
កាលពីថ្ងៃទី 28 ខែធ្នូ កន្លងទៅនេះ មានការចែកចាយនូវព័ត៌មានថ្មីថា រថយន្ត BYD Xia នឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 8 ខែមករាខាងមុខនេះហើយ ដោយនឹងមានតម្លៃចាប់ពី 280,000 យ៉ន់ ដែលប្រហាក់ប្រហែល 38,400 ដុល្លារ។ ព័ត៌មានថ្មីនេះ ត្រូវបានចែកចាយដោយគណនីបណ្តាញសង្គម Wechat ដែលមានឈ្មោះថា bydchang។
រថយន្តនេះ នឹងមាន 4 ជម្រើសផ្សេងគ្នា ដែលក្នុងនោះរួមមានដូចជា៖
ម៉ូដែល៖ 100km Lingxian មានតម្លៃ 280,000 យ៉ន់ (38,400 ដុល្លារ)
ម៉ូដែល៖ 100 km Chaoyue មានតម្លៃ 290,000 យ៉ន់ (39,700 ដុល្លារ)
ម៉ូដែល៖ 180 km Chaoyue មានតម្លៃ 310,000 យ៉ន់ (42,500 ដុល្លារ)
ម៉ូដែល៖ 180 km Chuoyue មានតម្លៃ 320,000 យ៉ន់ (43,800 ដុល្លារ)
សូមជំរាបថា កន្លងមកនៅលើបញ្ជីរបស់ MIIT បានបង្ហាញថា BYD Xia minivan PHEV គឺបំពាក់កញ្ចប់ថ្មទំហំ 36.6kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 145km នេះតាមការបញ្ជាក់ពីស្ថាប័ន CLTC។ BYD Xia ដែលជាប្រភេទរថយន្ត MPV (Multi-purpose vehicle) កន្លងមក មានការជូនដំណឹងថា នឹងត្រូវចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆ្នាំនេះ ជាមួយតម្លៃចាប់ពីខ្ទង់ប្រហែល $42,300។

ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញរថយន្ត MPV ស៊េរីថ្មី Xia របស់ជាផ្លូវការណ៍ កាលពីព្រឹត្តិការណ៍ Chengdu Auto Show ដែលប្រារព្ធធ្វើឡើងនៅថ្ងទី 30 ខែសីហា។ ដែលតាមប្រភពព័ត៌មានកន្លងមកបានហៅរថយន្តមួយនេះថា BYD Tang Max ឬ Zhou ប៉ុន្តែ ក្រុមហ៊ុនបានប្រើឈ្មោះផ្លូវការណ៍ថា BYD Xia។ BYD Xia MPV មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 36.628 kWh ជាប្រភេទ LFP battery on board មានទំងន់ 331kg ដែលទងន់នេះ គឺស្មើនឹង 12.5% ធៀបនឹងទំងន់របស់រថយន្តដែលមានទំងន់ 2,650kg។ កញ្ចប់អាគុយរបស់ BYD Xia អាចកាន់សម្រាប់ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 145km ធៀបនឹងម៉ូដែល Denza D9 DM-I MPV ដែលមានជម្រើសកញ្ចប់អាគុយទំហំ 20KWh បើកបានចម្ងាយផ្លូវ 103km និង 40kWh អាចបើកបានចម្ងាយផ្លូវ 190km ទៅ 200km។

BYD Xia MPV បំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ចំនុះ 1.5-liter ICE ប៉ុន្តែ សម្រាប់សមត្ថភាពរបស់ម៉ាស៊ីនមិនទាន់ដឹងនៅឡើយទេ ដោយគ្រាន់តែដឹងថា មានកម្រិតស៊ីសាំង 6.5L/100km។ ដោយឡែកបើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា សម្រាប់ម៉ាស៊ីនដែលបំពាក់នៅលើ BYD Xia ទំនងជាប្រភេទម៉ាស៊ីន turbocharged BYD472ZQB engine ដែលមានកំលាំង 115kW ឬ 154 សេះ និងភ្ជាប់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ឬស្មើរនឹង 268 សេះ។ BYD Xia MPV មានការឌីស្សាញរូបរាងឡើងដោយប្រើនូវទម្រង់ភាសារចនាម៉ូដែល Dynasty design language ដែលមានបណ្តោយ 5,145mm/ ទទឹង1,970mm/ កម្ពស់ 1,805 mm និងគម្លាតចន្លោះកង់មុខក្រោយ 3,045mm។

រថយន្ត MPV ស៊េរីថ្មីនេះ មាន 7 កៅអី រៀបជាទម្រង់ 2+2+3 បំពាក់នូវអេក្រង់ទំហំធំបំផុត ជាមួយដៃចង្កូតរចនាជាទម្រង់ D-Shaped steering wheel ហើយ BYD Xia ក៏នឹងបំពាក់នូវប្រព័ន្ធជំនួយការបើកបរ និងសុវត្ថិភាពដូចជា DiPilot ADAS system, DiLink 150 cockpit system, និង DiSus-C electromagnetic suspension system ថែមទៀតផង៕
