ស្វែងរកពួកយើង:

រថយន្ត BYD Han L ប្រើឆ្នាំងសាកភ្លោះសាកថ្មពី 16% ទៅ 100% ប្រើពេល 24 នាទីប៉ុណ្ណោះ ទោះក្នុងសីតុណ្ហភាព -30°C

ដោយ

Koun Jab Luffy

21 មករា 2025 09:41 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីៗនេះ ដែលចែកចាយដោយ automotive blogger 迪粉之家 បានអោយដឹងថា BYD Han L មានការបំពាក់នូវស្ថាបត្យកម្មឆ្នាំងសាកថ្មី ដែលមានលេខម៉ូដែល 945 V មានសមត្ថភាពសាកថ្មពី 16% ទៅ 100%ប្រើពេល 24 នាទី ខណៈដែលសាកពី 80% ទៅលើដល់ 100% គឺប្រើប្រាស់ត្រឹមតែប៉ុណ្ណោះ បើទោះបីជាស្ថិតនៅ សីតុណ្ហភាព - 30°C ក៏ដោយ។ រថយន្តនេះអាចសាកបានជាមួយឆ្នាំងសាក 120 kW charger។
សម្រាប់ចំណុចចាប់អារម្មណ៌នៅលើរថយន្តជំនាន់ថ្មី BYD Han L គឺមានការបំពាក់នូវឆ្នាំងសាកភ្លោះ dual-gun charging។ ដូច្នេះលោកអ្នកអាចសាកបញ្ចូលថាមពលនៅលើរថយន្តនេះជាមួយនិងឆ្នាំងសាកពីរនៅក្នុងពេលតែមួយបាន។ កន្លងមក ក្រុមហ៊ុន BYD ធ្លាប់បានប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើរថយន្ត Denza D9 និង Denza N7 រួចហើយផងដែរ។
Article image
BYD Han L ជារថយន្តប្រភេទ Sedan ដែលមានការរចនាបថប្រកបដោយប្រណិតភាព និងភាពទាន់សម័យបំផុត។ រថយន្តទាំងពីរនេះត្រូវបានក្រុមហ៊ុនធ្វើការស្នើសុំចុះបញ្ចីលក់នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 10 ខែមករា រួចហើយ។ ជាមួយគ្នានេះ ក៏មានការបង្ហាញព័ត៌មានមួយចំនួនររបស់រថយន្តស៊េរីថ្មីទាំងពីរនេះផងដែរ។
Article image
BYD Han L មានបណ្តោយ 5,050mm/ ទទឹង 1,960mm/ កំពស់ 1,505mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,970mm វែងជាង 10mm/ ទទឹងធំជាង 50mm និងកម្ពស់ខ្ពស់ជាង 10mm ធៀបនឹងម៉ូដែល BYD Han។ BYD Han L ប្រើសម្បកកង់ខ្នាត 245/45 R19។ សម្រាប់ប្រព័ន្ធ Powertrain វិញ BYD Han ម៉ូដែលដំណើរការលើប្រព័ន្ធ RWD all-electric ដោយប្រើនូវម៉ូទ័រអេឡិចត្រូនិចថ្មីស៊េរី synchronous permanent magnet motor កំលាំង 500kW ឬ 670 សេះ ជាមួយប្រព័ន្ធរង្វិលជុំ 30,000RPM។
Article image
Han L ដំណើរការដោយប្រព័ន្ធ 4WD ឬ Four-Wheel-drive វិញ គឺប្រើម៉ូទ័រខាងមុខកំលាំង 230kW ឬ 308 សេះ និងម៉ូទ័រក្រោយកំលាំង 580kW ឬ 777 សេះ ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.7 វិនាទី។ ចំពោះម៉ូដែល Han L Plug-in-hybrid វិញ គឺមានជម្រើសប្រើប្រព័ន្ធ DM-i និង DM-p ដោយម៉ូដែល DM-i ដំណើរការនៅលើម៉ាស៊ីន 1.5-liter ICE កំលាំង 115kW ឬ 154 សេះ រួមជាមួយម៉ូទ័រអេគ្គិសនី e-Motor កំលាំង 200kW ឬ 268 សេះ។ ចំនែកម៉ូដែល DM-p គឺបានបន្ថែមម៉ូទ័រអគ្គិសនី e-Motor កំលាំង 200kW ផងដែរ។