ស្វែងរកពួកយើង:

រថយន្ត Denza D9 ម៉ូដែលប្រណិតលំដាប់ Luxury MPV បំពាក់នូវកៅអី 4 ប្រកាសចេញលក់ហើយ មានតម្លៃជាង 8 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

07 មីនា 2024 02:57 រសៀល

អាន 2 នាទី

Article image
កាលពីថ្ងៃទី 6 ខែមីនានេះ ក្រុមហ៊ុន Denza Motors បានប្រកាសចេញនូវរថយន្ត Denza D9 Four-Seat Pioneer Edition ដែលជារថយន្តប្រណិតលំដាប់ Luxury MPV កៅអី 4 មានការឌីស្សាញផ្នែកខាងក្នុងជាមួយនិងភាពទំនើបជាទីបំផុត។ Denza D9 រថយន្តប្រណិតលំដាប់ Luxury MPV កៅអី 4 ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់នៅលើទីផ្សារជាមួយនិងតម្លៃ 600,600 យ៉ន់ ដែលប្រហាក់ប្រហែល $83,450 ដុល្លារ។
ក្រុមហ៊ុននេះ បានបញ្ជាក់ថា Denza D9 គឺជារថយន្តប្រណិតលំដាប់ Luxury MPV កៅអី 4 ដែលមានការឌីស្សាញជាពិសេសសម្រាប់ធ្វើការប្រកួតប្រជែងនៅលើទីផ្សាររថយន្តប្រណិតស្ថិតនៅក្នុងស្រឡាយ Luxury MPV ដែលមានការបំពាក់នូវកៅអី 4។
Article image
ក្រឡេកទៅលើមើលការឌីស្សាញផ្នែកខាងក្នុងនៃរថយន្ត Denza D9 ម៉ូដែលពិសេសនេះ គឺមានការបំពាក់នូវកៅអីចំនួន 2 ដែលមានទម្រង់ដូចជាកៅអីដែលប្រើប្រាស់នៅលើយន្តហោះប្រណិតអញ្ចឹង។ ផ្នែកខាងក្នុងនៃរថយន្តនេះ គឺពិតជាភាពទូលាយ និងមានការបំពាក់នូវអេក្រង់ធំ សម្រាប់ទស្សនា ហើយនិងមានអេក្រង់តូចមួយដើម្បីបញ្ជាទៅលើមុខងារនានា ថែមទៀតផង។
Article image
មួយវិញទៀត អ្នកខាងក្រោយនេះ ក៏ទទួលបាននូវកញ្ចក់ panoramic sunroof យ៉ាងស្រស់ស្អាត រួមនិងបច្ចេកវិទ្យាសាក wireless charging ហើយនិងកន្លែងសម្រាប់ដាក់កែវថែមទៀតផង។
Article image
រថយន្តប្រណិតលំដាប់ Luxury MPV ម៉ូដែល Denza D9 ថ្មីនេះ មានការប្រើប្រាស់នូវប្រព័ន្ធ the DM-i plug-in hybrid system ដែលធ្លាប់បំពាក់នៅលើរថយន្ត Denza D9 DM-i ម៉ូដែល four-wheel អញ្ចឹងដែរ។ ប្រព័ន្ធនេះ គឺមានការប្រើប្រាស់នូវម៉ាស៊ីន 1.5T engine សម្រាប់ផ្នែកខាងមុខ និងផ្នែកខាងក្រោយដំណើរការដោយម៉ូទ័រ ដែលមានសមត្ថភាពមអាចបង្កើតល្បឿននិងរត់បានចំងាយ 180Km ជាមួយនិងការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ និយាយពីរូបរាងខាងក្រៅវិញ គឺមានការឌីស្សាញដោយយកគំរូតាម Denza D9 PREMIER Founder Edition និងមានការផ្តោតខ្លាំងទៅលើកេរ្ត៍ឈ្មោះរបស់សែស្រឡាយរថយន្ត Denza family-style ដែលមានមុខ និងមានពណ៌ rose gold accents។
Article image
សម្រាប់ផ្នែកខាងក្នុងវិញ គឺមានការឌីស្សាញជាមួយពណ៌ស ស្រាល ហើយនិងមានអាប់ដែតទៅលើផ្នែកជាច្រើននៅកៅអី។ និយាយរួមជាមួយនិងវត្តមានរបស់ Denza D9 ដែលជារថយន្តប្រណិតលំដាប់ Luxury MPV កៅអី 4 នេះ គឺក្រុមហ៊ុននេះ មានបំណងផ្តោតខ្លាំងទៅលើភាពទាន់សម័យ និងភាពប្រណិតសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការប្រកួតប្រជែងនៅលើទីផ្សារ។
រថយន្ត Denza D9 ម៉ូដែលប្រណិតលំដាប់ Luxury MPV បំពាក់នូវកៅអី 4 ប្រកាសចេញលក់ហើយ មានតម្លៃជាង 8 ម៉ឺនដុល្លារ