រថយន្ត GAC GS4 ម៉ូដែលថ្មី 2027 ប្តូររូបរាងថ្មី ស្រដៀងគ្នាទៅ Aion i60 ស្ទើរតែ 100%
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC របស់ប្រទេសចិន បានបញ្ចេញព័ត៌មានថ្មីៗទាក់ទងជាមួយនិងរថយន្ត SUV ខ្នាតតូច GS4 របស់ខ្លួន ដែលមានការឌីស្សាញរូបរាងថ្មីទាំងស្រុងប្រៀបធៀបជាមួយនិងម៉ូដែលមុនឆ្នាំ 2026។ ជាមួយនិងការឌីស្សាញថ្មីទាំងស្រុងថ្មីនេះ ត្រូវបានគេមើលឃើញថា គ្រប់ផ្នែករថយន្តថ្មីនេះ គឺមានលក្ខណៈស្រដៀងទៅនឹងរថយន្ត Aion i60 ដែលកំពុងពេញនិយមនៅប្រទេសកម្ពុជាអញ្ចឹង។
គួរបញ្ជាក់ថា បើសិនជាប្រៀបធៀបជាមួយនឹងឡានចាស់ឆ្នាំ 2026 របស់ GAC GS4 ថ្មីនេះ គឺមានការកែប្រែរូបរាង និងកាងមុខទាំងស្រុង បំពាក់ដោយភ្លើង Daytime 1 ជួរវែងទាំងខាងមុខនិងខាងក្រោយ។ ប៉ាណារៀបចំបែបរថយន្ត EV បើមិនចាប់អារម្មណ៍ទេ ប្រហែលអាចគិតថា វាជា រថយន្ត EV ទោះមើលទៅឃើញតូចជាងមុន តែប្រវែងពីកង់មុខទៅកង់ក្រោយ (Wheelbase) វែងជាងមុន 2cm កាន់តែផ្តល់ផាសុខភាពសម្រាប់អ្នកដំណើរនៅជួរទី 2 និងសាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
លើកនេះ GAC GS4 នៅប្រើប្រាស់ម៉ាស៊ីនសាំង ធួបូ ទំហំ 1.5L ដដែល គ្រាន់តែមិនទាន់បញ្ជាក់ថាដូចនឹងម៉ូដែលចាស់ឬក៏ថ្មីនោះឡើយ។
ម៉ាស៊ីននេះអាចផលិតកម្លាំងបាន 174 សេះ អាចជាន់បានអស់ល្បឿនត្រឹម 185km/h។ សម្រាប់លក្ខណៈសម្បត្តិនេះ គឺមិនមែន performance SUV ទេ ប៉ុន្តែ ផ្តោតលើកាសន្សំសំចៃនិងងាយស្រួលជួសជុល។ បើមើលលើរូបរាងរថយន្តយើងសង្កេឃើថា GAC ចែករូបរាងនេះជា 3 ប្រភេទផ្សេង គឺ GAC GS4 សាំងសុទ្ធបំពាក់ Logo GAC និង Aion i60 អគ្គិសនីសុទ្ធ pure EV ប្រើ Logo Aion ខណៈចុងក្រោយ i60 REEV ប្រើ Logo GAC ។ សម្រាប់អ្នកដែលចង់ឃើញរថយន្តនេះផ្ទាល់ អាចទៅមើល Aion i60 សិនក៏បាន ព្រោះមិនសូវខុសគ្នាប៉ុន្មានទេ។