ស្វែងរកពួកយើង:

រថយន្ត Geely Galaxy E5 លេខរៀងទី 100,000th បានរំកិលចេញពីខ្សែសង្វាក់ផលិតកម្មនៅប្រទេសចិន

ដោយ

Koun Jab Luffy

31 មករា 2025 08:14 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 29 ខែមករាឆ្នាំ 2025 នេះ ក្រុមហ៊ុន Geely បានប្រកាសថា រថយន្ត Geely Galaxy E5 ដែលមានលេខរៀងទី 100,000 បានរំកិលចេញខ្សែសង្វាក់ផលិតកម្មនៅរោងចក្រក្នុងប្រទេសចិនហើយ។ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនមួយនេះ បានបន្តទៀតថា នៅក្នុងឆ្នាំ 2024 កន្លងទៅនេះ ម៉ូដែល E5 នេះ គឺមានការដឹកជញ្ជូនទៅកាន់អតិថិជន បានចំនួនរហូតដល់ទៅ 77,685 គ្រឿង ដែលនេះ គឺជាតួរលេខមួយខ្ពស់បំផុតសម្រាប់រថយន្ត A-class all-electric SUV របស់ខ្លួន។
ក្រុមហ៊ុននេះបន្ថែមថា គិតត្រឹមរយៈ 85 ថ្ងៃបន្ទាប់ពីការប្រកាសចេញលក់នៅលើទីផ្សារ រថយន្ត E5 នេះ គឺមានកាដឹកជញ្ជូនទៅអោយអតិថិជនបានចំនួនលើសពី 40,000 គ្រឿង ហើយនិងបន្តកើនឡើង 50,000 គ្រឿង ត្រឹមរយៈពេល 100 ថ្ងៃ និងបន្តកើនឡើងដល់ 60,000 គ្រឿងត្រឹមតែ 119 ប៉ុណ្ណោះ។ និយាយរួមទៅការលក់ប្រចាំខែ គឺមានចំនួន 15,000 គ្រឿង។
Article image
រថយន្ត SUV ម៉ូដែល Geely Galaxy E5 នេះ គឺមានការដាក់សម្ពោធជាផ្លូវការណ៌នៅខែសីហាឆ្នាំ 2024 មាន 5 ម៉ូដែល និងមានតម្លៃចាប់ពី 109,800 យ៉ន់ ទៅ 45,800 យ៉ន់ ដែលប្រហាក់ប្រហែល 15,300 ដុល្លារ ទៅ 20,300 ដុល្លារ។ រថយន្តនេះ មាន 6 ពណ៌ រួមមានដូចជា ក្រហម, ទឹកប្រាក់, បៃតង, ប្រផេះ, ផ្កាឈូក និងពណ៌ស។ Geely Galaxy E5 មានទំហំរួម 4615/1901/1670 mm និងមានគម្លាតកង់មុខក្រោយ 2750mm ហើយនិងមានទម្ងន់ចាប់ពី 1615kg ទៅ 1740kg។ រថយន្តនេះមានការឌីស្សាញតាមស្តង់ដារ 0.269Cd។
Article image
រថយន្តនេះ ដំណើរការដោយប្រព័ន្ធ GEEA 3.0 របស់ Geely និងមានការទ្រទ្រង់ជាមួយនិងនូវការអាប់ដែត high-speed OTA និង artificial intelligence generated content (AIGC)។ សម្រាប់ផ្នែកខាងក្នុង គឺមានការប្រើប្រាស់នូវការឌីស្សាញបែប Flyme Auto smart cockpit system ដែលមានការគាំទ្រដោយបន្ទះឈីប Dragon Eagle-1 automotive-grade 7nm។ Geely Galaxy E5 ក៏មានការតម្លើងមកជាមួយនូវប្រព័ន្ធបើកបរ 11-in-1 intelligent electric drive system ដែលមានទម្ងន់ 79.8kg និងមានប្រសិទ្ធិភាព 90.04%។ រថយន្តនេះប្រើប្រាស់ម៉ូទ័រ 160kW (215 hp)/320 Nm និងរត់បាន 180 km/h។ សម្រាប់ការបង្កើតល្បឿនពី 0 ទៅ 100 km/h គឺប្រើប្រាស់ពេលត្រឹម 6.9 វិនាទីប៉ុណ្ណោះ។
Article image
រថយន្តនេះ មានការប្រើប្រាស់នូវថាមពល  Aegis lithium iron phosphate ដែលមាន 2 ជម្រើស គឺមានទំហំ 49.52 kWh និង 60.22 kWh ដែលមានសមត្ថភាពអាចរត់បាន 440km និង 530km ទៅលើស្តង់ដារ CLTC។ សម្រាប់ការសាក 10 នាទី រថយន្តនេះអាចរត់បាន 135km និងសាកពី 30% ទៅ 80% ប្រើប្រាស់ពេល 20 នាទីប៉ុណ្ណោះ។
Article image