រថយន្ត Galaxy A7 EM បានបំបែកកំណត់ត្រា Guinness World Record ដែលសាកភ្លើង+ចាក់សាំងពេញម្តងអាចជិះបានចម្ងាយជាង 2,600km
Galaxy A7 EM ដែលជារថយន្ត Plug-in-hybrid sedan បានបំបែបកំណត់ត្រាពិភពលោក “Guinness World Record” ដែលមានសមត្ថភាពអាចបើកបរបានរយះចម្ងាយផ្លូវឆ្ងាយបំផុតនៅពេលសាកភ្លើងបូកនិងការចាក់សាំងពេញម្តងធុងម្តង “longest distance driven by a production plug-in hybrid sedan on a single tank of fuel and full charge without recharging.”។

ស្ថិតនៅក្រោមបេសកកម្មក្នុងការធ្វើតេស្តបើកបរស្ថិតក្រោមការត្រួតពិនិត្យដោយម៉្មត់ចត់ពីក្រុមការងារ Guinness World Record បានបង្ហាញថា Geely Galaxy A7 EM បានសម្រេចគោលដៅដោយជោគជ័យក្នុងការបើកបរនៅលើរយះចម្ងាយផ្លូវដល់ទៅ 2,608.360km ដោយមិនមានការសាកភ្លើង និងចាក់សាំងឡើងវិញឡើយ។

សម្រាប់ការធ្វើតេស្តរហូតដល់ទទួលបានវិញ្ញាណបនបត្របញ្ជាក់ Guinness World Record នេះ រថយន្ត Galaxy A7 EM ត្រូវបានធ្វើបេសកកម្មក្នុងការបើកបរនៅរយះពេល 5 ថ្ងៃជាប់ៗគ្នា ដោយបានឆ្លងកាត់ខេត្តចំនួន 4 ក្នុងប្រទេសចិន គឺខេត្តយូណាន គួយចូវ ក្វាងស៊ី និងក្វាងទុង ដែលគ្របដណ្តប់លើស្ថានភាពដីដ៏លំបាកជាច្រើនប្រភេទ រួមទាំងផ្លូវរូងក្រោមភ្នំ បញ្ហាចរាចរណ៍កកស្ទះ និងផ្លូវជម្រាលជាបន្តបន្ទាប់។ ដែលធ្វើឲ្យ Galaxy A7 EM បានវ៉ាដាច់កំណត់ត្រា Guinness World Record មុនដែលអាចបើកបានចម្ងាយ 2,368.950 គីឡូម៉ែត្រ ដែលកាន់កាប់ដោយរថយន្ត Chery Fulwin A8L។

Galaxy A7 EM ជារថយន្ត Plug-in-hybrid ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Thor AI-powered EM Hybrid 2.0 system គាំទ្រដោយម៉ាស៊ីនសាំង 1.5-litre naturally aspirated four-cylinder engine ដែលមានប្រសិទ្ធិភាពថាមពលកំដៅខាងក្នុង “Terminal efficiency” ដល់ 47.26%។ ប្រព័ន្ធដំណើរការរបស់ Geely Galaxy A7 EM មានភ្ជាប់មកជាមួយមុខងារ “11-in-1” electric drive ដែលផ្គួរផ្គង់ដំណើរការដោយប្រព័ន្ធប្រអប់លេខ Single-speed DHT ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកម្លាំង 175kW (235hp)។ Galaxy A7 EM ប្រើប្រាស់កញ្ចប់ថ្មប្រភេទ “Aegis Golden Brick” ដែលសាកភ្លើងពេញម្តងអាចជិះដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 235km ក្រោមស្តង់ដារ CLTC ហើយកម្រិតប្រើប្រាស់សាំងរបស់ម៉ាស៊ីន គឺប្រមាណតែ 2L/100km។ 

Geely Galaxy A7 EM ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារក្នុងស្រុកកាលពីថ្ងៃទី 22 ខែមេសា ឆ្នាំ 2026 ដោយមានតម្លៃចាប់ពីខ្ទង់ $17,550។ ម៉ាករថយន្ត Geely Galaxy បានជាប់ជាម៉ាករថយន្តថាមពលថ្មីដែលលក់ដាក់ខ្លាំងបំផុតមួយរបស់ Geely ដោយនៅក្នុងខែមីថុនា កន្លងទៅម៉ាករថយន្ត Galaxy លក់បានចំនួន 108,206 គ្រឿង កើនឡើងប្រមាណ 19.9% ពីមួយឆ្នាំទៅមួយឆ្នាំ និង 32.4% ធៀបពីមួយខែទៅមួយខែ៕