
រថយន្តប្រភេទ MPV ស៊េរីថ្មីរបស់ក្រុមហ៊ុន BYD នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្ត Chengdu Auto Show ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី 30 ក្នុងខែសីហានេះ។ រថយន្ត MPV ស៊េរីថ្មីនេះត្រូវបានគេទម្លាយរូបភាពជាច្រើនរួចមកហើយនាពេលកន្លងមក ហើយបើតាមប្រភពបានបង្ហើបថារថយន្ត MPV ស៊េរីថ្មីរបស់ BYD អាចនឹងត្រូវបានហៅឈ្មោះថា BYD Tang Max ឬ BYD Zhou។
ការទម្លាយព័ត៌មាននេះត្រូវបានគេដឹងតាមរយះនៃការបង្ហាញសារនៅលើគណនី Weibo របស់លោក Lu Tian ដែលជាអ្នកចាក់ការទូទៅនៃការលក់រថយន្តម៉ាក Dynasty របស់ BYD។ លោក Tian បានបង្ហោះសារនៅលើគណនី Weibo ផ្ទាល់ខ្លួនរបស់លោកដោយបានលើកឡើងថា “វាំងនងនៃរថយន្ត Dynasty ថ្មីនឹងត្រូវបានបើក” ដែលសារនេះបានបញ្ជាក់ច្បាស់ថា រថយន្តស៊េរីថ្មីមួយនោះ គឺស្ថិតនៅក្នុងស្លាកឈ្មោះថ្មីនៃម៉ាក Dynasty។

ស្លាកឈ្មោះរថយន្ត Tang ត្រូវបានប្រើនៅលើស្រឡាយរថយន្តអគ្គិសនីប្រភេទ SUV របស់ BYD។ បើតាមរូបភាពដែលបានបែកធ្លាយជាច្រើនរបស់រថយន្ត MPV ស៊េរីថ្មីរបស់ BYD ត្រូវបានគេប៉ាន់ប្រមាណថា រថយន្តនេះអាចនឹងមានប្រវែងបណ្តោយលើសពី 5 ម៉ែត្រ និងមានគម្លាតរវាងកង់មុខក្រោយអាចប្រហែល 3 ម៉ែត្រ។
ជាមួយគ្នានេះ BYD MPV ស៊េរីថ្មី ក៏នឹងមានបំពាក់កៅអី 3 ជួរ ដែលសរុបអាចមានចំនួន 7 កៅអី ដោយមានការរៀបជាទម្រង់ 2+2+3។ នៅផ្នែកខាងមុខទំនងជានឹងបំពាក់អេក្រង់ចំនួន 3 រួមមានអេក្រង់បង្ហាញព័ត៌មានប្រភេទ Digital Instrument panel, អេក្រង់កម្សាន្តនៅកណ្តាល និងអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរកៅអីខាងមុខ។ នៅកៅអីជួរទីពីរ គឺមានពីរកៅអី និងមានកន្លែងដាក់ដៃ (armrests)នៅកណ្តាលជាមួយការបញ្ជាកៅអីដោយប្រើប្រព័ន្ធអេឡិចត្រូនិច។
ហើយជាពិសេស ក៏មានតុសម្រាប់ប្រើប្រាស់ដូវកៅអីនៅលើយន្តហោះអីចឹងដែរ airplane-style tray tables ដែលភ្ជាប់ខាងក្រោយកៅអីខាងមុខ។ ហើយដើម្បីចូលទៅកាន់កៅអីជួរទីបី គឺត្រូវរំកឹលកៅអីជួរទីពីរមកមុខបន្តិចដោយប្រើប្រាស់នូវប្រព័ន្ធបញ្ជាដំណើរការដោយអេឡិចត្រូនិច។
រថយន្ត MPV ស៊េរីថ្មីរបស់ BYD នេះ នឹងគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មី DM5.0 Technology របស់ BYD។ ដែលប្រព័ន្ធនេះ គឺឃើញមានប្រើដំណើរការជាមួយនឹងម៉ាស៊ីនតែពីរប៉ុណ្ណោះ គឺ 1.5 Engine និង 1.5 Turbo។ ដោយឡែកសម្រាប់ម៉ាស៊ីន 1.5T នឹងត្រូវបានប្រើនៅលើរថយន្ត MPV ថ្មី ដែលម៉ាស៊ីននេះនឹងក្លាយជាផ្នែកដ៏សំខាន់បំផុតសម្រាប់ការដំណើរការជាមួយប្រព័ន្ធ PHEV System នៅលើរថយន្តទំហំធំដូចជាម៉ូដែល Han DM-i ជាដើម។
សម្រាប់ម៉ាស៊ីនស៊េរី BYD472ZQB engine គឺមានសមត្ថភាពអាចផលិតកំលាំងបាន 115kW ហើយសម្រាប់ប្រព័ន្ធម៉ូទ័រអគ្គិសនីដែលប្រើនៅលើម៉ូដែល Han គឺជាស៊េរី TZ210XYD electric motor ដែលអាចផលិតថាមពលកំលាំងបាន 200kW។ បើតាមរបាយការណ៍រថយន្តម៉ាក BYD Zhou អាចនឹងបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 200km ដែលជារថយន្តចម្ងាយឆ្ងាយជាងរថយន្តដែលបានបំពាក់នូវប្រព័ន្ធ DM5.0 Technology។

រថយន្ត BYD MPV ថ្មីដែលនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ អាចនឹងមានតម្លៃខ្ទង់ចន្លោះពី $34,450 ទៅ $48,200។ យ៉ាងណាមិញយើងរងចាំតាមដានព័ត៌មានលម្អិតបន្ថែមទៀតសម្រាប់រថយន្ត MPV ស៊េរីថ្មីរបស់ BYD ដែលនឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Chengdu Auto Show នៅថ្ងៃទី 30 ចុងខែសីហា ខាងមុខនេះទាំងអស់គ្នា៕
