 2025 រថយន្តម៉ាក Aito M9 ចំនួន 12,483 គ្រឿងត្រូវបាននាំចេញទៅកាន់ដៃអតិថិជន។ ហើយការបញ្ជាទិញ Aito M9 កាលពីឆ្នាំ 2024 គឺមានចំនួន 200,000 គ្រឿង។ ហើយបើតាមទិន្នន័យដែលគិតចាប់ពីថ្ងៃទី 20 ខែមករា ដល់ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំនេះ ម៉ាករថយន្ត Aito បានឈរនៅលំដាប់លេខ 6 ជាម៉ាករថយន្ត SUV ថ្នាក់ប្រណីតបំផុតនៅក្នុងប្រទេសចិន៕
រថយន្ត Aito M9 ស៊េរីថ្មី នឹងមានជម្រើស EREV និង BEV ហើយនឹងបំពាក់នូវប្រព័ន្ធសិនស័រ LiDAR 4 គ្រាប់